ជីវិតកម្សាន្ដ
ដកបម្រាមភ្លាម Angelababy វិលមកអាជីពភ្លែតក៏ត្រូវគេរិះគន់ថា សម្ដែងអន់បំផុត
សារព័ត៌មាន Sohu បានរាយការណ៍ថា កាលថ្ងៃទី ២០ ខែមករា ថា រឿងភាគប្រវត្តិសាស្ត្រ «Everlasting Longing» សម្ដែងដោយ Angelababy បានចាក់ផ្សាយភ្លាមៗ។ នេះអាចជាសញ្ញាមួយដែលផលិតករនិងផលិតករភាពយន្តបានដកបម្រាមយ៉ាងតឹងរ៉ឹងលើនាង។ ក្នុងពេលដ៏ខ្លីខាងមុខ តារាស្រីនឹងកាន់តែមានភាពសុខស្រួលក្នុងការបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍។
យ៉ាងណាមិញ ការសម្ដែងរបស់តារាស្រ័យវ័យ៣៥ឆ្នាំ ក្នុងរឿងត្រូវគេរិះគន់ថា នាងនៅតែអន់ដូចមុនដដែល។ នាងត្រូវគេចាត់ទុកថា មានរូបរាងស្រស់ស្អាត និងចរិតគួរឲ្យទាក់ទាញ ប៉ុន្តែការសម្ដែងគ្មានព្រលឹង និងគ្មានភាពស្និទ្ធស្នាល ដែលធ្វើឲ្យទស្សនិកជនមិនចង់ទស្សនាភាពយន្តរបស់នាងឡើយ។
ទន្ទឹមគ្នានោះដែរ ទស្សនិកជនបាននិយាយថា តារាស្រីកើតឆ្នាំ ១៩៨៩ មានភាពប្រសើរឡើងក្នុងការបនិយាយរបស់នាង ប៉ុន្តែគ្រប់ពេលដែលធ្វើសកម្មភាពក្នុងរឿងភាគ នាងបែរជារំកិលភ្នែកចុះឡើង ចំណែកទឹកមុខរបស់នាងខ្វះអារម្មណ៍ទន់ភ្លន់ និងមនោសញ្ចេតនាជ្រាសជ្រៅ។
ក្រៅពីនេះ គុណភាពភាពយន្ត «Everlasting Longing» ក៏មិនត្រូវបានគេវាយតម្លៃខ្ពស់ដែរ។ រឿងនេះមានឈុតឆាកជាច្រើនដែលផ្ទៃខាងក្រោយត្រូវបានលាតត្រដាង ដែលធ្វើឲ្យវាមើលទៅមិនដូចការពិត និងខុសពីធម្មជាតិ ស្របពេលដែលតារារួមសម្ដែង Song Weilong ក៏មិនមែនជាតារាសម្ដែងល្អដែរ។
ថ្វីដ្បិតតែថាការផ្សាយនៃភាពយន្តបុរាណមួយនេះ មិនបានជួយឲ្យអាជីពរាងប្រសើរខ្លាំងដូចមុន ប៉ុន្តែវាបានចៀសវាងការប្តឹងដោយអ្នកវិនិយោគ ពីបទប៉ះពាល់ដល់គម្រោងនេះ។ ក្រៅពីនេះ ក៏ចាត់ទុកថាជាការបើកចំហ សម្រាប់ការវិលត្រឡប់របស់អតីតភរិយា Huang Xiaoming ដែរ។
Angelababy កំពុងមានការលំបាកយ៉ាងខ្លាំងក្នុងអាជីពរបស់នាង។ ជាងមួយឆ្នាំហើយ ដែលសម្រស់បានជាប់ពាក់ព័ន្ធរឿងអាស្រូវនឹងក្រុម BlackPink គឺ Lisa ដែលកាលណោះសម្តែងនៅក្លឹប Crazy Horse ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
មតិសាធារណៈជឿថា Angelababy តែងតែប្រឈមនឹងបទប្បញ្ញត្តិពីកម្រិតគ្រប់គ្រងវប្បធម៌។ ជាឧទាហរណ៍ នៅពេលដែលចិនបានហាមប្រាមសិល្បករកូរ៉េពីការប្រគំតន្ត្រី នាងបានទៅតំបន់មួយផ្សេងទៀតដើម្បីទស្សនា ដែលនោះជាការបំពានច្បាប់ក្នុងប្រទេសកំណើត។ ដូច្នេះ តារាស្រីកូនមួយរូបនេះ ត្រូវគេដាក់បមម្រាមមិនឲ្យបង្ហាញមុខតាមបណ្ដាញសង្គមរយៈពេល ៣ ខែ។ ការដាក់ទណ្ឌកម្មនេះប្រៀបដូចជាសញ្ញាមួយដែលធ្វើឲ្យកម្មវិធីកម្សាន្តនានា មិនហ៊ានអញ្ជើញសម្រស់ឲ្យចូលរួម។
គិតមកដល់សព្វថ្ងៃ វាមានរយៈពេលមួយឆ្នាំហើយ ហើយ Angelababy មិនទាន់ទទួលបានការងារថ្មីទេ។ នាងបានអវត្តមានពីព្រឹត្តិការណ៍នានា ដែលបច្ចុប្បន្នជាឱកាសសម្រាប់តារាចិនចូលរួមក្នុងកម្មវិធី International Fashion Week ប៉ុន្តែនាងក៏មិនត្រូវបានអញ្ជើញដែរ។ ដោយមិនអាចធ្វើប្រតិបត្តិការនៅចិនដីគោក ទើបនាងបានត្រឡប់ទៅហុងកុងវិញ ដើម្បីស្វែងរកឱកាស។
យ៉ាងណាមិញ តារាស្រីមិនទាន់មានគម្រោងជាក់លាក់ណាមួយនៅឡើយទេ។ ការកំណត់របស់នាងគឺការសម្ដែងមិនល្អ គ្មានទស្សនិកជនណាចង់ឃើញសកម្មភាពនាងទៀតឡើយ។ ដូច្នេះហើយ ទើបនាងត្រូវរកវិធីដើម្បីឈ្មោះដោយផលិត vlogs ផ្ទាល់ខ្លួន ឬថតរូបថ្មីដើម្បីបង្ហោះលើបណ្តាញសង្គម។ ជាមួយនឹងសមត្ថភាពសម្តែងបច្ចុប្បន្ន Angelababy នឹងពិបាកក្នុងការទទួលការអញ្ជើញភាពយន្ត។ ប៉ុន្តែតារាចិនអាចចូលរួមកម្មវិធីកម្សាន្ត ចូលរួមកម្មវិធីបង្ហាញម៉ូដ ដែលជាចំណុចខ្លាំងរបស់នាងកន្លងមក៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយចចាមអារ៉ាមថា Zhao Wei ជាមេខ្លោងនៅពីក្រោយជួញដូរមនុស្សទៅថៃ-មីយ៉ាន់ម៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ