Connect with us

ព័ត៌មានអន្ដរជាតិ

ផេនដា Fu Bao ធ្លាប់ឆក់យកបេះដូងប្រជាជនកូរ៉េ ពេលនេះសុខភាពទ្រុឌទ្រោម ក្រោយទៅដល់ចិន

បានផុស

នៅ

Fu Bao ដែលជាខ្លាឃ្មុំផេនដាដែលគួរឲ្យស្រលាញ់ និងបានឆក់យកបេះដូងប្រជាជនកូរ៉េអំឡុងពេលនាងនៅសួនសត្វ Everland កំពុងបង្កក្តីបារម្ភ និងខឹងសម្បារចំពោះអ្នកលេងអ៊ីនធឺណិតកូរ៉េ បន្ទាប់ពីរូបថតខ្លាឃ្មុំផេនដានៅក្នុងប្រទេសចិនបានផុសលើអ៊ីនធឺណិត។

កាលពីពេលថ្មីៗនេះ អ្នកលេងអ៊ីនធឺណិតម្នាក់បានចែករំលែករូបភាពរបស់ Fu Bao នៅលើបណ្តាញអ៊ីនធឺណេត ដែលអ្នកផ្សេងទៀតបានកត់សម្គាល់ភ្លាមៗថា ខ្លាឃ្មុំផេនដាហាក់ដូចជាស្ថិតក្នុងស្ថានភាពមិនល្អ។ អ្នកទាំង​នេះ​បាន​ចង្អុល​បង្ហាញ​ថា រោម​របស់ផេនដា ហាក់​ដូច​ជា​មិន​មាន​ស្នាម​ប្រឡាក់​លើ​មុខរបស់វា។

មិនតែប៉ុណ្ណោះម្នាក់ៗបានសម្រុកចូលបញ្ចេញមតិខុសៗគ្នាថាគ្រាន់តែឃើញរូបភាព Fu Bao ពួកគេសឹងតែប្រេះបេះដូងជាពីរហើយ! ក្នុងនោះគេក៏ស្នើសូមមើល​ថែ​នាង​ឲ្យ​បាន​ល្អ​​ នាងប្រៀបដូច​ជា​គ្រឿងអលង្ការ​ដ៏​មាន​តម្លៃ បើមិនអាចមើលថែរបានទេ ឲ្យយកនាងមកប្រទេសកូរ៉េខាងត្បូងវិញ។

លើសពីនេះទៀតដែរ ប្រជាជនកូរ៉េដែលស្រលាញ់ Fu Bao ជាច្រើនបានសម្ដែងការខូចចិត្តជាខ្លាំងដោយថាភាគីខាងចិនបានរំលោភ​បំពានរាងកាយផេនដា។ ក្នុងពេលដែលកូរ៉េបានចាត់ទុកថានាងគឺជាព្រះនាងតូចនៅក្នុងសួនសត្វដែលនាំឲ្យអ្នកទស្សនាបំបាត់រាល់ការស្រ្តេសនិងទុក្ខកង្វល់នានា។

Fu Bao ដែលជាខ្លាឃ្មុំផេនដាយក្សកើតដំបូងគេនៅប្រទេសកូរ៉េខាងត្បូង បានកើតនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ នៅសួនកម្សាន្ត Everland ។ វា​ជា​កូន​របស់ Ai Bao និង Le Bao ជា​ខ្លាឃ្មុំ​ផេនដា​ខ្ចី​ពី​ប្រទេស​ចិន។ បន្ទាប់ពីកិច្ចព្រមព្រៀងអន្តរជាតិទាក់ទងនឹងការអភិរក្សខ្លាឃ្មុំផេនដា Fu Bao ត្រូវបានផ្លាស់ទីលំនៅទៅប្រទេសចិនក្នុងខែមេសា ឆ្នាំ ២០២៤។ អ្នកគាំទ្រកូរ៉េខាងត្បូងរបស់ផេនដា កំពុងសម្តែងការព្រួយបារម្ភអំពីសុខភាពរបស់នាង និងបង្ហាញពីក្តីសង្ឃឹមសម្រាប់ការវិលត្រឡប់មកប្រទេសកូរ៉េវិញ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖លោក​អូបាម៉ា​ ទម្លាក់សំណេរមួយ ក្រោយ​ធ្លាយដំណឹង​លែងលះជាមួយភរិយា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម