Connect with us

សន្តិសុខសង្គម

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

បានផុស

នៅ

អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​​ប្រជាពលរដ្ឋ​នៅ​ជាន់​ទី ០២ ស្ទើរ​ទាំងស្រុង ព្រមទាំង​ខូចខាត​អស់​សម្ភារៈ​មួយ​ចំនួន​ធំ តែ​មិន​បង្ក​ឲ្យ​មនុស្ស​រង​របួស​នោះ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៨ និង ៣០ នាទី​យប់ ថ្ងៃ​ទី ២១ ខែ​មករា ឆ្នាំ ២០២៥ តាម​បណ្ដោយ​ផ្លូវ​លេខ ៣០៤ សង្កាត់​បឹង​កេងកង​ទី ០២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​បាន​ឲ្យ​ដឹង​ថា ពួកគាត់​បាន​ធុំក្លិន​ផ្សែង​ហុយ​ចូល​ផ្ទះ​របស់​ពួកគាត់។ ស្រប​ពេលនោះ ពួកគាត់ បាន​រត់​ស្ទុះ​ចេញ​មក​ក្រៅ​មើល ក៏​ប្រទះ​ឃើញ​ផ្ទះ​ទល់​មុខ​គ្នា​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ។ ភ្លាមៗ នោះ ពួក​គាត់​បាន​ស្រែក​ឲ្យ​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ជួយ​យក​ទុយោ​ទឹក​មក​បាញ់ តែ​ដោយសារ​ឆេះ​នៅ​ជាន់​ទី ០២ កម្លាំង​ទឹក​មិន​ដល់ ទើប​សម្រេច​ចិត្ត​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ពន្លត់​អគ្គិភ័យ ដើម្បី​ចុះ​មក​បង្ការ​សង្គ្រោះ​ឲ្យ​ទាន់​ពេលវេលា ការពារ​រាលដាល​ដល់​ផ្ទះ​ដទៃ។

អគ្គិភ័យ​នេះ​ដែរ​បាន​បង្ក​ការ​ខូចខាត​ផ្ទះ​ប្រភេទ​ថ្ម​បេតុង សម្ភារៈ​មួយ​ចំនួន​ធំ និង​មាន​រថយន្ត​ពន្លត់​មក​ដល់​ទីតាំង​ចំនួន ០៨ គ្រឿង ក្នុង​នោះ រថយន្ត​របស់​ស្នងការ​រាជធានី , រថយន្ត​ជំនួយ​របស់​ទីក្រុង​កោះ​ពេជ្រ និង រថយន្ត​របស់​ក្រសួងមហាផ្ទៃ ប្រើប្រាស់​អស់ ០៥ គ្រឿង បាញ់​រលត់​ជា​ស្ថាពរ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា បណ្តាល​មកពី​ឆ្លង​ចរន្តអគ្គិសនី៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម