Connect with us

នយោបាយ

សម្តេចធិបតី ហៅអ្នកវិភាគនៅក្រៅប្រទេសថា«អ្នកវិភាគជើង១០ភ្នែក៣» និងហៅលោក សម រង្ស៊ី ថា«ទណ្ឌិតជើង១០ភ្នែក៥»

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពជា បានហៅក្រុមអ្នកវិភាគមួយចំនួននៅខាងក្រៅប្រទេសថា ជា«អ្នកវិភាគជើង១០ ភ្នែក៣» និងបានហៅលោក សម រង្ស៊ី ថា«ទណ្ឌិតជើង១០ ភ្នែក៥»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានហៅពួកគេបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលសំខាន់ៗក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានអះអាងថា «អ្នកវិភាគជើង១០ ភ្នែក៣» គឺជាអ្នកវិភាគដែលចេះគ្រប់សព្វដឹងគ្រប់រឿង។ បើតាមសម្តេចនាយករដ្ឋមន្រ្តី ពាក្យថា«ជើង១០»នេះ គឺជាសំដៅលើការអង្គុយលើកៅអីជើង៤ តុជើង៤ គូបផ្សំនឹងជើងខ្លួនឯង២ទៀត មានន័យថា ពួកគេនៅក្នុងតែបន្ទប់ទេ តែដឹងគ្រប់រឿង ចេះគ្រប់រឿង គ្មានអ្នកណាអាចប្រៀបផ្ទឹមបាន។ ចំណែក «ភ្នែក៣» សម្តេចធិបតី ចង់សំដៅថា អ្នកវិភាគទាំងនោះ មានភ្នែក២ ហើយភ្នែក១ទៀត គឺកាមេរ៉ា មានន័យថា ពួកគេអង្គុយតែរិះគន់រឿងផ្សេងៗនៅតែមុខកាមេរ៉ាហើយបង្ហោះតាមបណ្តាញសង្គម ធ្វើដូចខ្លួនឯងគិតគូដល់ប្រទេសជាតិ និងប្រជាជនណាស់អ៉ីចឹង តែធាតុពិត គឺរិះគន់ ដើម្បីតែកេងចំណេញនយោបាយតែប៉ុណ្ណោះ។

បើទោះបីសម្តេចធិបតី នាយករដ្ឋមន្រ្តី មិនបានបញ្ចេញឱ្យចំឈ្មោះលើអ្នកវិភាគរូបណាក៏ដោយ ក៏គេដឹងបានដែរថា សម្តេចធិបតី ទំនងជាចង់សំដៅលើទៅអ្នកវិភាគរត់ចោលស្រុក លោក គីម សុខ លោក សេង សារី លោក ស៊ន ដារ៉ា និងលោក ជេមស៍ សុខ នៅអាមេរិកជាដើម។ ពួកគេទាំងនេះ គឺជាអ្នកវិភាគដែលមហាជនចាត់ទុកថា ចេះគ្រប់រឿង វិភាគបានគ្រប់រឿង ហើយពួកគេព្យាយាមវិភាគ ដើម្បីតែវាយប្រហារមកលើរាជរដ្ឋាភិបាល មកលើគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងបានចំណេញផ្នែកនយោបាយផង និងចង់បានការឆ្លើយតបពីសម្តេចធិបតី នាយករដ្ឋមន្រ្តីផង ដើម្បីបានឡើងតម្លៃខ្លួនក្នុងចំណោមមហាជន។

ដោយឡែក ចំពោះលោក សម រង្ស៊ីវិញ សម្តេចធិបតី អះអាងថា លែងគោរពទៀតហើយ ព្រោះទណ្ឌិតរូបនេះ និយាយកុហកបោកប្រាស់ប្រជាពលរដ្ឋ និយាយវាយប្រហារមកលើរាជរដ្ឋាភិបាលទាំងទទឹងទិស ហើយជាថ្មីទៀតបានញុះញង់ឱ្យប្រជាពលរដ្ឋ និងកងទ័ពផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី បានហៅទណ្ឌិត សម រង្ស៊ីន នេះថា ជា«ទណ្ឌិតជើង១០ ភ្នែក៥»។ សម្តេចធិបតី នាយករដ្ឋមន្រ្តីហៅបែបនេះ ព្រោះថា ទណ្ឌិត សម រង្ស៊ី ខ្លាំងជាង«អ្នកវិភាគជើង១០ ភ្នែក៣»ទៀត គឺដឹងគ្រប់រឿង ហើយតែងតែញុះញង់ប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពខុសច្បាប់។ សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋមិនជឿទៅតាមការប្រឌិតព័ត៌មានក្លែងក្លាយ និងញុះញង់របស់ទណ្ឌិត សម រង្ស៊ី ឡើយ ព្រោះពលរដ្ឋកំពុងរស់នៅដោយសុខសន្តិភាព និងជីវភាពល្អប្រសើរ។

ជាការកត់សម្គាល់ ការចាត់ទុក ក៏ដូចជាការលើកឡើងរបស់សម្តេចធិបតីពាក់ព័ន្ធនឹងក្រុមអ្នកវិភាគ និងទណ្ឌិត សម រង្ស៊ី នាពេលនេះ គឺបន្ទាប់ពីពួកគេទាំងនេះពីក្រៅប្រទេស បាននិយាយវាយប្រហារ មួលបង្កាច់ ញុះញង់ដល់ប្រជាពលរដ្ឋឱ្យអស់ជំនឿលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស បានប្រឌិតព័ត៌មានជំរុញឱ្យប្រជាពលរដ្ឋប្រឆាំងរាជរដ្ឋាភិបាលរបស់ខ្លួនថែមទៀតផង។ ចុងក្រោយនេះ ពួកគេបានយកបញ្ហាកសិកម្ម ជាពិសេស បញ្ហាស្រូវធ្លាក់ថ្លៃ វាយប្រហារមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីកេងចំណេញនយោបាយ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិស័យកសិកម្ម ជាវិស័យសំខាន់ នៅតែជាកិច្ចការសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះហើយ ទាំងរាជរដ្ឋាភិបាលកម្ពុជា ទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ មិនបាននៅស្ងៀម មិនអើពើនោះឡើយ ពោល គឺបានយកចិត្តទុកដាក់ និងដោះស្រាយជូនប្រជាកសិករ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម