ព័ត៌មានជាតិ
ធនាគារប្រៃសណីយ៍កម្ពុជា នឹងដាក់ឱ្យដំណើរការប្រព័ន្ធឥណទានខ្នាតតូចឌីជីថល
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា បានថ្លែងប្រាប់កម្ពុជាថ្មីថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ធនាគារប្រៃសណីយ៍កម្ពុជានឹងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធឌីជីថលថ្មីមួយទៀត គឺ ឥណទានខ្នាតតូច ដែលសម្រួលដល់កម្ចីរបស់អតិថិជនដែលមានតម្រូវការប្រាក់បន្ទាន់ក្នុងចំនួនមួយតិចតួច អាចស្នើសុំតាមប្រព័ន្ធឌីជីថលនេះបានកាន់តែរហ័ស និងងាយស្រួល។

ក្នុងបទសម្ភាសជាមួយ «កម្ពុជាថ្មី» លោក តូច ចៅចេក បានមានប្រសាសន៍ថា នៅក្នុងយុគសម័យនេះ គឺជាសម័យកាលនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការណ៍នេះបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានាត្រូវតែធ្វើការវិនិយោគលើឌីជីថល មិនថាតូច ឬធំនោះទេ ប៉ុន្តែនៅក្នុងសហគមន៍ឬទីជននបទ អ្នកប្រើប្រាស់ហាក់នៅមិនទាន់មានការចាប់អារម្មណ៍ខ្លាំងនៅឡើយ។ ជាក់ស្ដែង ធនាគារប្រៃសណីយ៍ ក៏ដូចជាធនាគារដទៃទៀត គឺប្រឹងប្រែងសំដៅធ្វើយ៉ាងណាឱ្យការប្រើប្រាស់ប្រព័ន្ធឌីជីថលកាន់តែមានការរីកចម្រើនខ្លាំងជាបន្តបន្ទាប់។
លោកថា ក្នុងនោះដើម្បីឱ្យកាន់តែមានការទាក់ទាញ ជាឧទាហរណ៍ថ្មីៗនេះ អ្នកដែលប្រើ QR របស់ធនាគារប្រៃសណីយ៍ ហើយស្គែនបានតែ ៥០ ប្រតិបត្តិការឡើងទៅ នឹងទទួលបានរង្វាន់ ឬក៏លើសពី ១០០ប្រតិបត្តិការឡើងទៅនឹងទទួលបានរង្វាន់ពីខាងធនាគារ ដែលនេះក៏ជាយន្តការមួយសំខាន់ដែលយើងព្យាយាមដើម្បីជំរុញដល់ការប្រើប្រាស់។

លោកនាយកប្រតិបត្តិដដែលបានអះអាងដែរថា៖« «បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួនចាយលុយ គឺសឹងតែលែងកាន់លុយទៀតហើយ ច្រើនតែប្រើ QR ស្គែន ដូច្នេះយើងអាចឃើញបានថា ប្រតិបត្តិការ ស្គែន QR មានការកើនឡើងកាន់តែខ្ពស់ទៅៗ ហើយប្រតិបត្តិការដកលុយតាមបញ្ជរផ្សេងៗមានការថយចុះ បើទោះបីជាទូអេធីអឹមកាន់តែច្រើនក៏ដោយ ប៉ុន្តែប្រតិបត្តិការហាក់មិនសូវរីកចម្រើនដូចការឌីជីថលនោះទេ»។
ជាមួយគ្នានេះ ដើម្បីអភិវឌ្ឍន៍ការធ្វើ Digitalize ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត នៅឆ្នាំ២០២៥ នេះ ធនាគារប្រៃសណីយ៍កម្ពុជា ក៏នឹងបង្កើតឱ្យមានជាប្រព័ន្ធមួយបន្ថែមទៀតដែលគេហៅថាជា «ឥណទានតូចៗឌីជីថល» ដែលប្រព័ន្ធនេះនឹងជួយសម្រួលដល់ប្រជាពលរដ្ឋដែលត្រូវការកម្ចីភ្លាមៗពីធនាគារ តែមិនចាំបាច់ទៅដល់ធនាគារដោយផ្ទាល់។
លោក តូច ចៅចេក បានពន្យល់ថា «ប្រព័ន្ធឌិជីថលឥណទានតូចៗ នេះ មានន័យថាប្រជាពលរដ្ឋដែលត្រូវការឬកង្វះខាតលុយបន្ទាន់ ដូច្នេះ ពួកគាត់មានកម្មវិធី Mobile របស់ធនាគារប្រៃសណីយ៍ និងធ្លាប់មានប្រតិបត្តិការធនាគារប្រៃសណីយ៍ ដូច្នេះគាត់គ្រាន់តែចុច Mobile ដោយខាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច សហការគ្នា បង្កើតឱ្យមានជា ឌីជីថល ID (អត្តសញ្ញាណសម្គាល់ឌីជីថល) ហើយខាងធនាគារបើក ឌីជីថល ID នោះមើលដើម្បីពិនិត្យមើលថាអ្នកដែលមកកម្ចីជាមនុស្សពិតប្រាកដ ឬមិនមែន នោះគេនិងបើកយើងទៅជា Verify (បញ្ជាក់) នៅក្នុង Mobile banking ហើយគេបើកឱ្យឆេក CBC (ការិយាល័យឥណទានកម្ពុជា) ដោយខ្លួនឯងមួយថែមទៀត នោះវានឹងលោតទៅដល់កន្លែងមួយទៀត ដោយនៅពេលអតិថិជនចុចទៅ ខាងធនាគារគេនឹងយល់ព្រម ហើយទម្លាក់លុយតាមសំណើរបស់អតិថិជនដែលចង់បានភ្លាមៗ»។

លោក បានបញ្ជាក់ថា ផែនការនេះជាកម្មវិធីដែលធនាគារប្រៃសណីយ៍ គិតហើយនិងជួយនៅក្នុងការធ្វើឌីជីថលសម្រាប់វិស័យធនាគារនៅក្នុងឆ្នាំ២០២៥ នេះ ដោយបច្ចុប្បន្នក្រុមការងារបច្ចេកទេសបាននឹងកំពុងរៀបចំកម្មវិធីមួយនេះ ដែលជាចំណែកមួយជួយដល់ពលរដ្ឋច្រើន ប៉ុន្តែជួយសម្រាប់អតិថិជន ដែលមានប្រវត្តិខ្ចីលុយល្អ នៅក្នុង CBC ដោយអាចមានសមត្ថភាព ១ ឬ ២ ខែ មានសមត្ថភាពសងត្រឡប់មកវិញបាន។
តាមគម្រោង «ប្រព័ន្ធ ឥណទានតូចៗ» នេះ អាចនឹងបើកដំណើរការឱ្យអតិថិជនប្រើប្រាស់ជាផ្លូវការនៅចប់ត្រីមាសទី១ ឆ្នាំ២០២៥ នេះ ៕

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច