Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធ​គ្រប់គ្រងភាពជឿជាក់លើធុរជនជំនាន់ថ្មីរបស់គយនឹងដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ​នៅដើមខែកុម្ភៈ

បានផុស

នៅ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ)​នឹងដាក់ឱ្យ​ដំណើការជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងភាពជឿជាក់លើធុរជន ជំនាន់ថ្មី (​TCMS 4.0) នៅថ្ងៃទី១ ខែកុម្ភៈខាងមុខ ដើម្បីកាត់បន្ថយ​នូវពេលវេលា និងសម្រួលដល់ធុរជនកាន់តែមានភាពងាយស្រួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ អគរ ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែមករា  ​​ សម្រាប់ការងារចុះបញ្ជីធុរជន ស្របតាមគោលនយោបាយសេដ្ឋកិច្ច​និង​សង្គមឌីជីថលកម្ពុជា ពន្លឿននីតិវិធីចុះបញ្ជីធុរជន ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ឯកសារទម្រង់ក្រដាស អគរ សម្រេចដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងភាពជឿជាក់លើធុរជន ជំនាន់ថ្មី (Trader Credibility Management System – TCMS 4.0) ក្នុងទម្រង់អេឡិចត្រូនិក(Online) តាមរយៈអាសយដ្ឋាន https://rm.customs.gov.kh/TCMS ដោយការបំពេញនិងភ្ជាប់ឯកសារចាំបាច់នានា ត្រូវអនុវត្តស្របតាមសេចក្តីណែនាំរបស់ អគរ ស្តីពីនីតិវិធីនៃកិច្ចដំណើរការស្នើសុំចុះបញ្ជីធុរជនក្នុងទម្រង់អេឡិចត្រូនិកតាមប្រព័ន្ធគ្រប់គ្រងភាពជឿជាក់លើធុរជន(TCMS)។

អគរបានលើកឡើងថា៖«​ សូមលោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ»។

យោងតាមសេចក្តីជូនដំណឹងនេះ រាល់ឯកសារត្រូវមានការពិនិត្យផ្ទៀងផ្ទាត់សំណើសុំ ដោយមន្ត្រីជំនាញទទួលបន្ទុក ដោយពិនិត្យភាពគ្រប់គ្រាន់ ត្រឹមត្រូវ និងភាពស៊ីចង្វាក់គ្នានៃឯកសារ ដូចជាវិក្កយបត្រ បញ្ជីរវេចខ្ចប់ បណ្ណដឹកជញ្ជូន វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម ប័ណ្ណប៉ាតង់ លិខិតផ្ទេរសិទ្ធិជាដើម។

«ប្រសិនបើពុំឃើញមានភាពមិនប្រក្រតីទេ ត្រូវចុចទាញយកលិខិតសម្ភាសន៍ពីក្នុងប្រព័ន្ធ និង អញ្ជើញម្ចាស់ក្រុមហ៊ុន ឬតំណាងមកជួបសម្ភាសន៍។ ប្រសិនបើពិនិត្យឃើញមានកំហុស ឬភាពមិនប្រក្រតីនានា ត្រូវកត់ត្រាអាទិសង្កេតស្តីពីកំហុស ឬភាពមិនប្រក្រតីនោះ រួចចុចលើប៊ូតុង “បដិសេធ” ដើម្បីបញ្ជូនសារទៅកាន់ Telegram ណែនាំ ឱ្យធុរជនឬជើងសាគយបញ្ជាក់ ឬផ្តល់ព័ត៌មានបន្ថែមតាមការចាំបាច់»។ នេះបើយោងតាមសេចក្តីជូនដំណឹងនោះ។

ជាមួយគ្នានេះដែរ នៅពេលម្ចាស់ក្រុមហ៊ុន ឬតំណាងផ្តល់ព័ត៌មានបន្ថែម ឬដាក់ស្នើសុំជាថ្មីនូវសំណើដែលបានកែ តម្រូវរួច ត្រូវអនុវត្តដូចចំណុច ខាងលើឡើងវិញ។ ចំពោះការបោះពុម្ពឯកសារសម្ភាសន៍ដែលត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីឱ្យម្ចាស់ក្រុមហ៊ុន ឬតំណាងផ្តិត មេដៃទទួលស្គាល់ និងស្កែនឯកសារនេះរក្សាទុកក្នុងប្រព័ន្ធវិញ។

​«សម្រាប់ក្រុមហ៊ុនថ្មីដែលមានសកម្មភាពនាំចេញ-នាំចូលទំនិញក្នុងដែនគយទាំងអស់ ជាកម្មវត្ថុនៃ ការស្នើសុំចុះបញ្ជីក្នុងប្រព័ន្ធ​TCMS​ គឺក្រុមហ៊ុនដែលមានឈ្មោះក្នុងបញ្ជីធុរជនរកមិនឃើញ (Unknown) ផ្អែកតាមរបាយការណ៍ ចុះអង្កេតទីតាំង/អាសយដ្ឋាន ហើយរកមិនឃើញ ដោយមន្ត្រីគយនិងរដ្ឋាករមូលដ្ឋាន និងត្រូវ បានវាយតម្លៃថាជាក្រុមហ៊ុនមានហានិភ័យខ្ពស់ដោយនាយកដ្ឋានសវនកម្មគយ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៥ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម