Connect with us

ព័ត៌មានអន្ដរជាតិ

ស្ងាត់ៗ! បទឈប់​បាញ់​មួយ​សម្រេច​នៅ​មីយ៉ាន់ម៉ា ​ក្រោម​ការ​សម្របសម្រួល​របស់​ចិន​

បានផុស

នៅ

យោធាមីយ៉ាន់ម៉ា និងកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការមួយសម្រាប់បទឈប់បាញ់ ដោយបញ្ឈប់ការប្រយុទ្ធគ្នានៅជិតព្រំដែននៃប្រទេសចិននិងមីយ៉ាន់ម៉ា។ នេះបើយោងតាមក្រសួងការបរទេសចិន។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងថា ភាគីទាំងពីរបានជួបពិភាក្សាគ្នានៅទីក្រុង Kunming ភាគនិរតីរបស់ប្រទេសចិន ជាទី​​ប្រជុំ​ដែលពួកគេបានថ្លែងអំណរគុណដល់ទីក្រុងប៉េកាំងចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាព។

លោកស្រី បាននិយាយថា៖«ការធ្វើឱ្យស្ថានការណ៍នៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាមានភាពស្ងប់ស្ងាត់ គឺជាផលប្រយោជន៍រួមរបស់ភាគីទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសទាំងអស់នៅក្នុងតំបន់ ហើយរួមចំណែកដល់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់ព្រំដែនរវាងចិន និងមីយ៉ាន់ម៉ា»។

លោកស្រី បាន​បន្ថែមថា ប្រទេសចិននឹង​បន្តជំរុញយ៉ាងសកម្មនូវសន្តិភាព និងការសន្ទនា ព្រមទាំងផ្តល់ការគាំទ្រ និងជំនួយ​ដល់ដំណើរការសន្តិភាពនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។

(រូបភាព៖ Reuters)

សម្ព័ន្ធ​យោធា​ប្រដាប់​អាវុធ​មីយ៉ាន់ម៉ា​ MNDAA គឺជាក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយក្នុងចំណោម​ក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើនដែលកំពុងប្រយុទ្ធដើម្បីបណ្តេញយោធាចេញពីទឹកដីរបស់ពួកគេ។ ការប្រយុទ្ធនោះ វាជាផ្នែក​មួយដែលហៅថា សម្ព័ន្ធបងប្អូនបី ជាមួយនឹងកងទ័ពរំដោះជាតិ Ta’ang និងកងទ័ព Arakan  ដែលបានបើកការវាយលុកប្រឆាំងនឹងរបបយោធានៅចុងខែតុលា ឆ្នាំ២០២៣ ដណ្តើមយកទឹកដីជាច្រើននៅជិតព្រំដែនជាមួយប្រទេស​ចិន។ ​កាល​ពី​ខែ​កក្កដា​ឆ្នាំមុន​​ ក្រុម​សម្ព័ន្ធ​យោធានេះ​បាន​គ្រប់គ្រង​មូលដ្ឋាន​យោធា​សំខាន់​មួយ​នៅ​ជិត​ព្រំដែន​ចិនផងដែរ។

គួររម្លឹកថា រដ្ឋាភិបាលក្រុងប៉េកាំងពីមុនធ្លាប់បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ព្រំដែនភាគខាងជើងក្នុងខែមករាឆ្នាំ ២០២៤ ប៉ុន្តែកិច្ចព្រមព្រៀងនេះបានធ្លាក់ចុះប៉ុន្មានខែក្រោយមក។

ក្រុមអ្នកវិភាគបាននិយាយថា ប្រទេសចិនមានការព្រួយបារម្ភអំពីការរីកចម្រើននៃកងកម្លាំងប្រឆាំងរបបយោធា ដែលបានរុញច្រានយោធាចេញពីព្រំដែនដ៏សំខាន់ ហើយបានចាប់ផ្តើមធ្វើផ្លូវចូលឆ្ពោះទៅកាន់កណ្តាលទីក្រុង Mandalay។

ប្រទេសចិនបារម្ភថា ភាពវឹកវរនៅតាមបណ្តោយព្រំដែនប្រវែងជាង ២០០០ គីឡូម៉ែត្ររបស់ខ្លួនជាមួយប្រទេសមីយ៉ាន់ម៉ា នឹងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគ និងពាណិជ្ជកម្ម ខណៈចាប់តាំងពីយោធា​បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២១ ​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​វិបត្តិ​មកដល់ពេលនេះ៕

(រូបភាព៖ EPA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី និង លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែមករា និងលើកទិសដៅភារកិច្ចខែកុម្ភៈ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

តុលាការ​​ថៃ​​បើក​ផ្លូវ​ឲ្យ​ ថាក់ស៊ីន​​ចេញ​ក្រៅប្រទេស​បាន​ ក្រោយ​បង្ហាញ​វត្តមាន​សាធារណៈ​ច្រើន​

បច្ចេកវិទ្យា១ ម៉ោង មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លើង​ឆេះ​ព្រៃ​ដ៏សាហាវ​​នៅ Los Angeles គ្រប់គ្រងបាន​ទាំងស្រុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

BRICS ​ បង្វែរ​​ជំហរ​បង្កើត​រូបិយប័ណ្ណ​រួម ក្រោយ​ដូណាល់ ត្រាំ កាន់​អំណាច​​​

សន្តិសុខសង្គម២១ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

បច្ចេកវិទ្យា១ ម៉ោង មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

សន្តិសុខសង្គម១០ ម៉ោង មុន

ឆេះហាងកាហ្វេ ១ កន្លែង ដែលម្ចាស់បិទទ្វារចោលប្រមាណ ៣ ឆ្នាំ ដោយមិនដឹងមូលហេតុ

Sokha Hotels

ព័ត៌មានពេញនិយម