ព័ត៌មានជាតិ
រដ្ឋសភាកម្ពុជាកំពុងពន្លឿនការអភិវឌ្ឍទៅជាសភាឌីជីថល
អគ្គលេខាធិការដ្ឋានរដ្ឋសភា បាននិងកំពុងពន្លឿនការងារអភិវឌ្ឍន៍ស្ថានប័នរដ្ឋសភា ទៅជាសភាឌីជីថល ស្របតាមគោលដៅ និងចក្ខុវិស័យក្នុងការដឹកនាំរបស់សម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា សំដៅលើកកម្ពស់ប្រសិទ្ធភាពនិងប្រសិទ្ធផលការងាររបស់រដ្ឋសភា បម្រើប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យកាន់កាន់តែច្រើនប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
ក្នុងការអភិវឌ្ឍស្ថាប័នរដ្ឋសភា ទៅជាសភាឌីជីថលនេះ ក្រុមការងារមួយត្រូវបានបង្កើតឡើង ដែលមានលោក ឃួន ដាវិត ជាប្រធាន និងបានកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ទាំងការងារបច្ចេកទេស និងខ្លឹមសារ។ ក្រុមការងារនេះ ក៏បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអំពីដំណើរការរៀបចំអភិវឌ្ឍរដ្ឋសភា ទៅជាសភាឌីជីថល កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដែលដឹកនាំកិច្ចប្រជុំដោយលោក ឃួន ដាវិត និងលោក កែវ ពិសិដ្ឋ ដែលជាអគ្គលេខាធិការរងរដ្ឋសភា។ បើតាមលោក ឃួន ដាវិត រយៈពេលប្រមាណ៨ខែមកនេះ ក្រុមការងារបានសម្រេចលទ្ធផលសំខាន់ៗមួយចំនួនធំក្នុងការអភិវឌ្ឍន៍រដ្ឋសភាកម្ពុជា ទៅជាសភាឌីជីថល។
លោក ឃួន ដាវិត បានបញ្ជាក់ថា ក្រុមការងារបានសម្រេចមួយជំហ៊ានធំលើបញ្ហាបច្ចេកទេស ក្រោយពីបានសិក្សាដកស្រង់បទពិសោធន៍នៅបណ្តាប្រទេសមួយចំនួន ទាំងក្នុងតំបន់ និងអឺរ៉ុប រូមមាននៅរដ្ឋសភាសិង្ហបុរី រដ្ឋសភាកូរ៉េខាងត្បូង រដ្ឋសភាថៃ រដ្ឋសភាវៀតណាម និងរដ្ឋសភាបារាំង ជាដើមនោះ ក្រុមការងារសភាឌីជីថល (E- Parliament) របស់រដ្ឋសភាកម្ពុជា បានធ្វើកិច្ចសហការជាមួយក្រសួងស្ថាប័នរដ្ឋពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនមួយចំនួនលើការបំពាក់សម្ភារៈបច្ចេកទេស។
លោកប្រធានក្រុមការងារ គូសបញ្ជាក់ថា ការរៀបចំកម្មវិធី Software បានកំពុងដំណើរដោយយកចិត្តទុកដាក់ និងដោយរលួន ពោលគឺការងារ Software ដែលរហូតមកដល់ពេលនេះបានបញ្ចប់ការកំណត់ Customize ដែលជាផ្នែកសំខាន់មួយ ហើយការងារ Software នេះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
ផ្ដើមដឹកនាំស្ថាប័នរដ្ឋសភា នីតិកាលទី៧នេះ សម្តេច ឃួន សុដារី បានដាក់ចេញនូវផែនការធ្វើកំណែទម្រង់ស្ថាប័នស៊ីជម្រៅ មានការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ធ្វើកំណែទម្រង់ហិរញ្ញវត្ថុសធារណៈ ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផលការងាររបស់រដ្ឋសភា នៅក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។ ក្នុងនោះ សម្តេចក៏បានផ្តល់អាទិភាពលើការអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភា ទៅជាស្ថាប័នសភាឌីជីថល ស្របតាមការរីកចម្រើនរបស់សង្គមជាតិ និងគោលនយោបាយរាជរដ្ឋាភិបាល និងបច្ចេកវិទ្យាផងដែរ។ សភាឌីជីថល ត្រូវគេរំពឹងថា នឹងជំរុញប្រសិទ្ធភាពការងាររបស់រដ្ឋសភាកាន់តែលឿនរហ័ស តម្លាភាព និងសមធម៌។
លោក ឃួន ដាវិត លើកឡើងឱ្យដឹងថា ដើម្បីសម្រេចបាននូវផែនការតាមការចង្អុលបង្ហាញរបស់សម្តេចប្រធានរដ្ឋសភា កន្លងមកថ្មីៗនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា ក៏បានអញ្ជើញទៅសិក្សាស្វែងយល់អំពីប្រព័ន្ធអនុវត្តការងារសភាឌីជីថលនៅប្រទេសជាច្រើននៅក្នុងនោះមាននៅរដ្ឋសភាប្រទេសបារាំងមួយដែរ។ ភាគីបារាំងបានសន្យាជួយរដ្ឋសភាកម្ពុជាក្នុងការកសាងសមត្ថភាព ការពិគ្រោះយោបល់ផ្នែកបច្ចេកវិទ្យា ក៏ដូចជាផ្តល់ទស្សនាទានលើការរៀបចំកម្មវិធី(Program) សភាឌីជីថលនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោក បន្តថា រដ្ឋសភាបារំាងបានចែករំលែកចំណេះដឹង និងបានពន្យល់អំពីប្រព័ន្ធអនុវត្តការងាររបស់សភាឌីជីថល ដែលក្នុងនោះមានការគ្រប់គ្រង App ការគ្រប់គ្រង Software វិធីសាស្ត្រធ្វើការរបស់តំណាងរាស្ត្រ និងការគ្រប់គ្រងធនធានមនុស្ស ជាដើម។
តាមការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមការងារ និងដោយមានការគាំទ្រ ការលើកទឹកចិត្តពីសម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងថ្នាក់ដឹកនាំរដ្ឋសភាគ្រប់លំដាប់ថ្នាក់ លោក ឃួន ដាវិត និងឯលោក កែវ ពិសិដ្ឋ មានសុទិដ្ឋិនិយមថា មិនយូរទេ រដ្ឋសភាកម្ពុជា នឹងប្រែក្លាយជាសភាឌីជីថល ដូចសភាបណ្តាប្រទេសជឿនលឿនក្នុងសកលលោក។ ប្រការនេះ ក៏ជាមោទនភាពមួយរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសការទទួលបានសេវាពីតំណាងរាស្រ្តរបស់ប្រជាពលរដ្ឋ មានកាន់តែច្រើន រហ័សនិងប្រកបដោយប្រសិទ្ធភាព៕
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?