ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី ចុះត្រជាក់ខ្លាំងដល់១៥អង្សា ពលរដ្ឋខ្លះនៅរក្សាទម្លាប់អង្គុយអាំងភ្លើងជុំគ្នាបំបាត់ភាពរងានាពេលព្រឹក
មន្ទីរធនធានទឹក និងឧតុនិយម ខេត្តមណ្ឌលគិរី បានបង្ហាញឱ្យដឹងថា ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ដោយទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ចិនខ្សោយ ស្ថានភាពបែបនេះធ្វើឱ្យធាតុអាកាសមានសីតុណ្ហភាពពី១៥ °c ដល់ ២៧ °c (អង្សាសេ) ខ្យល់បក់មកពីទិសបូព៌ មានល្បឿនខ្យល់ពី ២-៥ ម៉ែត្រ/វិនាទី។ ស្ថានភាពបែបនេះ ធ្វើឱ្យខេត្តមណ្ឌលគិរីបន្តចុះត្រជាក់៣ថ្ងៃជាប់ៗគ្នា។
ប្រឈមនឹងស្ថានភាពអាកាសធាតុចុះត្រជាក់នេះ ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ទាំងប្រជាពលរដ្ឋទូទៅ និងជនជាតិដើមភាគតិច បាននាំទៅទិញអាវរងាផ្សេងៗពាក់ដណ្តប់ខ្លួនឱ្យបានកក់ក្តៅ។ ប៉ុន្តែ ស្របពេលជាមួយគ្នានេះ គេក៏សង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួន បានបន្តរក្សានូវទម្លាប់អង្គុយអាំងភ្លើងជុំគ្នានៅមុខផ្ទះ ក្រោយផ្ទះ ឬចំហៀងផ្ទះនាពេលព្រឹកព្រលឹម ដើម្បីបំបាត់ភាពរងា មុនចេញទៅប្រកបរបររកស៊ីផ្សេងៗ។
លោក ឈួន ពៅ អាយុ៦៧ឆ្នាំ រស់នៅក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បាននិយាយថា ឱ្យតែរដូវរំហើយធ្លាក់ខ្យល់ចូលមកដល់ គាត់តែងតែនាំគ្នីគ្នានៅក្បែផ្ទះភូមិផងរបងជាមួយ បង្កាត់ភ្នក់ភ្លើងអាំងកម្តៅខ្លួននាពេលព្រឹកជាប្រចាំ ដើម្បីបំបាត់ភាពរងាតាមភូមិស្រុករបស់ពួកគាត់។ គាត់បន្ថែមថា ការនាំគ្នាអាំងភ្នក់ភ្លើងនេះ ពេលថ្ងៃខ្លះមិនមែនខ្វះមិនបាននោះទេ ប៉ុន្តែ គឺអាំងភ្លើងដើម្បីបានជជែកពិភាក្សាក្នុងនាមភូមិផងរបងជាមួយ បង្កើនភាពស្និទ្ធស្នាលរវាងគ្នា និងគ្នា។ លោកបញ្ជាក់ថា នៅក្នុងខេត្តមណ្ឌលគិរី នៅតែត្រជាក់គ្រប់រដូវកាល ដូច្នេះការពាក់អាវរងាតែមួយមុខនៅតែមិនទាន់គ្រប់គ្រាន់សម្រាប់គាត់ទេ ពោល គឺនៅតាមជនបទ ក៏ដូចតាមទីក្រុង គាត់ និងពលរដ្ឋដទៃទៀតនៅតែបន្តប្រពៃណីការនាំគ្នាបង្កាត់ភ្នក់ភ្លើងអាំងនៅវេលាពេលព្រឹកព្រលឹម មុននឹងចេញទៅប្រកបការងារអាជីវកម្មផ្សេងៗ។
ជាការកត់សម្គាល់ ទម្លាប់នាំគ្នាបង្កាត់ភ្លើងអាំងកម្តៅខ្លួនជុំគ្នានេះ មិនមែនតែមាននៅក្នុងខេត្តមណ្ឌលគិរីនោះទេ ខេត្តជាប់គ្នារតនគិរី ក៏មានប្រជាពលរដ្ឋខ្លះ ជាពិសេស ជនជាតិដើមភាគតិច នៅរក្សាទម្លាប់បែបនេះផងដែរ។ ចំណែក នៅតាមបណ្តាតំបន់ដាច់ស្រយាលផ្សេងៗនៅក្នុងខេត្តនានានៅក្នុងប្រទេសកម្ពុជា ក៏នៅមានប្រជាពលរដ្ឋខ្លះនៅរក្សាទម្លាប់អាំងភ្លើងជុំគ្នានេះ ប៉ុន្តែ បើប្រៀបធៀបនឹងពេលមុន គឺទម្លាប់នេះ ត្រូវបានប្រជាពលរដ្ឋភាគច្រើនបោះបង់ចោល ដោយសារតែកន្លែងខ្លះអាកាសធាតុមិនសូវត្រជាក់ខ្លាំងដូចនៅខេត្តរតនគិរី និងមណ្ឌលគិរី។ មួយទៀតដែលសំខាន់នោះ គឺប្រជាពលរដ្ឋភាគច្រើន បានបោះបង់ទម្លាប់អង្គុយអាំងភ្លើងនេះចោល ដោយទៅធ្វើការងារបញ្ចេញកម្លាំងជំនួសវិញ ដែលវាចំណេញទាំងការងារផង និងអាចបំបាត់ភាពរងាក្នុងពេលជាមួយគ្នាផងបានដែរ៕
ដោយ ៖រៀម សុខហេង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?