Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

បានផុស

នៅ

ក្នុងបញ្ជាប្រតិបត្តិសំខាន់មួយទៀតដែលលោក ដូណាល់ ត្រាំ បានចុះហត្ថលេខានៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧, លោកបានសម្រេចលុបចោលបញ្ជាផ្អាកប្រហារជីវិតដែលចេញដោយអតីតប្រធានាធិបតី ចូ បៃដិន ហើយបញ្ជាឲ្យអគ្គរដ្ឋអាជ្ញាស្តីទី James McHenry ស្វែងរកយុត្តាធិការសហព័ន្ធ និងដាក់ទោសប្រហារជីវិតសម្រាប់ជនទាំងឡាយណា ដែលត្រូវបានរកឃើញមានពិរុទ្ធពីបទឃាតកម្មលើមន្ត្រីអនុវត្តច្បាប់ ក៏ដូចជាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Truthout កាលពីថ្ងៃអង្គារទី២១ខែមករាឆ្នាំ២០២៥, ក្នុងបញ្ជានោះ លោក ត្រាំ បានអំពាវនាវឲ្យមានការអនុវត្តទោសប្រហារជីវិតកាន់តែខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក ព្រោះថា មានតែទោសបែបនេះទេ ទើបជាឧបករណ៍សំខាន់ អាចរារាំងអំពើឧក្រិដ្ឋកម្មបាន។

បញ្ជាប្រតិបត្តិរបស់លោក ត្រាំ ស្តីពីការកាត់ទោសប្រហារជីវិតនេះ ក៏អះអាងផងដែរថា «មានតែការដាក់ទោសប្រហារជីវិតប៉ុណ្ណោះ ដែលអាចនាំមកនូវយុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើឧក្រិដ្ឋកម្មដ៏សាហាវ និងក្រុមគ្រួសាររបស់ពួកគេ»។

រម្លឹកទៅអាណត្តិដំបូងរបស់អ្នកសាធារណរដ្ឋ, រដ្ឋបាលលោក ត្រាំ បានអនុវត្តការប្រហារជីវិតសហព័ន្ធចំនួន១៣លើក ដែលនេះជាតួលេខច្រើនបំផុតបើធៀបនឹងប្រធានាធិបតីផ្សេងៗនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប។

យ៉ាងណា ការអនុវត្តទោសនេះត្រូវបានផ្អាកជាបណ្តោះអាសន្នក្រោមការដឹកនាំរបស់លោក ចូ បៃដិន ក្នុងឆ្នាំ២០២១ ហើយមុនចាកចេញ អ្នកប្រជាធិបតេយ្យក៏បានបន្ថយទោសទណ្ឌិត៣៧នាក់ ពីប្រហារជីវិតមកនៅជាប់ពន្ធនាគារពេញជីវិតវិញ ដែលរឿងនេះត្រូវបានលោក ត្រាំ រិះគន់យ៉ាងខ្លាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ផ្លូវប្រវត្តិសាស្រ្ត​ថ្មី​ តភ្ជាប់ពីស្រុកកោះធំ​ដល់ស្រុកលើក​ដែក​ ឈានទៅ​ចាក់កៅស៊ូ​គ្រោង​បញ្ចប់ឆាប់ៗនេះ

ព័ត៌មានជាតិ៣៤ នាទីutes មុន

ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណធំជាងគេ បន្ត​ទាក់ទាញ​ពលរដ្ឋ​ចូលរួម​កុះកររាប់​មុឺននាក់

ព័ត៌មានជាតិ១ ម៉ោង មុន

អំឡុង​ចូលឆ្នាំ​ចិន ព្រែកកាំពីលេចធ្លោទាក់ទាញ​ទេសចរ​មក​លេង​ច្រើន​ជាងគេ​ នៅ​ខេត្តក្រចេះ

Tak Chek
ជីវិតកម្សាន្ដ១ ម៉ោង មុន

បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​ខេត្តកែប៖ ក្តាម​សេះ​ខេត្ត​កែប​មាន​រសជាតិ​​ឆ្ងាញ់ ដោយសារ​មាន​ស្មៅ​សមុទ្រ​ជា​ចំណី​ពិសេស

សន្តិសុខសង្គម១៧ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម២២ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម២៣ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

Sokha Hotels

ព័ត៌មានពេញនិយម