Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ​ថា ការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី​នឹង​អាច​​​ធ្វើ​ឡើង បើ​លោក​ប្រធានាធិបតី វ៉្លាឌឺមៀរ ពូទីន មិន​ព្រម​ចូល​តុចរចា ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

លោក ដូណាល់ ត្រាំ (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាន​លើក​ឡើង​​កាល​ពី​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០២៥​ថា៖ «សង្រ្គាមមិនគួរចាប់ផ្តើមទេ។ បើអ្នកមានប្រធានាធិបតីដែលមានសមត្ថភាព សង្រ្គាមនឹងមិនកើតឡើង​ឡើយ។ បើ​(ពេល​នោះ)ខ្ញុំ​ជា​ប្រធានាធិបតី សង្គ្រាម​នៅ​អ៊ុយក្រែន​មិន​អាច​កើត​ឡើង​ទេ»។ ការ​ថ្លែង​បែប​នេះ​​របស់​លោក ត្រាំ បាន​សំដៅ​រិះគន់​ចំៗ​ទៅ​លើ​រដ្ឋបាល​របស់លោក ចូ បៃដិន ដែល​ទើប​ផុត​អាណត្តិ​កាល​ពី​ពេល​ថ្មីៗ។

មេ​ដឹក​នាំ​ថ្មី​របស់​អាមេរិក​រូប​នេះ មិនបានផ្តល់ព័ត៌មានលម្អិតអំពីការដាក់ទណ្ឌកម្មបន្ថែមដែលអាចកើតមាននោះទេ។ យ៉ាង​ណា កន្លង​មក​អាមេរិក​ធ្លាប់​បាន​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​យ៉ាង​ខ្លាំង​រួច​ហើយ​ចំពោះ​ការ​ឈ្លានពាន​អ៊ុយក្រែន​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០២២។

លោក ត្រាំ បានបន្ថែម​ថា រដ្ឋបាលរបស់លោក​ក៏កំពុងសម្លឹងមើលបញ្ហានៃការបញ្ជូនអាវុធទៅអ៊ុយក្រែនផងដែរ ដោយ​សង្កត់​ធ្ងន់​ថា សហភាពអឺរ៉ុបគួរតែធ្វើ​អ្វី​​ថែម​ទៀត​ដើម្បីគាំទ្រអ៊ុយក្រែន។

លោក​ក៏បាន​​និយាយ​ដែរ​​ថា លោក​បាន​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ក្នុង​ការ​អំពាវនាវ​ឲ្យ​ធ្វើ​អន្តរាគមន៍​ដើម្បី​បញ្ឈប់​សង្គ្រាម​អ៊ុយក្រែន ដោយ​​លើក​ឡើង​ថា៖ «គាត់មិនបានធ្វើ​អ្វី​ច្រើនលើ​រឿង​នេះ​ទេ។ គាត់មានអំណាចច្រើន ដូច​ដែល​យើងមានអំណាចច្រើន​អ៊ីចឹង​ដែរ។ ខ្ញុំបាននិយាយថា អ្នកគួរតែដោះស្រាយវា»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម