Connect with us

ព័ត៌មានអន្ដរជាតិ

មុន​ផុត​អាណត្តិនៅម៉ោង១២យប់នេះ លោក បៃដិន លើក​លែងការចោទប្រកាន់​ទាំងអស់​ដល់​មនុស្សសំខាន់​ៗ​

បានផុស

នៅ

ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ប្រធានាធិបតីអាមេរិក ចូ បៃ​ដិន (Joe Biden) នៅសេតវិមាន ពោលគឺរយៈពេលបួនឆ្នាំមកទល់នឹងថ្ងៃនេះ ហើយ​ក៏​រយៈពេលជិតគម្រប់​​​ខួប​៣ឆ្នាំ​នៃ​សង្គ្រាម​​នៅ​អ៊ុយក្រែន​បាន​ផ្ទុះ​ឡើង ក្នុង​​​អំណាច​របស់​លោក ប៉ុន្តែ​លោក​មិនបាន​នៅបញ្ចប់វានោះទេ​។

​លោក បៃ​ដិន លា​បុគ្គលិក​​នៃ​សេតវិមានមុនផុត​អាណត្តិ​។ Biden’s FB
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​បន្តតំណែង​​ គឺ​លោក ដូណាល់ ត្រាំ(Donald Trump) បាន​សន្យា​ក្នុង​ពេល​​​យុទ្ធនាការ​​រក​​​ការ​គាំទ្រ​​​ការបោះឆ្នោត​នៅ​មុនថ្ងៃទី​៥ខែ​វិច្ឆិកា​ឆ្នាំ​២០២៤ ថា លោក​នឹង​​បញ្ចប់​វា​ ត្រឹមតែ​រយៈពេល​២៤ ឬ​ហៅថា ត្រឹមតែ​​១ថ្ងៃ​។

​ក្នុ​ងពេលសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី​​ជិត​៣ឆ្នាំ​កន្លងមកនេះ រដ្ឋបាល​សហរដ្ឋអាមេរិក​ ស្ថិត​ក្រោម​ការ​កាច់ចង្កូត​របស់​លោក ចូ​ បៃ​ដិន បាន​​ជួយ​​ឧបត្ថម្ភ​​​អ៊ុយក្រែន​​​ដែលមានទឹកប្រាក់​​រហូត​ដល់​​១០៦​ពាន់​លានដុល្លារ​​ក្នុងចំណោមទឹមប្រាក់​១៧៥​ពាន់​លាន​ដុល្លារ​​ដែលសភា​អនុម័ត​ ត្រូវ​បានបញ្ជូន​​ផ្ទាល់​ទៅរដ្ឋាភិបាលអ៊ុយក្រែន។ ​ក្នុងចំណោមទឹកប្រាក់​១០៦​ពាន់​លានដុល្លារនោះ ទឹកប្រាក់​ជំនួយយោធា​​ មានប្រហែល​៦១​ពាន់​លានដុល្លារ​​​អាមេរិក។

នៅថ្ងៃ​ចុង​ក្រោយ​នៃ​ការ​កាន់​អំណាច​​ តាមសេចក្តីរាយការណ៍​របស់ BBC ប្រធានាធិបតី​ ចូ បៃ​ដិន​ គ្រោងនឹងទទួលការសង្ខេប​​ព័ត៌មាន​ប្រចាំថ្ងៃដូច​សព្វ​​ដង​​របស់គាត់។ ព្រឹត្តិការណ៍សង្ខេប​ព័ត៌មាន​ ជា​​​​កាល​វិភាគ​​​ជា​ប្រចាំ​​ថ្ងៃ​​ដែលកើតឡើង​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជាសាធារណៈ ដែលគាត់ទទួលបានព័ត៌មានចុងក្រោយពី​​​អង្គភាព​​ស៊ើបការណ៍សម្ងាត់អាមេរិក។

នៅថ្ងៃ​ចុងក្រោយ​នេះ​ដែរ ប្រធានាធិបតី ចូ បៃដិន ដែល​មាន​វ័យ​​៨២ឆ្នាំ ​បានបន្ត​​​ចុះ​ហត្ថលេខាលើ​​ក្រឹត្យ​លើក​លែងទោស​​ដល់​បុគ្គលសំខាន់​ៗ ​ក្នុង​នោះ មាន​លោក ​បណ្ឌិត Anthony Fauci និង ឧត្តមសេនីយ៍​ Mark Milley ដែល​​​ជា សមាជិកគណៈកម្មការ​ស៊ើបអង្កេត​​​ហេតុការណ៍ថ្ងៃទី​៦​មករា​​២០២០ និង អ្នក​រីះគន់​ការ​ដឹកនាំ​របស់​ដូណាល់ ត្រាំ ហើយ​បារម្ភ​ពី​ការ​ដាក់​ទោស​ទណ្ឌ​ពី​​រដ្ឋបាល​លោក​ដូណាល់ត្រាំ។ ​លោក ចូ បៃ​ដិន ក៏នឹង​ប្រើ​អភិឯកសិទ្ធិ​ប្រធានាធិបតី​​លើក​លែងទោស​​​​​ដល់​គណៈកម្មការ​​ទាំងឡាយ​ដែល​ជាប់​ពាក់​ព័ន្ធ​​នឹង​ព្រឹត្តិការណ៍​៦​មករា​ឆ្នាំ​​២០២០ ដែល​មាន​​អំពើ​ហិង្សា​រវាង​​អ្នកគាំទ្រ​​​​ដូណាល់​ត្រាំនៅ​វិមានរដ្ឋសភា ដែល​គេស្គាល់ថា វិមានកាពីតូល។

សមាជិក​គណៈកម្មការស៊ើបអង្កេត​ព្រឹត្តិការណ៍​​​ហិង្សា​​នៅវិមានកាពីតូល ត្រូវលើកលែងការចោទប្រកាន់​ទាំងអស់​នៅថ្ងៃចុងក្រោយរបស់​ប្រធានាធិបតី ចូ បៃ​ដិន​។

​តាមសេចក្តីរាយការណ៍ លោក ដូណាល់ ត្រាំ ក្រោយស្បថ​ចូលកាន់​ដំណែង​ជា​ប្រធានាធិបតី​នៅថ្ងៃចន្ទ​នេះ ក៏​នឹង​ប្រើ​អភិឯកសិទ្ធិ​ឬ​សិទ្ធិប្រទាន​នេះ ដើម្បី​លើក​លែង​​ទោស​ដល់​អ្នក​ទាំងឡាយណា​ដែលត្រូវបាន​ចោទប្រកាន់​​ក្នុង​ហេតុការណ៍​ហិង្សា​កាលថ្ងៃទី​៦ខែ​មករា​ឆ្នាំ​២០២០នោះដែរ​។

នៅ​ថ្ងៃ​ចន្ទនេះ លោក ចូ បៃ​ដិន នឹងស្វាគមន៍លោក ដូណាល់ ត្រាំ និង ភរិយា​ត្រាំ លោកស្រី Melania Trump ហើយធ្វើជាម្ចាស់ផ្ទះសម្រាប់ទទួលទឹក​តែ និងកាហ្វេនៅក្នុងបន្ទប់ពណ៌បៃ​តងនៃសេតវិមាន។

នៅពេលក្រោយ លោក ត្រាំ​ និង បៃ​ដិន នឹងចាកចេញ​ រួមគ្នាទៅកាន់វិមានរដ្ឋសភា​ Capitol របស់សហរដ្ឋអាមេរិក ជាកន្លែងដែលលោក ចូ​ បៃដិន​ នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែង។ អនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) និងស្វាមីរបស់​លោកស្រី Doug Emhoff ក៏ដូចជា ​​អនុប្រធានាធិបតី​របស់​លោក ដូណាល់ ត្រាំ គឺ​ លោក JD Vance និង ភរិយារបស់​គាត់​ លោកស្រី​ Usha Vance នឹងនៅទីនោះផងដែរ។

ជា​ផ្លូវការ លោក ចូ បៃ​ដិន ​នឹង​លែង​ធ្វើ​ជា​ប្រធានាធិបតី​ទៀត​នៅ​ពេល​ថ្ងៃត្រង់ ម៉ោង​នៅសហរដ្ឋអាមេរិក។ ដោយសារ​​​​ម៉ោង​នៅ​កម្ពុជាខុស​គ្នា​​១២ម៉ោង​​​ពីទីតាំង​ប្រារព្វ​ពិធី​របស់​​ប្រធានាធិបតី​សហរដ្ឋអាមេរិក ម៉ោង​ផុត​កំណត់​ជា​ប្រធានាធិបតី​ ចូ បៃ​ដិន គឺ​នៅម៉ោង​១២យប់​ម៉ោ​ងនៅកម្ពុជា៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៤ នាទីutes មុន

សាស្រ្តាចារ្យជប៉ុន៖ វិស័យសុខាភិបាលកម្ពុជាមានការរីកចម្រើនគួរឱ្យភ្ញាក់ផ្អើលធៀបនឹងមុនពេលរាតត្បាតជំងឺកូវីដ-១៩”

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ថៃ ប្រកាស​បិទ​សាលារៀន​ជិត​២០០កន្លែង​ចាប់ពី​១ថ្ងៃ​ដល់​១​សប្ដាហ៍ ព្រោះ​ខ្យល់ពុល

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ឥណ្ឌូណេស៊ី​៖ ការប្ដេជ្ញាវិនិយោគ​របស់ Apple មានត្រឹម ២០០ លាន​ដុល្លារ ប៉ុណ្ណោះ មិនមែន ១ ប៊ីលាន​ដុល្លារទេ

ព័ត៌មានជាតិ២៣ នាទីutes មុន

ប្រធានតុលាការភ្នំពេញឱ្យបន្តពន្លឿនចាត់ការរឿងក្ដីគ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង និងអត្រានុកូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម