Connect with us

ជីវិតកម្សាន្ដ

អ៊ឹម សុគន្ធា អង្វរសុំចិត្តអ្នកបើកលើដងផ្លូវ បើកបរដោយប្រុងប្រយ័ត្ន អាណិតអាយុជីវិតអ្នកដទៃ

បានផុស

នៅ

អតីត​អគ្គ​នាយិកា​កម្មវិធី Miss Grand Cambodia បាន​ចេញ​មុខ​មក​ស្នើសុំ និង​អង្វរ​យ៉ាង​ទទូច ចំពោះ​អ្នក​បើកបរ​រថយន្ត​នៅ​លើ​ដង​ផ្លូវ សូម​មេត្តា​បើកបរ​ដោយ​ប្រុងប្រយ័ត្ន ព្រោះ​អាណិត​ដល់​អាយុជីវិត​អ្នកដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចេញ​មុខ​របស់​អតីត​អគ្គ​នាយិកា​កម្មវិធី Miss Grand Cambodia រូប​នេះ ដោយសារ​សង្កេត​ឃើញ​ថា​អំឡុង​ពេល​មួយ​រយៈ​ចុង​ក្រោយ​នេះ កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ជា​បន្តបន្ទាប់ បណ្ដាល​ឲ្យ​ស្លាប់ និង​រង​របួស​ធន់-ស្រាល។

លើស​ពី​នេះ អ្នកស្រី អ៊ឹម សុគន្ធា ក៏បាន​ភ្ជាប់​នឹង​ករណី​គ្រោះថ្នាក់​មួយ ដោយ​រថយន្ត​បើក​បុក​លោកតា​វ័យ ៨២ ឆ្នាំ ប្រកប​របរ​ធាក់​ស៊ីក្លូ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់។

អ្នកស្រី អ៊ឹម សុគន្ធា លើក​ឡើង​ថា «ឃើញ​ហើយ​ទឹក​ភ្នែក មិន​អាច​ទប់​បាន ខ្ញុំ​មិន​អាច​ទៅ​ជួប​សួរ​សុខ​ទុក្ខ​គាត់​បាន​ទេ តែ​ចៅ​នឹង​ជួយ​លោកតា​ពី​ចម្ងាយ សុំ​ចិត្ត​អ្នក​បើកបរ​ទាំងឡាយ​លើ​ដង​ផ្លូវ​ជួយ​បើកបរ​ដោយ​ប្រយ័ត្នប្រយែង អាណិត​ដល់​អាយុជីវិត​អ្នកដទៃ​ដែល​មិន​ដឹង​អី»។

អតីត​អគ្គ​នាយិកា​កម្មវិធី Miss Grand Cambodia អ្នកស្រី អ៊ឹម សុគន្ធា និយាយ​ទៀត​ថា អាយុ​ជីវិត​មនុស្ស​យើង​ម្នាក់ៗ ថ្លៃ​ណាស់ លុយ​មិន​អាច​ទិញ​បាន​ទេ សូម​គិត​ដល់​អាយុជីវិត​គេ និង​ក្រុម​គ្រួសារ​ដែល​គេ​ស្រលាញ់​កូន​ចៅ​គេ​ផង។

ការ​បញ្ចេញ​មតិ​របស់​អ្នកស្រី អ៊ឹម សុគន្ធា នេះ ដោយសារ​កត់​សម្គាល់​ឃើញ​ថា រាល់ថ្ងៃ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​បន្ត​កើត​មាន​ជា​បន្តបន្ទាប់ ខណៈ​ការ​បើកបរ​មួយ​ចំនួន​ហាក់​នៅ​មាន​ការ​ធ្វេសប្រហែស និង​មិន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ និង​រថយន្ត ជាដើម៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

ព័ត៌មានជាតិ២៩ នាទីutes មុន

កម្លាំងចម្រុះ នៃស្នងការរាជធានី បន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានជាតិ៣១ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី ចុះណែនាំទីតាំងអាជីវកម្ម ២៩កន្លែង ឱ្យមានឧបករណ៍ពន្លត់អគ្គិភ័យរៀងៗខ្លួនដើម្បីការពារពីគ្រោះអគ្គិភ័យ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា​រាប់​រយ​គូនៅ​ថៃ កំពុង​ចាំចុះ​សំបុត្រ​អាពាហ៌ពិពាហ៌ ក្រោយ​ច្បាប់​ថ្មី​អនុម័ត

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម