Connect with us

ចរាចរណ៍

រថយន្តស៊េរីទំនើប បើកដល់ផ្លូវបំបែកជាបួន ជ្រុលបុកម៉ូតូ និងកង់បីឥណ្ឌា របួសធ្ងន់ម្នាក់

បានផុស

នៅ

រថយន្ត​ស៊េរី​ទំនើប ១ គ្រឿង សង្ស័យ​បើក​លឿន​ដល់​ផ្លូវ​បំបែក​ជា​បួន​មិន​បាន​បន្ថយល្បឿន ក៏​ជ្រុល​បុក​ម៉ូតូ ១ គ្រឿង បើក​ឆ្លង​ផ្លូវ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​ជើង។ ចំណែក​ម៉ូតូ​ខ្ទាត​ទៅ​បុក​ជាមួយ​កង់​បី​ឥណ្ឌា ១ គ្រឿង​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ៤ និង ៥០ នាទី ទៀបភ្លឺ ថ្ងៃ​ទី ២១ ខែ​មករា ឆ្នាំ ២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទឹកល្អក់​ទី ១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ពី​អ្នក​រត់​កង់​បី​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ស៊េរី​ទំនើប ១ គ្រឿង ពណ៌ស ម៉ាក GAC ពាក់​ស្លាក​លេខ កម្ពុជា JZ.3658 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ផ្លូវបំបែក​ជា​បួន​មិន​បាន​បន្ថយល្បឿន ក៏​ជ្រុល​បុក​ជាមួយ​ម៉ូតូ ១ គ្រឿង ម៉ាក HONDA Dream ពាក់​ស្លាក​លេខ ភ្នំពេញ 1G-2183 ខ្ទាត​ទៅ​ប៉ះ​កង់​បី​ឥណ្ឌា ពាក់​ស្លាក​លេខ ភ្នំពេញ 1IB-1453 បន្ថែម​ទៀត បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​ធ្ងន់ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត ម៉ូតូ និង​កង់​បី​ឥណ្ឌា ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ វិនាទី មុន

រដ្ឋាករស្វយ័ត កំពុងសិក្សាខ្សែរត់ថ្មីសម្រាប់រថយន្តក្រុង ដើម្បីផ្តល់សេវាឱ្យបានទៀងម៉ោង

ព័ត៌មានអន្ដរជាតិ២៨ វិនាទី មុន

ម៉ាឡេស៊ី៖ អូស្រ្តាលីគ្រោងក្លាយជាដៃគូទេសចរណ៍អាស៊ាន

សន្តិសុខសង្គម៩ នាទីutes មុន

ពលរដ្ឋ ៥ឃុំ ក្នុងមូលដ្ឋានស្រុកបាទី នាំគ្នាតវ៉ាបិទផ្លូវជាតិលេខ២ ឲ្យអាជ្ញាធរបើកទឹកដើម្បីស្រោចស្រពស្រូវប្រាំង

ចរាចរណ៍១៣ នាទីutes មុន

រថយន្តស៊េរីទំនើប បើកដល់ផ្លូវបំបែកជាបួន ជ្រុលបុកម៉ូតូ និងកង់បីឥណ្ឌា របួសធ្ងន់ម្នាក់

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

សង្គ្រាម និងជម្លោះសំខាន់ៗក្នុងអំឡុងអាណត្តិរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម