Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ​ ​គិតដាក់ពន្ធ ២៥ ភាគរយ លើម៉ិកស៊ិក និងកាណាដា ​ចាប់ពីដើម​ខែកុម្ភៈ​

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ស្បថចូល​កាន់តំណែង​កាលពី​ម្សិលមិញ​ បាន​លើកឡើងថា​ ​លោកនឹង​អាច​ច្បាប់ផ្ដើម​​អនុវត្តពន្ធ​គយលើទំនិញ​​ម៉ិកស៊ិក និងកាណាដា​ ចាប់ពី​ដើម​ខែ​កុម្ភៈតទៅ​។ នេះបើតាម​ការ​ចុះ​ផ្សាយរបស់​​បណ្ដាញ​ទូរទស្សន៍​​ CNBC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ ថ្លែងនៅ​ថ្ងៃ​ចន្ទថា​៖ «​យើងកំពុងគិតគូរ​ពី[ពន្ធ] ២៥ ភាគរយ​ ​លើម៉ិកស៊ិក និងកាណាដា ពីព្រោះពួកគេ​​អនុញ្ញាត​ឱ្យមនុស្សមួយចំនួនធំ» ឆ្លង​ព្រំដែន។ លោក​ថ្លែង​បែប​នេះ​ ដោយ​សំដៅ​លើ​ការ​ចោទ​ប្រកាន់​ចំពោះ​ប្រទេស​ទាំង​២ ថា​បាន​បើក​ផ្លូវ​ឱ្យ​ជនអន្តោប្រវេសន៍ខុសច្បាប់​ ឆ្លង​ចូលព្រំដែន​អាមេរិក​ខុស​ច្បាប់។ លោក​ថា​ ​កាលបរិច្ឆេទគោលដៅសម្រាប់ការដាក់​ពន្ធគយ នឹង​ច្បាប់ផ្ដើម​ពី​ថ្ងៃទី ១ កុម្ភៈ។

ប្រធានាធិបតីថ្មី​រូប​នេះ​ បាន​លើក​ឡើង​យ៉ាង​ដូច្នេះទៅ​កាន់អ្នកសារព័ត៌មាន​ ខណៈបាន​ចុះ​ហត្ថលេខាលើ​អធិបញ្ជា​ជាច្រើន​ ​ដែល​គ្របដណ្តប់​លើ​បញ្ហា​ផ្សេង​ៗ​ ​រាប់តាំងពី​​បទប្បញ្ញត្តិ​ថាមពល និងអាកាសធាតុ​ ​​សេរីភាព​បញ្ចេញមតិ​ និង​អន្តោប្រវេសន៍។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គេ​កត់​សម្គាល់ឃើញ​ថា​ លោក ត្រាំ​ តែ​ង​តែផ្ដោត​ខ្លាំង​លើ​គោលនយោបាយ​ពន្ធគយ​ប្រឆាំង​នឹង​គ្រប់ប្រទេស​ ជា​ពិសេសចិន​ ប៉ុន្តែ​គេ​មិន​ឃើញ​លោក​ចេញ​អធិបញ្ជា ឬ​ចាត់វិធានការខ្លាំង​ៗ​ណា​មួយនៅពេល​ស្បថចូល​កាន់តំណែងនោះទេ​​។

លោក ត្រាំ បាន​​ត្រឹម​តែ​​ចេញអនុស្សរណៈពាណិជ្ជកម្ម​គ្រប់ជ្រុងជ្រោយ​ ​ដែលណែនាំ​ទីភ្នាក់ងារសហព័ន្ធឱ្យសិក្សា និងវាយតម្លៃការអនុវត្តពាណិជ្ជកម្មមិនស្មើភាព​ ​និងគោលនយោបាយរូបិយវត្ថុជាមួយប្រទេសផ្សេងទៀត​ ប៉ុណ្ណោះ។ ការណ៍​នេះ​ ធ្វើ​ឱ្យ​មាន​ការ​ចោទ​សួរ​ ឬ​បង្កើត​ភាព​ស្រពិចស្រពិល​ពី​ពេល​វេលានៃ​ការ​អនុវត្តការសន្យាមុន​ជាប់ឆ្នោត​របស់​លោក​។

ប៉ុន្តែ​លោក​ថ្លែងថា​៖ «​ខ្ញុំនឹងចាប់ផ្តើមជួសជុលប្រព័ន្ធពាណិជ្ជកម្មរបស់យើងភ្លាមៗ ដើម្បីការពារកម្មករ​ និងក្រុមគ្រួសារអាមេរិក​។ ​ជំនួសឱ្យការយកពន្ធលើពលរដ្ឋរបស់យើង ដើម្បីធ្វើឲ្យប្រទេសដ៏ទៃទៀតក្លាយជាអ្នកមាន យើងនឹងយកពន្ធគយ និងពន្ធលើ​បរទេស ដើម្បីធ្វើឲ្យពលរដ្ឋរបស់យើងរីកចម្រើន»។

គួរ​គូស​បញ្ជាក់ថា​ លោក ត្រាំ​ លើកឡើងម្ដងហើយ​ម្ដងទៀត ជុំវិញ​វិធានការ​ពន្ធគយ ២៥ ភាគរយ​ លើ​កាណាដា និង​ម៉ិកស៊ិក ៦០ ភាគរយ​ លើទំនិញ​ចិន​ និង​ ១០ ភាគរយ​ លើ​ទំនិញ​ពី​គ្រប់ប្រទេស​ទាំង​អស់។ លោក​ថា​ធ្វើ​ដូច្នេះ ដើម្បី​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ និងការពារអាជីវកម្មក្នុងស្រុកអាមេរិក​។

យ៉ាង​ណា​មិញ​ សេដ្ឋវិទូ​បាន​ព្រមាន​​ថា​ ការធ្វើ​បែប​នេះ​អាច​នឹង​ប៉ះពាល់ខ្លាំង​ដល់​សេដ្ឋកិច្ចអាមេរិក​ ជាពិសេសនៅពេល​ដែល​កាណាដា ឬ​ម៉ិកស៊ិក គឺ​ជា​ដៃគូពាណិជ្ជកម្ម​​លើសពី​កន្លះ​ទ្រីលាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ខណៈគោលនយោបាយការពារនិយមទាំងមូល អាច​នឹង​ធ្វើ​ឱ្យ​ពាណិជ្ជកម្មសកលធ្លាក់ទៅក្នុងភាព​កាន់តែតានតឹង​ និងធ្វើ​ឱ្យប្រជាជនអាមេរិក​​ចំណាយកាន់តែ​ច្រើន​ ដោយសារ​តែ​ការ​ហក់ឡើងនៃ​អតិផរណា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម