Connect with us

ព័ត៌មានជាតិ

លោក យក់​ ប៊ុនណា​ សំណូមពរដល់កម្មសិក្សាការីទើបបញ្ចប់វគ្គសិក្សា ត្រូវពង្រីកគម្រោងដើម្បីផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព

បានផុស

នៅ

លោក​ យក់​ ប៊ុនណា​ រដ្ឋលេខាធិការ​ប្រចាំការក្រសួងមុខងារសាធារណ:​ និងជានាយកសាលាភូមិន្ទរដ្ឋបាលថ្លែងបែបនេះក្នុងពិធីធ្វេីបទបង្ហាញស្ដីពីការចុះអនុវត្តការងារសង្គមរបស់កម្មសិក្សាការីបញ្ចប់វគ្គវិក្រឹតការឆ្នាំ២០២៤​ នៅថ្ងៃទី២០​ ខែមករា​ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ​ មានការអញ្ជេីញចូលរួមពីគណ:គ្រប់គ្រងសាលា​លោក​ សុខ​ សេងយ៉ន​ លោក​ ស៊ុង​ វិនទិ​ លោក​ សាលី​ វណ្ណប៉ុក​ និងកម្មសិក្សាការី ១.វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់​ថ្នាក់វិន័យ ២.វគ្គវិក្រឹតការមន្ត្រីមធ្យមថ្នាក់គុណភាព ថ្នាក់គុណធម៌ និង​ថ្នាក់នវានុវត្តន៍ ៣.វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាល​ថ្នាក់មេត្តា ​និង៤.វគ្គវិក្រឹតការមន្រ្តីក្រមការ​ថ្នាក់ករុណា​។

ក្នុងពិធីនោះដែរ កម្មសិក្សាការីមន្ត្រីមធ្យមថ្នាក់នវានុវត្តន៍ បានលេីកយកនូវការងារសង្គមក្រោមប្រធានបទ​ ស្លាកលេខផ្ទះក្រោមម្លប់សន្តិភាព​ ដោយបានបង្ហាញពីភាពជោគជ័យ​ ដែលបានមកពីស្មារតីសាមគ្គីភាព ប្រកបដោយស្នាមញញឹម​ និងអនុស្សាវរីយ៍ បទពិសោធន៍ ចំណេះដឹង ទី១.បង្កើតឱ្យមានកិច្ចសហការល្អរវាងកម្មសិក្សាការីថ្នាក់នវានុវត្តន៍ និងអាជ្ញាធរមូលដ្ឋាន ទី២.ទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀតពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ទី៣.ផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងទាំងចំណេះដឹង ចំណេះធ្វើ សម្រាប់ចូលរួមលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជាផ្នែកមួយផ្សារភ្ជាប់ទ្រឹស្តី ទៅនិងសង្គមជាក់ ស្តែង ទី៤.ចេះធ្វើផែនការសកម្មភាព ផែនការថវិកា ចេះស្រឡាញ់គ្នា យកគោរពស្មារតីសម្រេចជា ក្រុមប្រកបដោយភាតរភាព ដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍសង្គម ទី៥.ចេះប្រឹក្សាស្វែងយល់ពីជីវភាពរបស់ប្រជាពលរដ្ឋ និងផ្តល់អត្ថប្រយោជន៍អំពីសកម្មភាព មនុស្សធម៌ដល់ប្រជាពលរដ្ឋក្នុងភូមិជាក់ស្តែង។

ថ្លែងក្នុងនាម លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ ឯកឧត្តម យក់ ប៊ុនណា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់កម្មសិក្សាការីវគ្គវិក្រឹតការឆ្នាំ២០២៤ ទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពវិន័យ ឧស្សាហ៍ព្យាយាមនិងបានចូលរួមនៅសកម្មភាពសង្គមដើម្បីទទួលយកនូវបទពិសោធន៍ ចំណេះដឹងសម្រាប់ទៅអភិវឌ្ឍន៍មូលដ្ឋានក៏ដូចជាការងាររបស់ខ្លួននៅតាមអង្គភាពស្ថាប័នវិញ។

ក្នុងឱកាសនោះដែរ លោក យក់ ប៊ុនណា បានថ្លែងបន្តថា ការចូលរួមការងារសង្គមគឺពិតជានាំមកនៅបទពិសោធន៍និងចំណេះដឹងច្រើន ដែលកើតចេញពីការជំនះរាល់ឧបសគ្គនិងបញ្ហាលំបាកទាំងឡាយដែលបានជួបប្រទះក្នុងការអនុវត្តការងារជាក់ស្ដែងសម្រាប់ខ្លួនយើងហើយការលំបាកដែលយើងឆ្លងកាត់នេះជាបទពិសោធន៍និងសូមសំណូមពរដល់កម្មសិក្សាការី ទាំងអស់ពេលត្រឡប់ទៅកាន់ក្រសួង អង្គភាព របស់ខ្លួនវិញត្រូវយកចំណេះដឹងបទពិសោធន៍នៃការកសាងគម្រោងនេះទៅអនុវត្តហើយអ្នកដែលមិនធ្លាប់បង្កើតនូវគម្រោងត្រូវតែខិតខំបង្កើតគម្រោង ចំពោះអ្នកដែលធ្លាប់បង្កើតគម្រោងហើយត្រូវពង្រីកនូវគម្រោងរបស់ខ្លួនឲ្យបានកាន់តែធំសំដៅចូលរួមកសាងបាននូវសង្គមឬសហគមន៍មួយរីកចម្រើនជាមួយនិងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ទទួលបានការសាទរបន្ថែមទៀតពីពីប្រជាពលរដ្ឋក៏ដូចជាមិត្តរួមការងារទាំងអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលរាជធានី ត្រៀមរៀបចំស្តង់លក់ម្ហូបអាហារ កន្លែងប្រគំតន្ត្រី គូរគំនូរ សៀករហ័សកម្ម បម្រើភ្ញៀវ មកដើរលេងកំសាន្ត ផ្លូវថ្មើរជើង (walk street)

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាមចុះពិនិត្យការបង្កបង្កើនផលដំណាំស្រូវរបស់កសិករ ក្នុងស្រុកបាធាយ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​អគារ​ប្រណីត​នៅ​​តំបន់​​ការពារ​ដោយ​យូណេស្កូ​​នៅ​​ Odesa រង​ការ​បំផ្លាញ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់បានប្រមាណ៥២% ហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ក្រុម​​អ្នកតវ៉ា​នៅស៊ែប៊ី​​នឹ​ងធ្វើ​ដំណើរ​៩០គីឡូម៉ែត្រ បង្កើន​ការ​ដាក់សម្ពាធ​​​លោក Vucic

Sokha Hotels

ព័ត៌មានពេញនិយម