ព័ត៌មានអន្ដរជាតិ
រថយន្តដឹកជំនួយមនុស្សធម៌៦០០គ្រឿងក្នុង១ថ្ងៃ នឹងចូលតំបន់ហ្កាហ្សាដែលជួបវិបត្តិខ្លាំង
ប្រភពពីប៉ាឡេស្ទីនបានបញ្ជាក់ថា ឡានជំនួយមនុស្សធម៌ដំបូងពីប្រទេសអេហ្ស៊ីបបានចូលដល់តំបន់ហ្គាហ្សាកាលពីថ្ងៃអាទិត្យ ខណៈដែលបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាសបានចាប់ផ្តើមចូលជាធរមាន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី២០ខែមករានេះ។

ប្រភពបានប្រាប់ Xinhua ថា ជំនួយមនុស្សធម៌ដំបូងបានចូលទៅក្នុងតំបន់មាត់សមុទ្រតាមរយៈច្រកព្រំដែន Kerem Shalom នៅភាគខាងត្បូងហ្គាហ្សា។ នៅព្រឹកថ្ងៃដដែល ទូរទស្សន៍ Nile ដែលគ្រប់គ្រងដោយរដ្ឋអេហ្ស៊ីប បានបង្ហាញវីដេអូនៃរថយន្តជំនួយរាប់សិបគ្រឿង ឆ្លងកាត់ផ្នែកឆ្លងកាត់ច្រកព្រំដែននៅRafahរបស់អេហ្ស៊ីប និងត្រូវបានត្រួតពិនិត្យដោយអាជ្ញាធរអ៊ីស្រាអែល មុនពេលឆ្លងកាត់ភាគីប៉ាឡេស្ទីន ដើម្បីចូលទៅកាន់តំបន់ហ្គាហ្សា។
គណៈប្រតិភូមកពីប្រទេសសម្រុះសម្រួល រួមមាន កាតា និងសហរដ្ឋអាមេរិក រួមទាំងអ្នកផ្សេងទៀតមកពីប៉ាឡេស្ទីន និងអ៊ីស្រាអែល បានមកដល់ទីក្រុងគែរកាលពីថ្ងៃអាទិត្យ ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស់។
ដោយផ្អែកលើកិច្ចព្រមព្រៀងឈប់បាញ់ រថយន្តដឹកជំនួយមនុស្សធម៌ប្រហែល៦០០គ្រឿងដែលផ្ទុកដោយសម្ភារៈចាំបាច់សម្រាប់តម្រូវការប្រចាំថ្ងៃ រួមទាំងរថយន្តដឹកប្រេងចំនួន៥០គ្រឿង នឹងចូលទៅក្នុងហ្គាហ្សាជារៀងរាល់ថ្ងៃ ដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សធម៌នៅហ្គាហ្សា។
ដំណាក់កាលដំបូងរយៈពេល៤២ថ្ងៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចុះហត្ថលេខាកាលពីថ្ងៃពុធតាមរយៈការសម្រុះសម្រួលនៃប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក បានចាប់ផ្តើមចូលជាធរមានកាលពីថ្ងៃអាទិត្យបន្ទាប់ពីក្រុមហាម៉ាសបានផ្តល់បញ្ជីឈ្មោះស្ត្រីជនជាតិអ៊ីស្រាអែលបីនាក់ដែលនឹងត្រូវបានដោះលែង។
ជាមួយគ្នានេះដែរ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់បានចាប់ផ្តើមចូលជាធរមានហើយ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ