Connect with us

ជីវិតកម្សាន្ដ

DJ Kdep ថា ឱ្យតែឈប់គាំទ្រ​ការធ្វើទីផ្សារបែបបំពុលសង្គម គឺលែងមានក្រុមអ្នកបំពុលសង្គមហើយ

បានផុស

នៅ

បន្ទាប់ពីមើលឃើញថា បច្ចុប្បន្នសន្ទុះនៃការធ្វើទីផ្សារបែបបំពុលសង្គម ហាក់មានការកើនឡើងវិញ DJ ក្លិប បានលើកយោបល់ជាសាធារណៈថា ឱ្យតែឈប់គាំទ្រ​ការធ្វើទីផ្សារបែបថោកទាប គឺលែងមានក្រុមអ្នកបំពុលសង្គមហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន DJ Kdep បានលើកឡើងថា គ្មានអីពិបាកទេ ក្នុងការកម្ចាត់ក្រុមអ្នកបំពុលសង្គម។ បើរាល់ផលិតផលណាដែលធ្វើទីផ្សារថោកទាប យកបុគ្គលមិនគ្រប់ទឹកឆ្កួតៗយកមកបំពុលសង្គម សាធារណជនគ្រាន់តែបញ្ឈប់ការគាំទ្រ និងទិញប្រើប្រាស់ទៅ គឺវាចប់ហើយ។

ក្នុងន័យនេះ លោកទំនងជាសំដៅដល់ការធ្វើទីផ្សារនានា ដែលនិយមផ្សព្វផ្សាយផលិតផល ឬរបររកទទួលទានរបស់ខ្លួន បែបមិនសមរម្យ ខណៈកន្លងមក ក៏តែងឃើញមានការធ្វើទីផ្សារ ដោយយកមនុស្សមានបញ្ហាសតិអារម្មណ៍មកធ្វើទីផ្សារផងដែរ។ ក្រៅពីនេះ ក៏នៅមានសកម្មភាពបំពុលសង្គមមួយចំនួនទៀត ដូចជាការប្រើរូបភាពមិនសមរម្យ និងបង្កើតរឿងរ៉ាវជម្លោះដើម្បីធ្វើទីផ្សារជាដើម។

ដោយមើលឃើញពីសកម្មភាពនៃការធ្វើទីផ្សារបែបនេះជារឿយ ទើប DJ Kdep បង្ហាញបំណងចង់ឱ្យមហាជនរួមគ្នាលុបបំបាត់សកម្មភាពទាំងនេះឱ្យអស់ពីសង្គម តាមរយៈការណែនាំឱ្យសាធារណជនកុំបន្តគាំទ្រ៕ អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកអភិបាលខេត្តក្រចេះ ចុះពិនិត្យមូលដ្ឋាន ​ដើម្បី​ជួយ​សង្គ្រោះស្រូវរដូវប្រាំងដែលកំពុងខ្វះទឹក

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលរាជធានី ត្រៀមរៀបចំស្តង់លក់ម្ហូបអាហារ កន្លែងប្រគំតន្ត្រី គូរគំនូរ សៀករហ័សកម្ម បម្រើភ្ញៀវ មកដើរលេងកំសាន្ត ផ្លូវថ្មើរជើង (walk street)

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាមចុះពិនិត្យការបង្កបង្កើនផលដំណាំស្រូវរបស់កសិករ ក្នុងស្រុកបាធាយ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​អគារ​ប្រណីត​នៅ​​តំបន់​​ការពារ​ដោយ​យូណេស្កូ​​នៅ​​ Odesa រង​ការ​បំផ្លាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់បានប្រមាណ៥២% ហើយ

Sokha Hotels

ព័ត៌មានពេញនិយម