Connect with us

ព័ត៌មានអន្ដរជាតិ

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

បានផុស

នៅ

អាជ្ញាធរ​​​កូរ៉េខាងត្បូង​បានចាប់​ឃុំខ្លួន​មនុស្ស​យ៉ាងហោច​ណាស់​៨៦​​នាក់​​នៃ​ក្រុម​​​អ្នក​តវ៉ា​​​​គាំទ្រ​ប្រធានាធិបតី Yoon Suk Yeol ​​ដោយ​បាន​ប្រើប្រាស់​អំពើហិង្សា​ប្រឆាំង​ដី​កា​​តុលាការ​​ក្រុងសេអ៊ូល​​។ នេះ​ថ្ងៃនេះ​ដែរ​ តុលាការ​ធម្មនុញ្ញកូរ៉េ​ខាងត្បូង​​បន្តបើកសវនាការ ស្របពេលដែលលោក Yoon យល់​ព្រម​ចូលរួម​ឆ្លើយបំភ្លឺ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​អ្នក​តវ៉ា​​​​គាំទ្រ​ប្រធានាធិបតី បាន​កើន​ឡើង​ចំនួន​កាន់តែច្រើន​ឡើង​ៗ និង​ការប្រើប្រាស់​អំពើហិង្សា​កាន់តែ​កាន់​ឡើង​​ដូចគ្នា ប្រឆាំ​ង​​ដីកា​ចាប់ខ្លួន​របស់​តុលាការ​​ដែល​បើក​ផ្លូវ​ឲ្យ​​​​ការិល័យ​​ស៊ើបអង្កេត​ពុករលួយ​​សាកសួរ​លោក Yoon Suk Yeol ដែល​កន្លងមក​បាន​បដិសេធ​​ក្នុងការឆ្លើយ​បំភ្លឺ​នេះ ដោយលោក​ចាត់ទុកថា«ខុសច្បាប់»។

​​តាមសេចក្តី​រាយការណ៍​របស់​​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ Yonhap ​ហ្វួង​បាតុករ​​បាន​ប្រមូល​ផ្តុំដែល​មាន​​​ចំនួន​កើន​ឡើង​ជាបន្តបន្ទាប់​​​រហូតដល់​ជាង​៤ម៉ឺន​នាក់​ចាប់​តាំង​ពី​ថ្ងៃសៅរ៍មក បន្ទាប់​ពី​តុលាការ​ចេញដីកាចាប់​ខ្លួន​ ដើម្បី​​​ពង្រីករយៈពេលឃុំខ្លួន លោក Yoon Suk Yeol បើកផ្លូវ​ឲ្យ​មាន​ការសួរចម្លើយ​របស់​ការិយាល័យ​ស៊ើបអង្កេត​ពុករលួយសម្រាប់​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ ជុំវិញ​ការ​ប្រកាសច្បាប់​អាជ្ញាសឹក​​កាល​ពីដើម​ខែ​​ធ្នូឆ្នាំ​២០២៤។

នៅថ្ងៃ​​​អង្គារនេះ មេធាវី​តំណាង​លោក Yoon បាន​​បញ្ជាក់​ថា កូនក្តីរបស់​លោកព្រ​មសហការ​​ចូលរួម​សវនាការ​​របស់​តុលាការ​ធម្មនុញ្ញ ដែល​បើក​សវនាការ​​២ថ្ងៃ​ក្នុង​​១សប្តាហ៍ ដើម្បីដំណើរ​ការ​ការ​ចោទ​ប្រកាន់​​​​​ទម្លាក់​អំណាច​ លោក​ Yoon ​ដែល​ប្តឹង​ដោយ​​សភា​ជាតិ បន្ទាប់​ពី​ការបោះឆ្នោត​ទម្លាក់​កាល​ពីថ្ងៃទី​១៤ខែ​ធ្នូ​ឆ្នាំមុន។

តុលាការ​ធម្មនុញ្ញកូរ៉េ​ខាងត្បូង​ដែលបច្ចុប្បន្ន​មានសមាជិក​៨រូបក្នុងចំណោម​ចៅក្រម​សរុប​​៩រូប បាន​បើក​សវនា​​លើ​សំណុំរឿង​ប្តឹង​​ទម្លាក់​លោក Yoon ឈាន​ចូល​សប្តាហ៍​ទី២ ហើយ​តុលាការ​នឹងដំណើរ​ការ​សាកសួររហូតដល់​ចុង​ខែ​​កុម្ភៈ​ ទើប​ធ្វើសេចក្តីសន្និដ្ឋាន​ និង​អាច​សម្រេច​ក្តី​​នៅ​ក្នុងខែ​មីនា​ ថា​តើ​នឹងត្រូវ​តម្កល់​​ពាក្យបណ្តឹងសភា​ចាត់ទុក​ជាបានការ ឬ​ក៏ត្រូវ​ច្រានចោល​ដោយ​ប្រ​គល់​អំណាច ឲ្យប្រធានាធីបតី Yoon Suk Yeol វិញ៕​

​ប្រធានាធិបតី Yoon Suk Yeol ចូលរួមសវនាការ​តុលាការធម្មនុញ្ញនៅថ្ងៃ​អង្គារនេះ​។ REUTERS
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម