សន្តិសុខសង្គម
ផ្លូវមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ក្លាយជាកន្លែងគំនរសំរាម ខណៈអាជ្ញាធរថា នឹងដាក់កម្លាំងឃ្លាំមើលអ្នកលួចចោល
សំរាមនៅតែជាបញ្ហា ទោះបីជាមានការណែនាំពីសំណាក់អាជ្ញាធរ និងមានធុងសំរាមត្រឹមត្រូវយ៉ាងណាក៏នៅមានពលរដ្ឋមួយចំនួនតូច មិនគោរពទៅតាមការណែនាំរបស់អាជ្ញាធរ។
នៅចំណុចផ្លូវលេខ ២២៣ កែងផ្លូវលេខ ២៣០ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ សំរាមបានជះក្លិនអាក្រក់ទៅកាន់អ្នករស់នៅជុំវិញនោះ បង្កអោយសោភណ្ឌភាពដងផ្លូវត្រូវបានបាត់បង់។
អ្នកស្រី ណុច ជាពលរដ្ឋរស់នៅក្បែរនោះបានលើកឡើងថា ភាគច្រើនពលរដ្ឋដែលរស់នៅជុំវិញនោះ រួមទាំងគាត់មិនដែលយកសំរាមទៅចោលលើផ្លូវបែបនេះឡើយ គាត់តែងធ្វើទៅតាមការណែនាំរបស់អាជ្ញាធរ ទាល់តែមានរថយន្តប្រមូលសំរាមមកដល់ ទើបគាត់ក៏ដូចជាអ្នកនៅក្បែរនោះយកចេញមកក្រៅដើម្បីកាត់បន្ថយសំរាមលើដងផ្លូវ។
លោក ហេង ជាអ្នកលក់ដូរក្បែរនោះក៏បានអោយដឹងដែរថា ការចោលសំរាមនេះ បានបង្កសាយភាយក្លិនស្អុយជូរ និងទឹកដក់លើផ្លូវ ហើយមួយចំនួនតូចមិនមែនជាអ្នករស់នៅតំបន់សង្កាត់ផ្សារដើមគឡើយ ភាគច្រើនជាអ្នកលក់ដូរតាមរទេះ ចល័ត និងមានអាជីវករលក់បន្លែមួយចំនួនតែងយកមកចោលទីនេះ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសោភណ្ឌភាពទីក្រុងយ៉ាងខ្លាំង។
ទាក់ទិនបញ្ហាសំរាមនេះដែរ លោក ទិត្យ សាមឿន ចៅសង្កាត់ផ្សារដើមគរ បានប្រាប់អោយដឹងថា ដោយសារប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុនប្រមូលសំរាមមានបញ្ហាបន្តិចបន្តួច ទើបមិនបានមកយកធ្វើអោយគំនរសំរាមកើនឡើង ហើយពីមុនមកចំណុចនេះមានធុងច្រើនដែរ ប៉ុន្តែពេលធុងទាំងអស់នោះត្រូវថ្ងៃក្តៅផង មានភ្លៀងផងធ្វើអោយធុងចាប់ផ្តើមខូចម្តងមួយៗ រហូតមកដល់សព្វថ្ងៃនេះ។ លោកចៅសង្កាត់បន្តថា ចំពោះអាជីវករដែលយកបន្លែសល់ មកបោះចោលពាសវាល ពាសកាល លោកនឹងចាត់អោយមន្រ្តីសង្កាត់ឃ្លាំមើល ដើម្បីចាប់ផាកពិន័យតាមច្បាប់អន្តរកាលដែលបានកំណត់៕
អត្ថបទ៖ រដ្ឋា
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច