ព័ត៌មានអន្ដរជាតិ
បារាំង ចេញដីកាលើកទី២ ដើម្បីចាប់ខ្លួនអតីតមេដឹកនាំស៊ីរី
ចៅក្រមស៊ើបអង្កេតបារាំង បានចេញដីកាចាប់ខ្លួនអតីតមេដឹកនាំស៊ីរី លោក Bashar al-Assad ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម ជាពិសេសការបើកការវាយប្រហារដោយចេតនាលើជនស៊ីវិល។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/GettyImages-2190419265-scaled-1-1024x683.webp)
យោងតាមសារព័ត៌មានបារាំង LeMonde ដីកានេះត្រូវបានដាក់ចេញនៅថ្ងៃទី២០ខែមករា ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើករណីលោក Salah Abou Nabour ជាជនជាតិបារាំងកាត់ស៊ីរី ដែលត្រូវបានសម្លាប់កាលពីថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៧ ក្នុងការទម្លាក់គ្រាប់បែកមួយនៅប្រទេសស៊ីរី។
នេះជាដីកាចាប់ខ្លួនលើកទីពីរ ដែលចេញដោយចៅក្រមបារាំង សម្រាប់អតីតមេដឹកនាំស៊ីរី ដែលត្រូវបានផ្ដួលរំលំនៅដើមខែធ្នូឆ្នាំ២០២៤ ដោយកងកម្លាំងបះបោរដឹកនាំដោយក្រុមអ៊ីស្លាមនិយម Hayat Tahrir al-Sham (HTS)។
នៅខែវិច្ឆិកាឆ្នាំ២០២៣ ចៅក្រមបារាំងបានចេញដីកាដំបូងប្រឆាំងនឹងលោក Bashar al-Assad លើការចោទប្រកាន់ពីបទសមគំនិតក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម បន្ទាប់ពីមានការស៊ើបអង្កេតរបស់បារាំងលើការវាយប្រហារដោយគីមីនៅក្រុង Douma និងស្រុក Ghouta ភាគខាងកើតក្នុងខែសីហាឆ្នាំ២០១៣ ដែលបានសម្លាប់មនុស្សជាង ១ពាន់នាក់។
កន្លងមក រដ្ឋាភិបាលរបស់លោក Assad បានបដិសេធមិនប្រើប្រាស់អាវុធគីមីប្រឆាំងនឹងគូប្រជែងរបស់ខ្លួន ក្នុងសង្គ្រាមស៊ីវិល ដែលបានផ្ទុះឡើងក្នុងខែមីនាឆ្នាំ២០១១ឡើយ៕
ដោយ៖ ឈាង
ចុចអាន៖ លោក Assad ប្រាប់ថា លោកចង់បន្តប្រយុទ្ធ ណាស់តែរុស្ស៊ីជម្លៀសខ្លួនរូបលោកចេញទេ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?