ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្ដាលចង់យកចំណូល៧០%ពីវិស័យរ៉ែ និងថាមពល ទៅអភិវឌ្ឍវិស័យអប់រំ
ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស រដ្ឋបាលខេត្តកណ្ដាលកំពុងពិចារណាបែងចែកចំណូលប្រមាណ៧០% ដែលទទួលបានពីវិស័យរ៉ែ និងថាមពល យកទៅជួយក្នុងវិស័យអប់រំ។ ដំណឹងនេះ ត្រូវបានបង្ហើបឱ្យដឹងដោយអភិបាលខេត្តកណ្ដាល លោក គួច ចំរើន ក្នុងគ្រាដែលលោកអញ្ជើញជាអធិបតីភាពបិទសន្និបាតការងារអប់រំ យុវជន និងកីឡា របស់រដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

លោក គួច ចំរើន បានលើកឡើងថា រដ្ឋបាលខេត្ត បាននិងកំពុងធ្វើការពិចារណាគិតគូបែងចែកចំណូលប្រមាណ ៧០% ដែលទទួលបានពីវិស័យរ៉ែ និងថាមពល យកទៅធ្វើការអភិវឌ្ឍក្នុងវិស័យអប់រំក្នុងខេត្ត ដោយជំហានដំបូងតម្រង់ទិសនៅកម្រិតបឋមសិក្សា ឆ្លើយតបនឹងតម្រូវការជាក់ស្ដែងនៅមូលដ្ឋាន ដែលកំពុងតែត្រូវការពង្រីកកម្រិតបឋមសិក្សាឱ្យកាន់តែច្រើន ដោយសារតែកំណើនសិស្សានុសិស្សខ្ពស់។

ក្នុងន័យនេះ លោកអភិបាលខេត្តបានប្រាប់មន្ទីរអប់រំ យុវជន និងកីឡា ត្រូវស្រង់ទិន្នន័យចំនួនសាលារៀន សិស្ស ដែលមាន និងកំពុងសិក្សាទាំង ៣កម្រិត រួមមាន បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រង និងធ្វើផែនការអភិវឌ្ឍក្នុងវិស័យអប់រំបានចំគោលដៅ។
សម្រាប់ការងារចំពោះមុខមួយទៀតនោះ គឺគ្រប់សាលារៀន គ្រប់កម្រិតសិក្សាទាំងអស់ ត្រូវចូលរួមប្រឡងប្រជែងការផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ដោយចាប់ផ្តើមពីការប្រឡងប្រជែងផ្ទៃក្នុងនៅតាមក្រុង-ស្រុកនីមួយៗ ដោយមន្ទីរអប់រំខេត្ត ត្រូវដឹកនាំចលនាជំរុញការចូលរួមប្រកួតប្រជែងនៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ រីឯអភិបាលក្រុង-ស្រុក សូមដឹកនាំចលនាជំរុញការចូលរួមប្រកួតប្រជែងនៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា។ នេះជាការលើកឡើងបន្ថែមរបស់លោក គួច ចំរើន ដែលលោគូសបញ្ជាក់ថា មន្ទីរអប់រំ យុវជន និងកីឡា ត្រូវខិតខំប្រឡងប្រជែងអង្គភាពផ្តល់សេវាគំរូក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំក្នុងខេត្តឱ្យកាន់តែល្អប្រសើរឡើង។

ក៏ប៉ុន្តែ លោក បានសង្កត់ធ្ងន់ទៅកាន់មន្ទីរអប់រំ ថា កុំមើលត្រឹមពានរង្វាន់ដែលទទួលបានក្នុងការប្រឡងប្រជែង តែត្រូវមើលលើសពីនេះ ពោលគឺអ្វីដែលនឹងទទួលបានពីការប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនេះ គឺជាធ្វើឱ្យថ្នាក់ដឹកនាំ និងមន្ត្រី បានយល់ដឹងកាន់តែច្បាស់ទៅលើការបម្រើការងារបានត្រឹមត្រូវ ស្របតាមស្តង់ដារអប់រំជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?