Connect with us

ជីវិតកម្សាន្ដ

អតីតសង្សានាយ ចឺម អ្នកនាង សេង សុឃីម បញ្ជាក់ច្បាស់ៗក្រោយមានគេសួរនាំរឿងត្រឡប់រកអ្នកចាស់

បានផុស

នៅ

អ្នកមេម៉ាយចាយសម្រស់ សេង សុខឃីម ដែលជាអតីតសង្សាតារាចម្រៀង នាយ ចឺម បានចេញមុខបញ្ជាក់ច្បាស់ៗក្រោយពីមានអ្នកសួរនាំរឿងរ៉ាវរកគូស្នេហ៍ថ្មី បន្ទាប់បែកគ្នាជាមួយសង្សាចាស់ ថាតើនៅចង់ត្រឡប់ជួបជុំគ្នាវិញមែនទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេនៅចាំបានថា កាលពីអំឡុងចុងឆ្នាំ២០២២ កន្លងទៅ អ្នកមេម៉ាយរូបស្រស់អ្នកនាងសេងសុខឃីម បានទម្លាយជុំវិញការបែកបាក់ស្នេហាជាមួយអតីតសង្សារ តារាចម្រៀងវ័យក្មេង នាយ ចឺម បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងសាធារណជន។ ក្រោយដំណឹងនៃការបែកបាក់នេះ គេឃើញអ្នកនាង សេង សុខឃីម តែងទម្លាយសារចេញពីចិត្តជាបន្តបន្ទាប់។

យ៉ាងណាក្តីស្រីស្អាតកូន១ អ្នកនាង សេង សុឃីម អំឡុងពេលបែកបាក់ នាយ ចឺម ជិត៣ឆ្នាំមកនេះ នាងពុំធ្លាប់បង្ហាញឬបង្ហើបពីទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់ទេ។ ដោយឡែកស្រាប់តែមុននេះ អ្នកនាង សេង សុឃីម បានទម្លាយថាមានគេសួរខ្ញុំថា “បែកគ្នាជាមួយគេយូរហើយ ហេតុអី្វអត់ផ្ដើមជាមួយអ្នកថ្មី? តើនៅចង់ត្រឡប់ជួបជុំគ្នាវិញមែនទេ?”។

អ្នកនាង សេង សុឃីម បានបន្តទៀតថា “ឮហើយក៏មិនដឹងតបថាម៉េច ព្រោះគ្មានចម្លើយឲ្យគេតែម្ដង។ គ្រាន់តែអាចប្រាប់ថា មកពីគ្មានអារម្មណ៍ជាមួយអ្នកណា មានអារម្មណ៍ថា នៅពេលនេះជីវិតនៅម្នាក់ឯងស្រួលជាងមានគ្នា គ្រប់យ៉ាងហាក់ស្ងប់ស្ងាត់បន្តិចមែន តែវាអត់មានការឈឺចាប់ទេ”។

អតីតសង្សានាយ ចឺម រូបនេះបានបន្ថែមថា បើពេលណាបានជួបមនុស្សត្រូវចិត្តជាគូរពិត ក៏គង់តែទទួលទេ ព្រោះមនុស្សយើងមិនអាចឃុំខ្លួនឯងជាមួយអតីតកាលទេ គ្រាន់តែមនុស្សដែលអាចរួមដំណើជីវិតនៅពេលខាងមុខនោះ មិនទាន់បង្ហាញខ្លួន។ នៅម្នាក់ឯងសប្បាយចិត្តហើយ ក៏នៅសិនទៅ គ្មានអី្វត្រូវគិតច្រើនទេ”៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម