Connect with us

ជីវិតកម្សាន្ដ

ផលិតករភាពយន្ត ថា វិបត្តិច្បាប់អាជ្ញាសឹកបានបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសកូរ៉េខាងត្បូង

បានផុស

នៅ

ផលិតករភាពយន្តល្បីឈ្មោះ Bong Joon Ho បានរិះគន់ជាសាធារណៈចំពោះភាពចលាចលនយោបាយដែលកំពុងបន្តបន្ទាប់ពីវិបត្តិច្បាប់អាជ្ញាសឹកថ្ងៃទី ០៣ ខែធ្នូ ដោយបានហៅវាថា ជាការបំផ្លិចបំផ្លាញដល់មុខមាត់អន្តរជាតិរបស់ប្រទេសកូរ៉េខាងត្បូង។

ថ្លែងក្នុងបទសម្ភាសន៍សារព័ត៌មានកាលពីថ្ងៃទី ២១ ខែមករា សម្រាប់ខ្សែភាពយន្តចុងក្រោយរបស់គាត់ក្រោមចំណងជើងថា «Mickey 17» ដែលជារឿងដំបូងចាប់តាំងពី ‘Parasite’ កាលពីប្រាំមួយឆ្នាំមុន អ្នកដឹកនាំរឿង Bong បាននិយាយអំពីស្ថានភាពនេះដោយចំហ។

លោកបានពន្យល់ថា «នៅពេលដែលមនុស្សដែលខ្ញុំធ្វើការជាមួយគិតពីប្រទេសកូរ៉េ ពួកគេតែងតែភ្ជាប់ប្រទេសជាមួយនឹងអ្វីៗដូចជា BTS ឬ «Squid Game»។ ប៉ុន្តែឥឡូវនេះ ដោយឃើញពាក្យថា ច្បាប់អាជ្ញាសឹក ធ្វើឲ្យពួកគេមានការងឿងឆ្ងល់ជាខ្លាំង។ គាត់បន្ថែមថា និយាយដោយស្មោះត្រង់ វាគួរឲ្យខ្មាស់អៀនណាស់ ដោយគាត់បង្ហាញពីការព្រួយបារម្ភថាកេរ្តិ៍ឈ្មោះជាតិរបស់ប្រទេសកូរ៉េត្រូវបានធ្វើឲ្យខូចគុណភាព។

ទោះជាយ៉ាងណាក៏ដោយ Bong Joon Ho បានកត់ត្រានូវក្តីសង្ឃឹមមួយដោយនិយាយថា «ពួកយើងកំពុងបន្តយកឈ្នះលើបញ្ហានេះ ហើយកំពុងស្ថិតក្នុងដំណើរការស្តារឡើងវិញ។ ខ្ញុំជឿថា តាមរយៈប្រព័ន្ធច្បាប់របស់យើង អ្វីៗទាំងអស់នឹងត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវ»។

យ៉ាងណា ភាពចម្រូងចម្រាសនេះកើតចេញពីការប្រកាសច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤។ នៅថ្ងៃទី ១៩ ខែមករា ដីកាចាប់ខ្លួនលោកត្រូវបានចេញដោយចោទប្រកាន់ថាជាអ្នកជំរុញឲ្យមានការបះបោរ ដែលធ្វើឲ្យគាត់ក្លាយជាប្រធានាធិបតីដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េដែលត្រូវ​ឃុំខ្លួន​ក្នុង​មណ្ឌល​ឃុំឃាំង។ ជាមួយ​នឹង​ការ​ចោទប្រកាន់​របស់​លោក​ដែល​បាន​អនុម័ត​ដោយ​រដ្ឋ​សភា លោក Yoon បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការ​កាត់​ទោស​តាម​រដ្ឋធម្មនុញ្ញ។

សម្រាប់ ខ្សែភាពយន្តថ្មីរបស់អ្នកដឹកនាំរឿង «Mickey 17» ដើរតួដោយតារាហូលីវូដ Robert Pattinson ហើយប្រាប់ពីរឿង Mickey ដែលជាកម្មករត្រូវគេបញ្ជូនទៅបេសកកម្មដ៏គ្រោះថ្នាក់មួយ។ នៅក្នុងខ្សែភាពយន្តនេះ Mickey ប្រឈមមុខនឹងបទពិសោធន៍ជិតស្លាប់លើកទី ១៧ របស់គាត់ដើម្បីរកឲ្យឃើញ Mickey 18 ដែល​នាំឲ្យមាន​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យស្មាន​មិន​ដល់ និង​គួរ​ឲ្យរំភើប​ចិត្ត៕

ផលិតករភាពយន្ត Bong Joon Ho
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារា​ស្រីកូរ៉េប៉ុន្មានរូប ​ហ៊ានលះបង់កាត់សក់​ខ្លី​ដើម្បីថតភាពយន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម