Connect with us

សន្តិសុខសង្គម

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

បានផុស

នៅ

ភ្នំពេញ៖ តាម​ការ​បញ្ជាក់​ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនអ្នកសារព័ត៌មានចំនួន២នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីពួកគេបានផ្សាយព័ត៌មានប្រឌិតពាក់ព័ន្ធករណីវីដេអូ នៃការប្រើប្រាស់អំពើហិង្សា ធ្វើ​ឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្នងការបានបន្ថែមទៀតថា ការចាប់ខ្លួននេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាលជាតិ និង​លោក​ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា នៃអយ្យការ​អម​សាលា​ដំបូង​រាជធានីភ្នំពេញ។

សូម​បញ្ជាក់​ថា បុគ្គលអ្នកសារព័ត៌មានទាំង២នាក់នេះ បាន​កាត់​តវីដេអូ​នៃការប្រើប្រាស់អំពើហិង្សាមួយ ហើយចែកចាយនៅតាមបណ្ដាញសង្គម និងចោទប្រកាន់ខុសពីការពិតថា ករណីហិង្សានោះបានកើតឡើងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលវីដេអូនោះបានកើតឡើងនៅឯបរទេស និង​មិន​មាន​ប្រភព​ដើម​នៃ​ការ​ចែកចាយច្បាស់លាស់ឡើយ។

ការប្រឌិតព័ត៌មានខុសពីការពិត នៃសកម្មភាពអំពើហិង្សាធ្វើទារុណកម្មនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងកេរ្ដិ៍របស់ប្រទេសកម្ពុជា ដែលមិនអាចអត់ឱន​ឱ្យបានឡើយ ហើយកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជួនខ្លួនបុគ្គលទាំង២នាក់នេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមជម្រាបថា វីដេអូនៃការប្រើប្រាស់អំពើហិង្សា ដោយបុរសម្នាក់ត្រូវបានចាប់គេដាក់ខ្នោះដៃឱបជាប់បង្គោលដែក ហើយ​មាន​បុរសម្នាក់ទៀតប្រដាប់ដោយដំបង បាន​វាយ​ដំ​ទៅ​លើ​ជនរងគ្រោះ ត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គម​នោះ មិនមែន​កើត​ឡើង​នៅ​ក្នុងប្រទេសកម្ពុជាឡើយ ពោលគឺជាវីដេអូដែលកើតឡើងនៅបរទេស ហើយ​ក៏មិនមានប្រភពណាបញ្ជាក់ច្បាស់លាស់ថា នៅប្រទេសណានោះទេ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

គណៈកម្មាធិការអភិវឌ្ឍ​តំបន់ឆ្នេរ ប្រជុំ​​លើក​យក​របៀបវារៈ​ចំនួន ៨ បន្ត​តាមដានជំរុញ​ការ​អភិវឌ្ឍ

ព័ត៌មានជាតិ៤២ នាទីutes មុន

មន្ត្រីជំនាញសុខាភិបាល នឹងធ្វើបច្ចុប្បន្នភាពទិន្នន័យថ្មីទាក់ទិន ស្ថានភាពជំងឺអេដស៍នៅកម្ពុជា នៅឆ្នាំ ២០២៥

នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ
សន្តិសុខសង្គម៤៥ នាទីutes មុន

នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ គ្រោងបំពាក់​លេខ Hotline 118 នៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីអន្តរាគមន៍ទាន់ពេលវេលា

ម្ទេសខ្មាំង
ព័ត៌មានជាតិ១ ម៉ោង មុន

សហគមន៍មួយក្នុងខេត្តព្រះវិហារដើរតួសំខាន់ក្នុងការដាំម្ទេសខ្មាំង

ជីវិតកម្សាន្ដ១ ម៉ោង មុន

ក្បាច់គុន «ឥន្ទ្រីពស់» ជាចំណុចរបត់មួយ នាំ ឈិនឡុង ឲ្យក្លាយជាតារាពិភពលោក

សន្តិសុខសង្គម១៥ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម២០ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម២១ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

Sokha Hotels

ព័ត៌មានពេញនិយម