ព័ត៌មានអន្ដរជាតិ
TASS: ត្រាំបញ្ជាឲ្យរៀបចំសន្ទនាតាមទូរស័ព្ទជាមួយ ពូទីន នៅថ្ងៃឡើងកាន់អំណាច
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានផ្សព្វផ្សាយអត្ថបទមួយរបស់ CNN នៅថ្ងៃ លោក ដូណាល់ ត្រាំ ស្បថចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិក ដែលមានសេចក្តីថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានណែនាំក្រុមរបស់គាត់ឱ្យរៀបចំការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ក្នុងថ្ងៃដំបូង បន្ទាប់ពីការចូលកាន់ដំណែងរបស់គាត់ដែលបានកំណត់នៅថ្ងៃទី២០ខែមករា។

សេចក្តីរាយការណ៍នោះ បានលើកឡើងថា៖«លោក ត្រាំ បានណែនាំជំនួយផ្ទាល់របស់គាត់ឱ្យរៀបចំការហៅទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីគាត់បានស្បថចូលកាន់តំណែង»។
យោងតាមការផ្សព្វផ្សាយ គោលដៅមួយនៃការសន្ទនាគឺ «ដើម្បីពិភាក្សាការប្រជុំដោយផ្ទាល់នៅប៉ុន្មានខែខាងមុខនេះ» ដើម្បីព្យាយាមបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
នៅម៉ោង៩និង២៣នាទីយប់ថ្ងៃចន្ទ ប៉ុស្តិ៍បណ្តាញសង្គម Telegram របស់សារព័ត៌មាន RT ដែលគេដឹងថា ជារបស់រុស្ស៊ី បានផ្សព្វផ្សាយសារអបអរសាទររបស់ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ដែលមានខ្លឹមសារចង់បាននូវការសន្ទនាប្រកបដោយភាពស្មើភាព សន្តិភាព និងការគោរពគ្នា។
តាមខ្លឹមសារថតវីដេអូផ្សព្វផ្សាយដោយ RT បានលើកឡើងថា៖«’រំពឹងថាការសន្ទនានឹងឈរលើមូលដ្ឋានស្មើភាព និងគោរពគ្នាទៅវិញទៅមក។ រុស្ស៊ីចង់បានសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន»
លោក ដូណាល់ ត្រាំ មិនបានបដិសេធកាលពីថ្ងៃទី៧ខែមករាថា ការដោះស្រាយបញ្ហាអ៊ុយក្រែនអាចចំណាយពេលលើសពី២៤ម៉ោងដែលជាពេលវេលាដែលគាត់បានកំណត់ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់គាត់។
លោក ត្រាំ បានប្រកាសថា គ្រោងនឹងជួបពិភាក្សាជាមួយលោក ពូទីន អំពីវិបត្តិអ៊ុយក្រែន ក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីលោកចូលកាន់តំណែង។ លោក Keith Kellogg បេសកជនពិសេសរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ទទួលបន្ទុកអ៊ុយក្រែន បាននិយាយថា លោកចង់បំពេញតាមកាលកំណត់ត្រឹមរយៈពេល១០០ថ្ងៃ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ