ព័ត៌មានជាតិ
២០២៥ ស្វាយកែវរមៀតខេត្តក្រចេះ ប្រមូលផលបានមុនគេបង្អស់ ខណៈតម្លៃទីផ្សារធ្លាក់ចុះខ្លាំង
នៅឆ្នាំ២០២៥ នេះ ស្វាយកែវរមៀតខេត្តក្រចេះ គឺជាស្វាយដែលចាស់ និងអាចប្រមូលផលបានមុនគេបង្អស់ ខណៈដែលកត្តាអាកាសធាតុចុះត្រជាក់ ធ្វើឲ្យតម្លៃទីផ្សារស្វាយធ្លាក់ចុះខ្លាំង ដោយសារថៃ និងវៀតណាម មិនអាចនាំចេញក្រៅ ។ នេះជាលើកឡើងពីលោក ហម ដារា ដែលជាឈ្មួញប្រមូលទិញស្វាយកែវរមៀតមានបទពីសោធជាង ១០ឆ្នាំ មកពីខេត្តកំពង់ស្ពឺ បានឲ្យ «កម្ពុជាថ្មី» ដឹង។
លោក ហម ដារា បានប្រាប់ឲ្យដឹងបន្តថា ស្វាយកែវរមៀតកាលពីនាំមុនមានតម្លៃល្អចន្លោះពី ១៣០០រៀល ទៅ ១៦០០រៀល ក្នុង ១គីឡូក្រាម បើប្រៀបធៀបនឹងឆ្នាំ២០២៥ នេះ មានការធ្លាក់ ចុះពីមួយថ្ងៃ ទៅមួយថ្ងៃពី ៣០រៀល ទៅ ៥០រៀល ក្នុង ១គីឡូ ។
ក្នុងនោះតម្រូវការស្វាយកែវរមៀត នៅលើទីផ្សារនាពេលបច្ចុប្បន្ន មាន ២ ប្រភេទ ប្រភេទស្វាយខៀវស្អាតនាំចូលក្នុងទីផ្សា តម្លៃត្រឹម ៨០០រៀល ក្នុង ១ គីឡូក្រាមបេះនៅនឹងចម្ការ។ ចំណែក ស្វាយនាំចូលរោងចក្រ ស្វាយខៀវដូចគ្នា ៣ ផ្លែ ស្មើ ១ គីឡូក្រាម ឬ ២ ផ្លែ ស្មើ ១ គីឡូក្រាម តម្លៃត្រឹមតែ ៦៥០រៀល ទៅ ៧០០រៀល ប៉ុណ្ណោះក្នុង ១គីឡូក្រាម ។
ដោយឡែក ប្រភេទស្វាយស្រោបថង់ ជាស្វាយនាំចេញទៅប្រទេសវៀតណាម ថៃ និងម៉ាឡេស៊ី ចំពោះតម្លៃទិញផ្ទាល់នៅចម្កាវិញ គឺនៅសល់តែ ១១០០រៀល ក្នុង ១ គីឡូក្រាម ប៉ុន្តែបច្ចុប្បន្ន ស្វាយប្រភេទនេះ ចាត់ទុកជាស្វាយនាំចូលរោងចក្រដូចគ្នា។
ជាក់ស្ដែង រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខាងវៀតណាម និងខាងអូរយ៉ាដាវ កុម្ម៉ង់ទិញស្វាយកែវរមៀត ផ្លែល្អបំផុត តម្លៃបានត្រឹមតែ ១៣០០រៀល ទៅ ១៥០០រៀល ប៉ុណ្ណោះ ក្នុង ១ គីឡូក្រាម ដឹកទៅដល់វៀតណាម ។ ប្រសិនបើលក់ឲ្យរោងចក្រ នៅក្នុងខេត្តត្បូងឃ្មុំ ប៉ុន្មានថ្ងៃនេះ តម្លៃធ្លាក់ចុះជាបន្តបន្ទាប់ពី ៧៨០រៀល មកនៅ ៧៥០រៀល ក្នុង ១គីឡូក្រាម។
លោកបានបញ្ជាក់ថា កត្ដាតម្លៃទីផ្សាស្វាយកែវរមៀតធ្លាក់នេះ គឺបណ្ដាលមកពីអាកាសធាតុត្រ ជាក់ផង ណាមួយជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ផង។
ជាមួយគ្នានេះដែរ មន្ត្រីខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ក៏បានឲ្យដឹងដែរថា តម្លៃស្វាយកែវរមៀត នៅខេត្តក្រចេះឡើងចុះៗទេ កាលពីខែធ្នូ ចុងឆ្នាំ២០២៤ ប្រជាពលរដ្ឋ លក់បានតម្លៃចន្លោះពី ៤០០រៀល ទៅ ៦០០រៀល តែប៉ុណ្ណោះ៕
អត្ថបទ៖ ប្រុញ វិធិន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ