Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky អំពាវនាវ​សុំ​ប្រព័ន្ធ​ការពារ​អាកាស​ពី​សម្ព័ន្ធមិត្ត​បន្ថែម​ទៀត

បានផុស

នៅ

ក្រោយ​រង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​​​យ៉ាង​ធ្ងន់ធ្ងរ​កាល​ពី​សប្ដាហ៍​មុន​ ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelensky បានចេញការអំពាវនាវជាថ្មីដល់សម្ព័ន្ធមិត្ត​ឲ្យ​ផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិកបន្ថែមទៀត។

លោក Volodymyr Zelensky (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បានបង្ហោះសារ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង Telegram កាល​​ពី​ថ្ងៃ​អាទិត្យ​ទី​១៩​ខែមករា​ឆ្នាំ​២០២៥​ថា៖ «យើងត្រូវការការគាំទ្រយ៉ាងខ្លាំងពីដៃគូរបស់យើង។ ប្រព័ន្ធ Patriot កាន់តែច្រើនសម្រាប់អ៊ុយក្រែន មានន័យថា ការការពារជីវិត​កាន់តែខ្លាំង»។

យោងតាមលោក Zelensky ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ ហើយ​ការ​វាយ​ប្រហារ​ធ្វើ​ឡើង​ដោយ​​ការ​ទម្លាក់​​គ្រាប់បែក​ជាង ៦៦០​​គ្រាប់ យន្តហោះគ្មានមនុស្សបើកប្រហែល ៥៥០​គ្រឿង និងមីស៊ីល​ជិត ៦០​គ្រាប់កាល​ពី​សប្តាហ៍មុន។ ខែល​ការពារ​​អ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីល​ចំនួន ៣៣ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជាង ៣០០គ្រឿង។

សូម​បញ្ជាក់​ថា អ៊ុយក្រែន បាននិងកំពុងការពារខ្លួនប្រឆាំងនឹងការឈ្លានពាន​​ទ្រង់ទ្រាយ​ធំ​របស់រុស្ស៊ីចាប់តាំងពីខែកុម្ភៈឆ្នាំ​២០២២។ នៅចុងសប្តាហ៍មុន ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងរបស់ខ្លួន​វាយលុក​ដណ្ដើម​បាន​ទឹក​ដី​បន្ថែមទៀតនៅភាគខាងកើតអ៊ុយក្រែន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ វិនាទី មុន

អាជ្ញាធរខណ្ឌកំបូល បន្តចុះផ្សព្វផ្សាយអប់រំផលប៉ះពាល់គ្រឿងញៀន ក្មេងទំនើង និងច្បាប់ចរាចរណ៍ ដល់សិស្សានុសិស្ស

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

លោក ត្រាំ ប្រាប់​ថា​នឹង​បង្កើត​ទំនាក់ទំនង​ជាមួយ​លោក គីម ជុងអ៊ុន សាជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

លោក ម៉ាក រូតេ៖ ណាតូនឹងអាប់ឱន បើអ៊ុយក្រែន ចាញ់រុស្ស៊ី 

ព័ត៌មានជាតិ២៩ នាទីutes មុន

រដ្ឋាភិបាលកម្ពុជាបន្តផ្តល់អត្ថប្រយោជន៍ពិសេសសម្រាប់គម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុដល់ដំណាច់ឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Unicef៖ សិស្ស​សាលា​ ២៤២​លាន​នាក់បូក​កុមារ​​​កម្ពុជា​ផង ​រងផលប៉ះពាល់​ដោយសារបញ្ហាអាកាសធាតុ​ក្នុង​ឆ្នាំ​២០២៤

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២១ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម