កីឡា
លោក Amorim ស្នើក្លិប Man United រកកីឡាករថ្មីជំនួស Antony
ក្រោយលោក Ruben Amorim បានចូលកាន់តំណែងជាគ្រូបង្វឹកក្លិប Manchester United សង្កេតឃើញពីការផ្លាស់ប្ដូរកីឡាករច្រើន ក្នុងនោះខ្សែបម្រើ Antony ត្រូវបានប៉ាន់ស្មាននឹងត្រូវចាកចេញពីក្លិបនៅខែមករានេះ។
យោងតាមអ្នករាយការណ៍ព័ត៌មានកីឡាបាល់ទាត់ដល់ល្បីឈ្មោះលើពិភពលោក Fabrizio Romano បានផ្តល់ព័ត៌មានស៊ីជម្រៅថា ក្លិប Manchester United កំពុងរកកីឡាករថ្មីជំនួស Antony។ ខ្សែបម្រើស្លាបប្រេស៊ីលរូបនេះអាចនឹងចាកចេញពីទឹកដី Old Trafford ទៅចូលរួមជាមួយក្លិប Real Betis នៅប្រទេសអេស្ប៉ាញ។ រូបគេបានក្លាយជាកីឡាករថ្លៃបំផុតទី២ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបបិសាចក្រហម ក្រោយផ្លាស់មកចួលរួមជាមួយក្រុមដោយមានតម្លៃ៨១.៣លានផោន កាលពីខែសីហា ឆ្នាំ២០២២។
ឱកាសក្នុងការបង្ហាញខ្លួនក្នុងជម្រើសដំបូងរបស់ Antony បានថយចុះកាន់តែខ្លាំងក្នុងរដូវកាលនេះ។ លោក Ruben Amorim ជាគ្រូបង្វឹកថ្មីរបស់ក្លិប Man Utd កំពុងពិភាក្សាជាមួយក្លិប ដើម្បីស្វែងរកកីឡាករមកជំនួសតំណែងខ្សែបម្រើសញ្ជាតិប្រេសុីលរូបនេះ។ បច្ចុប្បន្នក្រុមរបស់លោកកំពុងឈរនៅលេខ១៣ នៅក្នុងតារាងចំណាត់ថ្នាក់លីគកំពូលប្រទេសអង់គ្លេស។
ក្លិបបិសាចក្រហម Manchester United នឹងរៀបចំក្រុមជាថ្មី។ ពួកគេបានផ្ដោតសំខាន់លើយុវជន និងកាត់បន្ថយកីឡាករវ័យចំណាស់ ដែលមានប្រាក់ឈ្នួលខ្ពស់។ មូលហេតុនេះហើយបាននាំឲ្យក្លិបនឹងបញ្ចេញកីឡាករវ័យចំណាស់មួយចំនួន។ មិនមែនមានតែកីឡាករ Antony សូម្បីតែកីឡាករ Marcus Rashford ក៏អាចនឹងចាកចេញដែរ៕
ប្រែសម្រួល៖ ផា រតនា
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច