Connect with us

ព័ត៌មានជាតិ

កម្ពុជាបាន​ចំណាយ​ជាង២,៦៩ពាន់លានដុល្លារ​នាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងឆ្នាំ២០២៤

បានផុស

នៅ

ប្រទេសកម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង ២,៦៩ ពាន់​លាន​ដុល្លារ​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូត ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក​តក្នុង​ឆ្នាំ២០២៤ កើនឡើងជាង១២ ភាគរយ ​បើ​ធៀប​នឹង​​ឆ្នាំ​២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹង​តម្លៃ​នាំចូល​សរុប​នេះ ក្នុងនោះ តម្លៃ​នៃ​ការ​នាំចូល​ប្រេងម៉ាស៊ូត​មានតម្លៃជាង ១,៤១  ​​លាន​ដុល្លារ កើនឡើង ៧ ភាគរយ ហើយ​តម្លៃ​នៃ​ការ​នាំចូល​ប្រេងសាំង មានតម្លៃ ៩៤៦ លាន​ដុល្លារ កើនឡើង ១១ ភាគរយ​ធៀប​និងចំណាយលើការនាំចូលឧស្ម័នមានចំនួន៣៣៤លានដុល្លារកើនឡើង៤២ភាគរយ។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា (CCC) បានឱ្យដឹងថា ការកើនឡើងនៃការនាំ​ចូល​ប្រេងឥន្ធនៈ​មក​កម្ពុជា គឺ​ដោយសារតែ​តម្លៃ​ប្រេងនៅទីផ្សារអន្តរជាតិហាក់បានឡើងថ្លៃ​​ដោយសារតែភាពប្រសើរឡើងនៃ​សង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​នៅតែ​ដំណើរ​ការល្អ​។​

​លោក​ថ្លែងថា​៖ «​ទោះបី​ជាមាន​កត្តា​ខាងក្រៅ​មួយចំនួន​ប៉ះពាល់​ដល់​តម្រូវការ​ស​កល​ក៏ដោយ ក៏​យើង​មើលឃើញថា​វិស័យ​ផលិតកម្ម​របស់​យើង​នៅតែ​រឹងមាំ​។ ការណ៍នេះជំរុញឱ្យយើង​នាំចូល​ប្រេងឥន្ធនៈមានកំណើនជាង​ឆ្នាំមុន​»​។​

លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួង​ធ្លាប់បាន​លើកឡើង​ពី​ប្រទេស​សិង្ហ​បុរី ថៃ និង​វៀតណាម​ថា​ជា​ប្រភព​នាំចូល​ប្រេង​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។​

​ប្រទេស​កម្ពុ​ជាមាន​គោលបំណង​បង្កើន​ចំណែក​ថាមពល​កកើតឡើង​វិញ​របស់ខ្លួន​ឱ្យបាន​យ៉ាងហោចណាស់ ៧០ ភាគរយ ត្រឹម​ឆ្នាំ ២០៣០ ដោយ​រួមចំណែក​ដល់​គោលដៅ​បរិស្ថាន និង​កំណើនសេដ្ឋកិច្ច ដោយ​ផ្តោតលើ​ប្រសិទ្ធភាព​ថាមពល​។​

​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​គូសបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ខែធ្នូ​ឆ្នាំមុន​ថា ប្រភព​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដូចជា ថាមពល​សូ​ឡា ខ្យល់ វា​រី​អគ្គិសនី និង​ជីវម៉ាស នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​គោលដៅ​បរិស្ថាន និង​សេដ្ឋកិច្ច​របស់​ប្រទេស​។​

លោក​បញ្ជាក់ថា​៖ «​នៅពេលដែល​យើង​ផលិត​អគ្គិសនី​កាន់តែច្រើន​ពី​ប្រភព​កកើត​ឡើងវិញ យើង​មើលឃើញ​អត្ថប្រយោជន៍​ពិត​នៃ​ថាមពល​ប្រកបដោយ​និរន្តរភាព​។ ការណ៍​នេះ​រួមបញ្ចូល​ទាំង​អគារ​បៃតង ឧបករណ៍ប្រើប្រាស់ យានជំនិះ​អគ្គិសនី និង​អគ្គិសនី​នៃ​ឧស្សាហកម្ម និង​កសិកម្ម​ផងដែរ​»​។​

យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈបានកើនឡើងក្នុងរយៈពេល១០ថ្ងៃគឺចាប់ពីទី ២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥ ដោយ​សាំងលក់រាយ តម្លៃ ៤០៥០ រៀល ក្នុងមួយលីត្រ ឡើងថ្លៃ ៥០ រៀល ខណៈប្រេងម៉ាស៊ូតក៏លក់ក្នុងតម្លៃ ៤០៥០ រៀលក្នុងមួយលីត្រ ឡើងថ្លៃ ១៥០ រៀល។

​ក្រសួង​រ៉ែ និង​ថាមពល​បាន​ព្យាករ​ថា តម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​នឹង​កើន​ឡើងដល់ ៤,៨​លាន​តោន​ត្រឹម​ឆ្នាំ​២០៣០ កើនឡើង​ពី​២,៨​លាន​តោន​កាលពី​ឆ្នាំ​២០២០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ វិនាទី មុន

កម្ពុជាបាន​ចំណាយ​ជាង២,៦៩ពាន់លានដុល្លារ​នាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃបង្ហើបពីការសិក្សាកែសម្រួលការជ្រើសរើស និងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ

ជីវិតកម្សាន្ដ១១ នាទីutes មុន

Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ឥណ្ឌូណេស៊ីពិន័យ Google ជាង ១២ លាន​ដុល្លារ ដោយ​ចោទពីបទ «អនុវត្តអាជីវកម្មមិន​ស្មើភាពគ្នា»

ចរាចរណ៍១៧ នាទីutes មុន

រថយន្តកូរ៉េដឹកជ្រូក បើកគេចម៉ូតូឆ្លងផ្លូវ ជ្រុលបុកខឿនចែកទ្រូងផ្លូវខ្ទាតប៉ះម៉ូតូដួល របួសធ្ងន់ម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម