Connect with us

ព័ត៌មានជាតិ

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

បានផុស

នៅ

ក្នុងរយៈពេលប្រមាណ ១០ឆ្នាំ គិតពីឆ្នាំ ២០១៦ រហូតមកដល់ ឆ្នាំ ២០២៤ ការងារសាងសង់ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នៅទូទាំងខេត្តពោធិ៍សាត់បានសម្រេចការសាងសង់ផ្ទះចំនួន ៩៤២ខ្នង ដែលបានផ្តល់ជូនអតីតយុទ្ធជន។ នេះបើតាមរបាយការណ៍របស់អភិបាលខេត្តពោធិ៍សាត់លោក ខូយ រីដា ក្នុងឱកាសអញ្ជើញចូលរួម សម្ភោធសមិទ្ធផលនានាក្នុងភូមិ ប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ២០ខែមករា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោក ខូយ រីដា បញ្ជាក់ថា៖« ក្នុងចំណោមផ្ទះជាង ៩០០ ខ្នងនោះ ផ្ទះចំនួន ៦២៨ ខ្នង ត្រូវបានសាងសង់នៅ ភូមិ
ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង សម្រាប់ផ្តល់ជូនបងប្អូនអតីតយុវជន គ្មានដី ផ្ទះ ដែលធ្លាប់រស់នៅលើដីសាធារណៈ»។  

គួររំឭកថា ភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ត្រូវបានបង្កើតឡើងសម្រាប់អតីតយុទ្ធជន ក្រោមគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអតីតយុទ្ធជន ដោយបានចែកដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះជូនអតីតយុទ្ធជន។ ផ្ទះដែលបានសងសង់ជូននេះ មានថែមដំបូលខាងក្រោយ អណ្តូងទឹក និងបន្ទប់ទឹក ដែលបានបញ្ចប់ការសាងសង់នៅថ្ងៃ ២២​ខែវិច្ឆិកា ឆ្នាំ ២០២១ និងប្រគល់ចុងក្រោយថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២។

បច្ចុប្បន្ន ​រាជរដ្ឋាភិបាលអាណត្តិថ្មី នៅតែបន្តកិច្ចការងារ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីបម្រើជូននូវសេវាសាធារណៈរួមមានសាងសង់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងដាក់បង្គោលសូឡា ជាដើម។

លោក ខូយ រីដា បានថ្លែងថា៖«អាជ្ញាធរបានរៀបចំតំបន់អភិវឌ្ឍនេះក្លាយជាភូមិគំរូសម្រាប់អតីតយុទ្ធជន ឱ្យតាមបណ្តាលខេត្តដែលមានដីសម្បទានសង្គមកិច្ច ធ្វើការដកពិសោធន៍ និងយកជាគំរូតាម ។ទោះបីជាបច្ចុប្បន្នរដ្ឋបាលខេត្តពិនិត្យឃើញថា ពួកគាត់មួយចំនួនបានស្នាក់នៅអចិន្រ្តៃយ៍ និងមួយចំនួនតូចរស់នៅមិនជាប់លាប់ ដោយសារផ្លូវនៅក្នុងភូមិមិនទាន់ល្អ និងដោយសារគ្រួសារអតីតយុទ្ធជនភាគច្រើនជាជនចាស់ជរា និងមានជម្ងឺប្រចាំកាយត្រូវការរស់នៅជិតកូនចៅ ដែលរស់នៅឆ្ងាយពីតំបន់នេះ»។ តែយ៉ាងណាមិញ លោកថា អាជ្ញាធរខេត្តនឹងប្រឹងប្រែងបន្ថែមទៀតដើម្បីអភិវឌ្ឍភូមិទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ថ្នល់ និងមន្ទីរពេទ្យជាដើម។

បច្ចុប្បន្ន អតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់សរុប ៥៥០៨ នាក់ និងមានជនពិការ ១៦៧៥នាក់ និវត្តន៍ជន ១៤៩៤ នាក់ ជនបាត់បងវិសមត្ថភាពការងារ ៥៦នាក់ គ្រួសារពលី ១៣២៤ នាក់ និងគ្រួសារមរណៈចំនួន ១៥៤ នាក់។

បើតាមអភិបាលខេត្តពោធិ៍សាត់ អតីយុទ្ធជន ៣២៧គ្រួសារ បន្ថែមទៀត បានដាក់ពាក្យស្នើសុំដី និងផ្ទះ ក្នុងទំហំ ផ្ទះទំហំ ៧ គុណ ៥​ម៉ែត្រ សម្រាប់ការរស់នៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ វិនាទី មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ១ នាទីute មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍៥៦ នាទីutes មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ១ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម