Connect with us

ព័ត៌មានអន្ដរជាតិ

LA កើតភ្លើងឆេះព្រៃថ្មីទៀត រាលដាលលឿនបំផុត បង្ខំឲ្យជម្លៀសមនុស្ស ជាង៣ម៉ឺននាក់

បានផុស

នៅ

ទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា កើតក្តីកង្វល់ទៀតហើយ ដោយភ្លើងឆេះព្រៃថ្មី កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនិងរាលដាលលឿនបំផុតនៅភាគខាងជើង ជាហេតុបង្ខំឲ្យមានការជម្លៀសមនុស្សចំនួន ៣១ ០០០នាក់ ព្រោះតែហានិភ័យ គំរាមកំហែងដល់អាយុជីវិត។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ ABC News, អគ្គិភ័យថ្មីនេះមានឈ្មោះ Hughes ដោយចាប់ផ្តើមឆាបឆេះលើតំបន់ដីទួលក្បែរបឹង Castaic កាលពីថ្ងៃពុធទី២២ខែមករាឆ្នាំ២០២៥ ខណៈវាដុតកម្ទេចលើផ្ទៃដី២ ៣០០ហិកតាត្រឹមប៉ុន្មានម៉ោង ហើយអ្វីដែលគេបារម្ភខ្លាំងគឺថា វារាលដាលលឿនណាស់ ដោយសារតែមានខ្យល់បក់ខ្លាំងនិងស្ថានភាពព្រៃស្ងួត។ 

កងពន្លត់អគ្គិភ័យ ដោយមានជំនួយពីយន្តហោះទម្លាក់ទឹក ត្រូវបានបញ្ជូនទៅរួចហើយដើម្បីទប់ទល់ជាមួយភ្លើងឆេះព្រៃនេះ ខណៈមូលហេតុបង្កការឆាបឆេះ គេនៅមិនទាន់ដឹងទេ។

(រូបថត៖ AP)

អគ្គិភ័យនេះកើតឡើង ស្របពេលទីក្រុង LA នៅកំពុងប្រយុទ្ធជាមួយភ្លើងឆេះព្រៃសកម្មដ៏ធំចំនួន២ ខណៈតួលេខមនុស្សស្លាប់ ដោយសារគ្រោះធម្មជាតិតាំងពីដើមខែមករាមកនេះ កើនដល់២៨នាក់ហើយ។

សូមបញ្ជាក់ថា ភ្លើងឆេះព្រៃដំបូងដែលកើតមានក្នុងរដ្ឋកាលីហ្វ័រញ៉ានៅឆ្នាំ២០២៥នេះ គឺអគ្គិភ័យ Palisades ដែលផ្តើមឆេះកាលពីថ្ងៃទី៧ខែមករា ហើយមកទល់ពេលនេះ វាបានដុតកម្ទេចលើផ្ទៃដីជាង ៩ ៥៩៦ហិកតា។

(រូបថត៖ Getty)

យ៉ាងណា បើគិតសរុបទៅ រដ្ឋកាលីហ្វ័រញ៉ា មានភ្លើងឆេះព្រៃទាំងធំនិងតូច ប្រមាណ២៤០កន្លែងឯណោះ ដោយដុតកម្ទេចលើផ្ទៃដី ១៦ ៣៧៤ហិកតា និងបំផ្លាញសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះសម្បែង ១៥ ៧៩៨ខ្នង។

មិនត្រឹមប៉ុណ្ណឹង អ្នកជំនាញសេដ្ឋកិច្ចប៉ាន់ស្មានថា គ្រោះធម្មជាតិនៅកាលីហ្វ័រញ៉ា បានបង្កជាការខាតបង់ក្នុងទំហំទឹកប្រាក់ចន្លោះ ២៨ពាន់លានដុល្លារ ទៅ ៣៥ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ សុវណ្ណ

ចុចអាន៖ ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម