ព័ត៌មានអន្ដរជាតិ
ការកើនឡើងថ្លៃដីនៅវៀតណាម បង្កការព្រួយបារម្ភសម្រាប់វិស័យអចលនទ្រព្យក្នុងស្រុក
ការកើនឡើងថ្លៃដីនៅក្នុងប្រទេសវៀតណាម កំពុងបង្កការព្រួយបារម្ភពីអ្នកជំនាញ និងភាគីពាក់ព័ន្ធផ្សេងៗ ថាវានឹងបង្កើតជាបញ្ហាប្រឈមសម្រាប់វិស័យអចលនទ្រព្យក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

គិតត្រឹមដើមខែមករា ឆ្នាំ ២០២៥ ខេត្តប្រមាណ ២៥ នៅទូទាំងប្រទេសវៀតណាម បានចេញក្របខ័ណ្ឌតម្លៃដីថ្មី ដែលមានប្រសិទ្ធភាពរហូតដល់ចុងឆ្នាំ ២០២៥ ។ ក្របខ័ណ្ឌនេះ គឺជាផ្នែកមួយនៃកំណែទម្រង់ដែលបានណែនាំក្រោមច្បាប់ភូមិបាលឆ្នាំ ២០២៤ ក្នុងគោលបំណងលើកកម្ពស់តម្លាភាព និងធ្វើឱ្យតម្លៃដីស៊ីគ្នានឹងតម្លៃទីផ្សារជាក់ស្តែង។
ទោះបីជាយ៉ាងនេះក្តី ការឡើងថ្លៃយ៉ាងគំហុក នៅតាមតំបន់មួយចំនួន បានធ្វើឱ្យប្រជាជន និងអ្នកជំនួញមានការប្រុងប្រយ័ត្ន ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងវិស័យអចលនទ្រព្យ។
ជាឧទាហរណ៍ នៅទីក្រុងហូជីមិញ តម្លៃដីបានកើនឡើងរហូតដល់ ៣៨ ដង ដោយតំបន់ខ្លះឥឡូវនេះ ដីមានតម្លៃ ៦៨៧,២ លានដុង (២៧ ០៥៥ ដុល្លារអាមេរិក)/មួយម៉ែត្រការ៉េ។ ទីក្រុងហាណូយបានជួបប្រទះនឹងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃដីធ្លី ចន្លោះពី ២ រហូតដល់ ៦ ដង ជាមួយនឹងតម្លៃខ្ពស់បំផុតឈានដល់ ៦៩៥,៣ លានដុង/ម៉ែត្រការ៉េ (ប្រហែល ២៧ ៥០០ ដុល្លារ)។ កំណើននេះបានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកវិនិយោគ អំពីលទ្ធភាពដែលវាអាចកាត់បន្ថយលទ្ធភាពនៃការទិញ និងភាពទាក់ទាញនៃការវិនិយោគ។

ប្រធានសមាគមអ្នកម៉ៅការសំណង់វៀតណាម (VACC) លោក Nguyễn Quốc Hiệp បានសម្តែងការព្រួយបារម្ភអំពីរបៀបដែលតម្លៃដីកើនឡើងទាំងនេះ អាចប៉ះពាល់ដល់បរិយាកាសវិនិយោគរបស់វៀតណាម។
លោកបានចង្អុលបង្ហាញថា តម្លៃដីប្រកួតប្រជែង គួបផ្សំនឹងកម្លាំងពលកម្មតម្លៃសមរម្យ និងភស្តុភារប្រកបដោយប្រសិទ្ធភាព គឺជាកត្តាប្រពៃណីក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ប៉ុន្តែនៅពេលតម្លៃពលកម្មកើនឡើង ហើយឥឡូវនេះតម្លៃដីក៏កើនឡើង ការប្រកួតប្រជែងរបស់វៀតណាមអាចប្រឈមនឹងហានិភ័យ ដែលអាចរារាំងការវិនិយោគនាពេលអនាគត។
លោក Hiệp បានគូសបញ្ជាក់បន្ថែមអំពីចំណុចខ្វះខាតក្នុងដំណើរការវាយតម្លៃដីធ្លីនាពេលបច្ចុប្បន្ន ជាពិសេសសម្រាប់អាជីវកម្មដែលពាក់ព័ន្ធនឹងការជួល ឬទិញដីសម្រាប់ការអភិវឌ្ឍន៍។ លោកបានព្រមានថា ការកំណត់តម្លៃថ្មីអាចនាំឱ្យមានការផ្ដួចផ្ដើមគម្រោងតិចជាងមុន ដែលទីបំផុតប៉ះពាល់ដល់ប្រាក់ចំណូលរបស់រដ្ឋាភិបាលក្នុងតំបន់ និងរារាំងកំណើនសេដ្ឋកិច្ច។
ការកើនឡើងតម្លៃដីធ្លី ក៏បានបង្កក្តីបារម្ភដល់ប្រជាពលរដ្ឋក្នុងតំបន់ ជាពិសេសអ្នករស់នៅក្នុងទីក្រុង ដែលតម្លៃនៃការរស់នៅមានកម្រិតខ្ពស់រួចទៅហើយផងដែរ។ មនុស្សជាច្រើនបារម្ភថា តម្លៃដីកើនឡើងនឹងធ្វើឱ្យតម្លៃផ្ទះកាន់តែខ្ពស់ ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់ពលរដ្ឋជាមធ្យមក្នុងការទិញផ្ទះ។ នេះអាចធ្វើអោយវិសមភាពសេដ្ឋកិច្ចសង្គមដែលមានស្រាប់ កាន់តែធ្ងន់ធ្ងរឡើង និងបង្កបញ្ហាប្រឈមសម្រាប់ការរៀបចំផែនការទីក្រុង និងទំនាក់ទំនងសង្គម ជាដើម៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ