Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេង​អន្តរជាតិ​ធ្លាក់ចុះ ជុំវិញ​គម្រោង​បង្កើនផលិតកម្មប្រេងអាមេរិក របស់​ ត្រាំ

បានផុស

នៅ

តម្លៃប្រេង​អន្តរជាតិ​បាន​ធ្លាក់ចុះ​នៅពេល​បញ្ចប់ការជួញដូរ​​កាលពី​​ថ្ងៃអង្គារ​ បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្មី​ លោក ដូណាល់ ត្រាំ បាន​ប្រកាស​​ «អាសន្នថាមពលជាតិ» ដើម្បី​បង្កើនផលិតកម្មប្រេង​ក្នុងស្រុក ដែល​បង្កក្ដីបារម្ភពីការផ្គត់ផ្គង់លើស​តម្រូវលើទីផ្សារ​អាមេរិកឆ្នាំនេះ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តម្លៃ​ប្រេងឆៅនាពេលអនាគត​ ម៉ាក​ Brent បានធ្លាក់ចុះ ៨៦ សេន ឬ ១,១ ភាគរយ ដោយ​បញ្ចប់ការជួញដូរ​នៅតម្លៃ​ ៧៩,២៩ ដុល្លារ/បារ៉ែល។ ចំណែក​ឯ​តម្លៃប្រេង​ឆៅ​អាមេរិក ម៉ាក ​West Texas Intermediate (WTI) ​បានធ្លាក់ចុះ ១,៩៩ ដុល្លារ ឬ​ ២,៦ ភាគរយ​ ដោយ​បញ្ចប់ការជួញដូរ​នៅ ៧៥,៨៩ ដុល្លារ​/បារ៉ែល។ ​

អ្នកវិភាគ​លើកឡើងប្រាប់រ៉យទ័រ​ថា​ មិនមាន​កង្វះខាតនៃការផ្គត់ផ្គង់ប្រេង​ទេ ដោយលើកឡើងពី​កម្រិតខ្ពស់​នៃ​ផលិតកម្មប្រេង​នៅអាមេរិក​ ខណៈអង្គការនៃប្រទេស​នាំចេញ​ប្រេង​កាត និងសម្ព័ន្ធមិត្ត (OPEC+) បន្ត​កាត់បន្ថយផលិតកម្មរបស់​ខ្លួន ដើម្បី​រក្សា​តម្លៃប្រេង​ឱ្យ​នៅខ្ពស់។ ​

ខណៈ ត្រាំ ជំរុញ​ការបង្កើនផលិតកម្មក្នុងស្រុក គេ​រំពឹង​ថា​ ទីផ្សារប្រេង​នឹង​ជួបនូវការ​ផ្គត់ផ្គង់លើសតម្រូវ​ការ​ក្នុងឆ្នាំនេះ ​ដោយសារតែ​កម្សោយ​នៃ​សកម្មភាពសេដ្ឋកិច្ច​ និងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរថាមពលបៃតង ដែល​ដាក់សម្ពាធ​លើ​តម្រូវ​ការក្នុងប្រទេស​ធំៗ​រួម​មាន​ សហរដ្ឋ​អាមេរិក និងចិន​។ ​

ជាមួយ​គ្នានោះ​ផងដែរ រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បានរំឭកឡើងវិញកាលពីថ្ងៃអង្គារថា ​តម្លៃប្រេងអាច​នឹងធ្លាក់ចុះទាំងនៅឆ្នាំនេះ និងឆ្នាំក្រោយ។ អ្នកសេដ្ឋកិច្ច EIA បានសរសេរថា៖ «កំណើនសេដ្ឋកិច្ចពិភពលោកដ៏រឹងមាំនៅក្នុងការផលិតប្រេង និងវត្ថុរាវផ្សេងទៀត និងកំណើនតម្រូវការយឺតៗ ​ធ្វើឱ្យតម្លៃធ្លាក់ចុះ​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៩ វិនាទី មុន

តម្លៃប្រេង​អន្តរជាតិ​ធ្លាក់ចុះ ជុំវិញ​គម្រោង​បង្កើនផលិតកម្មប្រេងអាមេរិក របស់​ ត្រាំ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ខ្យល់ពុលនៅថៃ ធ្ងន់ខ្លាំង ដល់ថ្នាក់ក្រសួងសុំឲ្យប្រជាជនធ្វើការពីផ្ទះ ឯបាងកក ក៏បិទសាលារៀន 

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

កីឡា១២ នាទីutes មុន

បុគ្គល៤​នាក់​ធ្លាប់​ដឹក​នាំ​សហព័ន្ធ​គុន​ខ្មែរ ខណៈថ្ងៃនេះបោះឆ្នោតប្រធានថ្មី

ជីវិតកម្សាន្ដ១៤ នាទីutes មុន

តារាហុងកុង Sean Lau សរសើរភរិយា ដែលជួយគាត់ក្លាយជាមនុស្សល្អដល់សព្វថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម