Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃពុធទី២២ខែមករាឆ្នាំ២០២៥ (ពេលវេលានៅកម្ពុជា), តួលេខមនុស្សស្លាប់ដោយសារគ្រោះអគ្គិភ័យដ៏រន្ធត់ឆាបឆេះសណ្ឋាគារ Grand Kartal នៅប្រទេស តួកគី បានកើនឡើងដល់ ៧៦នាក់ហើយ ខណៈ៥១នាក់ រងរបួស។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យត្រូវគេរាយការណ៍ថា បានឆាបឆេះចេញពីភោជនីយដ្ឋានមួយនៅជាន់ទី៤ រួចក៏រាលដាលពាសពេញសណ្ឋាគារតែម្តង ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងទេសចរ Kartalkaya នៃខេត្ត Bolu ភាគពាយព្យប្រទេស។

ក្រុមពន្លត់អគ្គិភ័យត្រូវចំណាយពេល១២ម៉ោង ដើម្បីគ្រប់គ្រងភ្លើងបានទាំងស្រុង ហើយក្រោយមក រដ្ឋមន្ត្រីក្រសួងយុត្ថិធម៌លោក Yilmaz Tunc ក៏ប្រាប់ទៅអ្នកសារព័ត៌មានថា មានមនុស្សចំនួន៩នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធហេតុការណ៍នេះ ក្នុងនោះក៏រួមមានទាំងម្ចាស់សណ្ឋាគារផងដែរ។

(រូបថត៖ FPJ)

លោក Yilmaz Tunc និយាយថា រដ្ឋអាជ្ញាបានបើកការស៊ើបអង្កេតករណីអគ្គិភ័យនេះហើយ។ ​សណ្ឋាគារនេះ បានឆ្លងកាត់ការត្រួតពិនិត្យចុងក្រោយក្នុងឆ្នាំ២០២៤ ហើយកាលនោះ រដ្ឋមន្ត្រីទេស​ចរណ៍អះអាងថា គ្មានអ្វីត្រូវបារម្ភឡើយចំពោះបញ្ហាសុវត្ថិភាព ព្រោះគ្រប់ប្រព័ន្ធរៀបចំបានល្អហើយ។

សូមបញ្ជាក់ថា អគ្គិភ័យឆេះសណ្ឋាគារ Grand Kartal នេះ គឺជាគ្រោះអគ្គិភ័យ ដែលសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសតួកគី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម