Connect with us

សន្តិសុខសង្គម

អ្នកនាំពាក្យ៖ ពីរថ្ងៃនៃការអនុវត្តច្បាប់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រមានពលរដ្ឋចូលរួមសហការច្រើន និងបានពិន័យអ្នកបើកបរល្មើសល្បឿនមួយចំនួន

បានផុស

នៅ

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែមករា ថា​ រយៈពេលពីរថ្ងៃនៃការអនុវត្តច្បាប់ចរាចរណ៍នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌដង្កោ មានពលរដ្ឋចូលរួមសហការច្រើន ដោយមិនមានបាតុភាពអ្វីកើតឡើងនោះទេ ហើយក៏បានផាកពិន័យយានយន្ដល្មើសល្បឿនកំណត់មួយចំនួន និងអប់រំមួយចំនួនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្ថែមថា ការអនុវត្តរឹតបណ្ដឹងច្បាប់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រនៅថ្ងៃទី២១ និងថ្ងៃទី២២ មករា គឺអនុវត្តលើអ្នកបើកបររថយន្ដល្មើសល្បឿនចាប់ពី ៧០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ ក្នុងនោះអ្នកបើកបរល្មើសល្បឿនពី ៧០ ទៅ៧៩ គីឡូម៉ែត្រក្នុងមួយម៉ោង មានចំនួន ៣៧គ្រឿង ល្មើសល្មឿនពី ៨០ ទៅ៨៩ ក្នុងមួយម៉ោងមានចំនួន ៥គ្រឿង​ និងល្មើសល្បឿនពី ៩០ ទៅ ៩៩គីឡូម៉ែត្រក្នុងមួយម៉ោងមានចំនួន១គ្រឿង។ លោក សំ វិច្ឆិកា បន្ថែមថា ចំពោះយានយន្ដដែលបើកបរក្នុងល្បឿនចាប់ពី ៦៩គីឡូម៉ែត្រក្នុងមួយម៉ោងចុះក្រោម គឺកម្លាំងនគរបាលជំនាញបានអនុវត្តវិធានការអប់រំ មានចំនួន២៦គ្រឿង។

បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រយៈពេលពីរថ្ងៃនៃការអនុវត្តរឹតបណ្ដឹងច្បាប់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រ តាមការសង្កេតមានប្រជាពលរដ្ឋ ជាពិសេសអ្នកបើកបរយានយន្ដបានចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចច្រើន បើកបរមានសុវត្ថិភាព ហើយចំពោះអ្នកបើកបរល្មើសល្បឿន និងត្រូវបានផាកពិន័យនោះ ក៏មិនមានការតវ៉ាអ្វីនោះដែរ។

អ្នកនាំពាក្យរូបនេះបន្ថែមថា ការអនុវត្តរឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅលើកំណាត់ផ្លូវ៦០ម៉ែត្រនេះ កម្លាំងជំនាញនៅតែអនុវត្តជាបន្តបន្ទាប់តាមការណែនាំរបស់ថ្នាក់ដឹកនាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទីutes មុន

អ្នកនាំពាក្យ៖ ពីរថ្ងៃនៃការអនុវត្តច្បាប់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រមានពលរដ្ឋចូលរួមសហការច្រើន និងបានពិន័យអ្នកបើកបរល្មើសល្បឿនមួយចំនួន

ព័ត៌មានជាតិ៤៧ នាទីutes មុន

សួនផ្កាសិប្បនិម្មិត កំពុងទាក់ទាញទេសចរទៅកម្សាន្ដ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ត្រាំ បញ្ជូនទ័ព ១ ៥០០នាក់ ទៅព្រំដែនម៉ិកស៊ិក ដើម្បីបង្ក្រាបជនអន្តោប្រវេសន៍

សន្តិសុខសង្គម២ ម៉ោង មុន

ផ្លូវមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ក្លាយជាកន្លែងគំនរសំរាម ខណៈអាជ្ញាធរថា នឹងដាក់កម្លាំងឃ្លាំមើលអ្នកលួចចោល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម