Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម ឧបត្ថម្ភថវិកា ២៥០០ ដុល្លារ ជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅស្រុកឆ្លូង

បានផុស

នៅ

អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កញ្ញា អ៉ឹម រចនា ចុះ​ពិនិត្យ​ស្ថានភាព​ស្រែប្រាំង​របស់​ប្រជាកសិករ និង​បាន​នាំ​យកថវិកា​ចំនួន ២៥០០ ដុល្លារ​អាមេរិក របស់​ក្រសួង​កសិកម្ម ដើម្បី​ទិញ​ប្រេងម៉ាស៊ូត ជួយ​អន្តរាគមន៍​បូម​ទឹក​​ពី​ក្នុង​ទន្លេ​មេគង្គ​បញ្ចូល​ទៅ​ស្រែ​របស់​ប្រជាកសិករ ដែល​ស្ថិត​នៅ​ក្នុង​ឃុំព្រែក​សាម៉ាន់ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នៅ​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ​ដែរ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ បាន​ជំរុញ​ដល់​ប្រជាកសិករ ក្រោយពី​ទទួលបាន​ទឹកបញ្ចូល​ស្រែ​គ្រប់គ្រាន់​ហើយ​​នោះ ត្រូវតាម​ដាន​យកចិត្តទុកដាក់​​ថែទាំ​ជា​​ប្រចាំ​ទៅ​លើ​ដំណាំ​ស្រូវ​របស់ខ្លួនឱ្យ​មានការ​លូតលាស់​បានល្អ និង​ទទួលបានទិន្នផលខ្ពស់។ មិន​តែ​ប៉ុណ្ណោះ ក៏​ត្រូវ​បន្តតាមដានទៅលើ ពពួក​​សត្វល្អិត ដែល​បំផ្លាញដាំណាំស្រូវ ប្រសិនជា​មាន​ គឺ​ត្រូវ​រក​វិធី​កម្ចាត់​ចោល ដូច​ជា​បាញ់ថ្នាំ​សម្លាប់​ចោលក៏​បាន​។

តាមការ​បញ្ជាក់​ពី​អាជ្ញាធរ​ឃុំព្រែក​សាម៉ាន់ បាន​ឲ្យ​ដឹង​ថា ផ្ទៃដី​ស្រែ​ត្រូវ​​បូម​ទឹក​​ជួយ​សង្គ្រោះ​នាពេលនេះ មាន​ចំនួន​សរុប ៤៨៣ ហិតា និងត្រូវប្រើរយៈពេល ១ ខែ ដោយ​ម៉ាស៊ីន ប្រភេទ​ធំ ២ គ្រឿង ដែល​មាន​មុខកាត់​ទុយោ ២​តឹក។ ដោយ​ក្នុង ១ ថ្ងៃ បូម​ទឹកបានចន្លោះពី ៨០០ ទៅ ៩០០ ម៉ែត្រគីប។

បើគិត​មកដល់ថ្ងៃនេះ ការ​បូម​ទឹកមាន​រយៈ​ពេល ៥ ថ្ងៃមកហើយ និងបានបូមទឹកបញ្ចូលទៅក្នុងស្រែ បាន​ចំនួន​ប្រមាណ​ជាង ១៨០ ហិតា ជាពិសេស បាន​បង្ហូរ​ទៅដល់គោលដៅអាងស្តុបទឹកទុក ដើម្បី​បង្ហូរ​បន្ត​​បញ្ចូល​ទៅ​ស្រែ ទើបតែបាន​ចំនួន​ជាង ៣០ ហិតា តែប៉ុណ្ណោះ ។

អាជ្ញាធរឃុំ​ព្រែក​សាម៉ាន់ បានឲ្យដឹងបន្តថា បើតាមការគណនា ផ្ទៃដីស្រែនៅខ្វះទឹក ស្រោចស្រប់ប្រមាណជាង ៣០០ ហិតា ទៀត ដើម្បី​សង្គ្រោះ​ដំណាំ​ស្រូវបាន​ទាន់​ពេលវេលា៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម