ព័ត៌មានជាតិ
ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
រដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយដែលមានទឹកប្រាក់ចំនួន ៧៥០.០០០.០០០ យ៉េន ឬប្រមាណ ៥,៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នឹងរៀបចំឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
សេចក្ដីប្រកាសព័ត៌មាន សរសេរដូច្នេះ៖«នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៧៥០.០០០.០០០ យ៉េន (ប្រមាណ ៥,៤ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង -កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»។
ក្រសួងការបរទេស អះអាងថា ហិរញ្ញប្បទានឥតសំណងនេះមានគោលបំណងគាំទ្រដល់ការបង្កើនសមត្ថភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការដំណើរការទិន្នន័យ ព្រមទាំងគូសបញ្ជាក់ពីការគាំទ្រឥតងាករេរបស់ជប៉ុនចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈធ្វើឱ្យប្រសើរឡើងនូវការរៀបចំ និង គ្រប់គ្រងដំណើរការបោះឆ្នោត។
គួរឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ១.០០២ លានយ៉េន ឬប្រមាណ ៧,២ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង “កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ផ្ដោតលើគម្រោងលើវិស័យនគរូបនីយកម្ម។
សូមរម្លឹកថា កម្ពុជា និងជប៉ុន បានចាប់ផ្ដើមបង្កើតទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅឆ្នាំ១៩៥៣ ដែលគិតមកទល់បច្ចុប្បន្នទំនាក់ទំនងប្រទេសទាំងពីរឈានដល់ខួប៧២ឆ្នាំ។
គួរឱ្យដឹងដែរថា ថ្នាក់ដឹកនាំកម្ពុជា និងជប៉ុន បានព្រមព្រៀងគ្នាដំឡើងភាពជាដៃគូទៅជា«ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅដើមឆ្នាំ២០២៣ ចំគ្រាដែលទំនាក់ទំនងប្រទេសទាំងពីរគ្រប់អាយុ៧០ឆ្នាំគត់៕
ដោយ៖ង៉ិល ណារ៉ាត់
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់