Connect with us

វប្បធម៌ ជំនឿ

ម្ហូប ៨ មុខពេញនិយមគ្រប់ប្រទេស ហើយគេជឿថា នាំសំណាងសម្រាប់ឆ្នាំថ្មី ២០២៥

បានផុស

នៅ

នៅពេលរៀបចំផែនការអាហារថ្ងៃចូលឆ្នាំថ្មី មនុស្សគ្រប់គ្នាតែងតែគិតដល់សំណាងល្អនិងសុំសេចក្ដីចម្រើនដល់អ្នកបរិភោគ​ ឬក្រុមគ្រួសាររបស់ពួកគេ។ អ្វីដែលកាន់តែចាប់អរាម្មណ៍បំផុតនោះគឺថា ម្ហូបអាហារខ្លះមិនត្រឹមតែរៀបចំសម្រាប់ថ្ងៃឆ្លងឆ្នាំមួយមុខទេ ប៉ុន្តែវាក៏សក្តិសមនឹងថ្ងៃចូលឆ្នាំថ្មីឬឆ្នាំចិននាពេលខាងមុខដែរ។

១. Lentils – អ៊ីតាលី និងប្រេស៊ីល

Lentils គឺជាអាហារដ៏ពេញនិយមដែលតំណាងឲ្យភាពរុងរឿងនៅក្នុងប្រទេសអ៊ីតាលី និងប្រេស៊ីល។ រាងមូលតូចរបស់ វា ត្រូវបានគេនិយាយថា ស្រដៀងនឹងកាក់ ជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងសំណាងផ្នែកហិរញ្ញវត្ថុ។ នៅក្នុងប្រទេសអ៊ីតាលី មានទំនៀមទម្លាប់ទទួលទានសណ្តែកបាយនៅពាក់កណ្តាលអធ្រាត្រ ក្នុងថ្ងៃចូលឆ្នាំសកល ដែលជារឿយៗគេតែងលាយជាមួយសាច់ជ្រូកដើម្បីនាំសំណាងបន្ថែម។

ដូចគ្នានេះដែរ នៅក្នុងប្រទេសប្រេស៊ីល ការទទួលទានសណ្តែកដីនៅថ្ងៃចូលឆ្នាំថ្មី ត្រូវបានគេនិយាយថានឹងនាំមកនូវភាពរុងរឿង ដោយមនុស្សជាច្រើនក៏បានស្លៀកសំលៀកបំពាក់ថ្មីៗ ដើម្បីស្វាគមន៍ការចាប់ផ្តើមថ្មីសម្រាប់ឆ្នាំថ្មីផងដែរ។

២. ត្រី – ប្រទេសជាច្រើន

ត្រីត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញានៃភាពសម្បូរបែប ការមានកូន និងសំណាងល្អ។ នៅក្នុងវប្បធម៌ជាច្រើនត្រីគឺជាមុខម្ហូបដែលមិនអាចខ្វះបាននៅក្នុងម៉ឺនុយឆ្នាំថ្មី។ ជាឧទាហរណ៍ នៅប្រទេសអេស្បាញ វាជារឿងធម្មតាក្នុងការរីករាយជាមួយពិធីបុណ្យត្រីដូចជា cod ឬ sardines ដែលត្រូវបានគេជឿថានាំមកនូវសំណាងល្អ និងឆ្នាំដ៏រុងរឿង។

ចំណែកឯនៅប្រទេសអាល្លឺម៉ង់ ត្រីត្រូវបានគេបរិភោគនៅថ្ងៃចូលឆ្នាំសកល ជាមួយនឹងទំនៀមទម្លាប់នៃការលាក់ស្រកាត្រីក្នុងកាបូបនៅអំឡុងឆ្នាំ ដែលជានិមិត្តរូបនៃកំណើនហិរញ្ញវត្ថុ។ នៅភាគខាងត្បូងសហរដ្ឋអាមេរិក ការបរិភោគត្រី (ជាពិសេសក្បាលត្រី) ត្រូវបានគេជឿថានាំមកនូវភាពរុងរឿង ពីព្រោះត្រីហែលឆ្ពោះទៅមុខ ដែលជានិមិត្តរូបនៃភាពរីកចម្រើន។

៣. មីសសៃវែង – ជប៉ុន និងចិន

មីសសៃវែងគឺជា​មុខ​ម្ហូប​សំខាន់​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ប្រទេស​ជប៉ុន និង​ចិន ដែល​ជា​និមិត្ត​រូប​នៃ​អាយុ​យឺនយូរ និង​ជីវិត​រុងរឿង។ នៅជប៉ុនមី Soba ត្រូវបានបរិភោគនៅថ្ងៃចូលឆ្នាំសកល ដើម្បីជានិមិត្តរូបនៃការផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រពៃណី​នេះ​កើត​ចេញ​ពី​ជំនឿ​ថា មីកាន់តែវែង​នឹង​នាំ​មក​នូវ​អាយុកាន់តែ​វែង និង​មាន​សុខភាព​ល្អ​។

ដោយឡែក នៅក្នុងប្រទេសចិន មីសសៃវែងត្រូវគេទទួលទានជាមួយទឹកស៊ុបក្តៅៗជាផ្នែកមួយនៃការប្រារព្ធពិធីចូលឆ្នាំថ្មី ឬចូលឆ្នាំចិន ហើយត្រូវបានគេបរិភោគដោយមិនឲ្យដាច់ឬកាត់ឡើយ ដើម្បីធានាបាននូវសំណាងល្អ និងអាយុវែង។

៤. ទំពាំងបាយជូ – អេស្ប៉ាញ

នៅប្រទេសអេស្បាញ ទំនៀមទម្លាប់ចូលឆ្នាំថ្មីពិសេសមួយទាក់ទងនឹងការទទួលទានផ្លែទំពាំងបាយជូរចំនួន ១២ ផ្លែនៅពាក់កណ្តាលអធ្រាត្រ មួយសម្រាប់សំឡេងរោទិ៍នីមួយៗនៃនាឡិកា។ ទំពាំងបាយជូនីមួយៗ តំណាងឲ្យខែនៃឆ្នាំខាងមុខនេះ ហើយការទទួលទានផ្លែទំពាំងបាយជូរ ក៏ជួយនាំមកនូវសំណាងល្អសម្រាប់ខែនោះផងដែរ។

ប្រពៃណីនេះមានតាំងពីដើមសតវត្សទី២០ ហើយឥឡូវនេះត្រូវបានអនុវត្តនៅក្នុងប្រទេសជាច្រើនដែលនិយាយភាសាអេស្បាញ ក៏ដូចជានៅផ្នែកខ្លះនៃសហរដ្ឋអាមេរិក ដែលជាកន្លែងដែលអ្នកនិយាយភាសាអេស្ប៉ាញបន្តទំនៀមទម្លាប់នេះក្នុងអំឡុងពេលនៃការប្រារព្ធពិធីពេញមួយឆ្នាំ។

៥. ផ្លែទទឹម – ក្រិកនិង ទួកគី

ផ្លែទទឹមបានផ្សារភ្ជាប់ជាមួយនឹងការមានកូន ភាពរុងរឿង និងការកើតជាថ្មីនៅក្នុងវប្បធម៌ជាច្រើន។ នៅប្រទេសក្រិច និងទួកគី វាជាទម្លាប់ក្នុងការកម្ទេចឬបំបែកផ្លែទទឹមនៅលើដី នៅពេលដែលឆ្នាំថ្មីចាប់ផ្តើម។​គ្រាប់​ផ្លែ​ទទឹម​ធ្លាក់​ គេមានជំនឿថានាំ​សំណាង​សម្រាប់​ឆ្នាំ​ខាង​មុខ។ បន្ថែមពីលើប្រពៃណីនេះ ផ្លែទទឹមក៏ត្រូវគេបរិភោគជាញឹកញាប់ក្នុងអំឡុងពេលប្រារព្ធពិធីចូលឆ្នាំថ្មី ដោយសារតែពណ៌ក្រហមដ៏រស់រវើករបស់វា ដែលជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងសុខភាពល្អ។

៦. ស្ពៃក្តោប និងបៃតង – ភាគខាងត្បូងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់

នៅភាគខាងត្បូងសហរដ្ឋអាមេរិក បន្លែបៃតងគឺជាអាហារសំខាន់មួយនៅថ្ងៃចូលឆ្នាំសកល។ បន្លែទាំងនេះតំណាងឲ្យលុយ ព្រោះវាស្រដៀងនឹងលុយក្រដាស ហើយគេក៏មានជំនឿថា វានឹងនាំមកនូវភាពជោគជ័យផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំខាងមុខនេះ។ បន្លែទាំងនោះ ជាញឹកញាប់ជាមួយនំពោត និងសណ្ដែកខ្មៅ។ នៅប្រទេសអាល្លឺម៉ង់ ស្ពៃក្ដោបត្រូវគេប្រើប្រាស់សម្រាប់ហេតុផលស្រដៀងគ្នានេះ ព្រោះវានាំមកនូវទ្រព្យសម្បត្តិ និងសំណាងល្អ។

៧. សណ្ដែកខ្មៅ – សហរដ្ឋអាមេរិក និងអាហ្វ្រិក

ម្ហូបឆ្នាំថ្មីប្រពៃណីមួយនៅភាគខាងត្បូងសហរដ្ឋអាមេរិក សណ្តែកខ្មៅត្រូវបានគេប្រើប្រាស់នៅថ្ងៃចូលឆ្នាំថ្មី ដើម្បីនាំមកនូវសំណាងល្អ និងភាពរុងរឿង។ សណ្តែកត្ចម្អិនជាមួយ Ham ឬសាច់ជ្រូក ហើយលាយជាមួយនំប៉័ងពោត។ ទំនៀមទម្លាប់នេះមានប្រភពមកពីទាសករជនជាតិអាហ្រ្វិកដែលបានចាត់ទុកសណ្តែកខ្មៅជានិមិត្តរូបនៃភាពសម្បូរបែបនិងសំណាងល្អ។ ម្ហូបនេះក៏ទាក់ទងទៅនឹងជំនឿភាគខាងត្បូងដែលថាសណ្តែកតំណាងឲ្យប្រាក់ដែលនឹងនាំមកនូវទ្រព្យសម្បត្តិក្នុងឆ្នាំខាងមុខនេះ។

៨. អង្ករ – អាមេរិកឡាទីន និងអាស៊ី

អង្ករជានិមិត្តរូបនៃភាពសម្បូរបែប និងសំណាងល្អ ហើយជាមុខម្ហូបដ៏ពេញនិយមសម្រាប់អបអរឆ្នាំថ្មី។ នៅអាមេរិកឡាទីន ជាពិសេសក្នុងប្រទេសដូចជាគុយបា និងព័រតូរីកូ ច្រើនពេញនិយមដាំបាយជាមួយសណ្តែក ដែលជាផ្នែកមួយនៃពិធីបុណ្យ។

ដូចគ្នាដែរ នៅអាស៊ី អង្ករជានិមិត្តរូបនៃភាពរុងរឿង ដោយមានមុខម្ហូបដូចជា នំអង្ករសម្រាប់ចូលឆ្នាំ (ដូចជា Tteokguk​នៅកូរ៉េ) បរិភោគដើម្បីបួងសួងដល់សុខភាព និងសំណាងល្អជាដើម៕

Tteokguk ​របស់កូរ៉េ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ​​ ណុប

ចុចអាន៖៦កន្លែងក្នុងផ្ទះ ត្រូវសម្អាតមុនចូលឆ្នាំចិន ២០២៥ ត្រៀមទទួលសំណាង និងលុយកាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម