ព័ត៌មានជាតិ
បុរសម្នាក់ទៀត ត្រូវសមត្ថកិច្ចខេត្តព្រះសីហនុ ពិន័យប្រាក់ ខណៈបម្រុងបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យ
បុរសម្នាក់ទៀត ត្រូវសមត្ថកិច្ចខេត្តព្រះសីហនុធ្វើការពិន័យជាប្រាក់ពី១លានទៅ៥លានរៀលពីបទបើកបររថយន្តគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ក្នុងគោលបំណងចាកចេញពីខេត្តព្រះសីហនុទៅកាន់ខេត្តកំពត។
យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១ មានរថយន្ត១គ្រឿង បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កនៅចំណុចព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍។
អ្នកបើកបរនោះមានឈ្មោះ សុខ ចាន់រ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ បើកបររថយន្តម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-0959 បានបើកគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ដើម្បីចាកចេញពីខេត្តព្រះសីហនុទៅកាន់ខេត្តកំពត។

យោងតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃសុក្រទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២២ ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន)រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។ អាជ្ញាធរសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
គួរបញ្ជាក់ថា កាលពីម្សិលមិញសមត្ថកិច្ចខេត្តព្រះសីហនុ ក៏បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ប្រុស១នាក់និងស្រី១នាក់ពាក់ព័ន្ធទៅនឹងការបញ្ជាទិញគ្រឿងញៀនចូលទៅកន្លែងធ្វើចត្តាឡីស័កហើយជនជាតិចិនទាំងពីរនាក់នោះត្រូវប្រឈមមុខនឹងការបណ្តេញចេញពីប្រទេសកម្ពុជាផងដែរ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ អ្នកពាក់ព័ន្ធនៅហាងហ្វឺ ចំនួន១០នាក់ក្នុងខេត្តសៀមរាប ត្រូវបញ្ចប់ធ្វើចត្តាឡីស័ក

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ