Connect with us

ព័ត៌មានអន្ដរជាតិ

វិបត្តិមីយ៉ាន់ម៉ា៖ ជនស៊ីវិលស្លាប់ក្នុងការវាយប្រហារតាមអាកាស ខណៈជនជាតិរ៉ូហ៊ីងយ៉ារត់ភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ

បានផុស

នៅ

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) របស់អង្គការសហប្រជាជាតិ បានរាយការណ៍ថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្តប្រែប្រួលយ៉ាងខ្លាំង ជាមួយនឹងការវាយប្រហារតាមអាកាសកាន់តែខ្លាំងឡើងនៅតំបន់ជាច្រើន ដែលនាំឱ្យជនស៊ីវិលរាប់សិបនាក់បាត់បង់ជីវិត ខណៈជនជាតិរ៉ូហ៊ីងយ៉ាបន្តប្រថុយជីវិតរត់គេចខ្លួនតាមផ្លូវគ្រោះថ្នាក់។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចន្លោះពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ការវាយប្រហារតាមអាកាស និងការប៉ះទង្គិចគ្នានៅភាគអាគ្នេយ៍ តាមសេចក្តីរាយការណ៍បានបណ្តាលឲ្យមនុស្ស ៩នាក់ស្លាប់ និង ៣១នាក់ផ្សេងទៀតរងរបួស។ នៅរដ្ឋរ៉ាឃីន ការវាយប្រហារតាមអាកាសចំនួនបីនៅក្នុងទីប្រជុំជន Mrauk-U កាលពីថ្ងៃទី១៨ ខែមករា បានសម្លាប់មនុស្ស ២៨នាក់ និង ២៥នាក់ទៀតរងរបួស ខណៈដែលការវាយប្រហារតាមអាកាសនៅភាគពាយ័ព្យកាលពីសប្តាហ៍មុនបានសម្លាប់ជនស៊ីវិលចំនួន ១៩នាក់ និងប្រហែល ៤១នាក់រងរបួស។

ស្ថានភាពនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពស្រពិចស្រពិល ចាប់តាំងពីយោធាមីយ៉ាន់ម៉ា បានផ្តួលរំលំរដ្ឋាភិបាលនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១។ យ៉ាងហោចណាស់មានជនស៊ីវិលចំនួន ៦០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីការកាន់កាប់របស់យោធា ហើយមានអ្នករងរបួសជាច្រើនរាប់មិនអស់ រួមទាំងមនុស្សជាច្រើនដែលបានបាត់បង់អវយវៈដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះថែមទៀត។

វិបត្តិនេះក៏​បានជះឥទ្ធិពល​ដល់​សហគមន៍​ដែលងាយរងគ្រោះផងដែរ រួមទាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលភាគច្រើនជាមូស្លីម ដោយមានរាប់រយនាក់ប្រថុយនឹងការធ្វើដំណើរដ៏គ្រោះថ្នាក់តាមសមុទ្រដើម្បីគេចពីការធ្វើទុក្ខបុកម្នេញ និងអំពើហិង្សា។

(រូបភាព៖ X)

យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR ចន្លោះពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៤៦០នាក់បានទៅ​ដល់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ ក្នុងនោះមនុស្ស១០នាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិតក្នុងអំឡុងពេលធ្វើដំណើរ។ គ្រាន់តែបីសប្តាហ៍មុននេះ ជនភៀសខ្លួន ១១៥នាក់ផ្សេងទៀតបានទៅដល់ប្រទេសស្រីលង្កា ដោយមាន​មនុស្ស ៦នាក់​ស្លាប់​នៅសមុទ្រ។

គួរបញ្ជាក់ថា នៅឆ្នាំ​២០២៤ ជនជាតិរ៉ូហ៊ីងយ៉ាជាង ៧៨០០​នាក់បានប្រថុយជីវិតព្យាយាមរត់គេចពីប្រទេសមីយ៉ាន់ម៉ាតាមទូកឆ្លងកាត់សមុទ្រដោយ​ខុសច្បាប់ កើនឡើង ៨០​ភាគរយបើ​ធៀប​នឹង​​ឆ្នាំ២០២៣។ ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​នេះ កុមារ​មាន​ចំនួន ៤៤ភាគរយ​ កើន​ឡើង​ពី ៣៧ភាគរយ​។ UNHCR ក៏​បាន​ព្រមាន​ដែរ​ថា ដោយសារ​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​បន្ត​ធ្លាក់​ចុះ មនុស្ស​កាន់តែ​ច្រើន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ភៀសខ្លួន​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

ជាមួយគ្នានេះ វិបត្តិមួយ​ទៀត​ដែល​មីយ៉ាន់ម៉ាកំពុង​តែ​ជួប​ប្រទះ គឺ​ការខ្វះខាត​ថវិកា​ពីជំនួយមនុស្សធម៌ ដែលធ្វើឱ្យមនុស្សរាប់លាននាក់មិនមានការគាំទ្រ។ អង្គការមនុស្សធម៌ប៉ាន់ស្មានថា មនុស្សជិត ២០​លាននាក់ ច្រើនជាងមួយភាគបីនៃចំនួនប្រជាជនសរុប នឹងត្រូវការជំនួយនៅឆ្នាំនេះ។ ក្នុង​ចំណោម​នោះ មាន​កុមារ ៦,៣​លាន​នាក់ និង​ស្ត្រី ៧,១​លាន​នាក់។ ទោះបីជាមានតម្រូវការបន្ទាន់ក៏ដោយ ក៏ការឆ្លើយតបផ្នែកមនុស្សធម៌នៅតែ​មាន​កង្វះ​ខាត​ថវិកាយ៉ាងគំហុក។

នៅឆ្នាំ២០២៤ ជំនួយ​មនុស្សធម៌​នៅ​មីយ៉ាន់ម៉ា ត្រូវការ​ទឹក​ប្រាក់​ចំនួន ១​ពាន់​លាន​ដុល្លារ។ ប៉ុន្តែ​​ ជំនួយ​ដែល​ទទួល​បាន​មាន​ត្រឹម ៣៤ភាគរយ​ប៉ុណ្ណោះ ដែល​​ជា​ហេតុ​ធ្វើ​ឱ្យមនុស្សប្រ​មាណ ​១,៤លាននាក់មិនអាច​ទទួល​បាន​ការ​គាំទ្រ​ចាំបាច់។ សម្រាប់ឆ្នាំ ២០២៥ នេះ ក្រុមមនុស្សធម៌បានអំពាវនាវចំនួន ១,១​ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយសង្គ្រោះអាយុជីវិតដល់​មនុស្ស ៥,៥លាននាក់នៃអ្នកដែលងាយរងគ្រោះបំផុត៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិច​នឹង​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែកុម្ភៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់អភិរក្សសត្វត្មាតនៅខេត្តស្ទឹងត្រែង កំពុងទាក់ទាញភ្ញៀវអន្តរជាតិទៅទស្សនា

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តស្ទឹងត្រែង ផ្តើមចលនាសម្អាតបរិស្ថាននៅតាមទីសាធារណៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម បានរួមចំណែកព្យាបាលជាង៣ពាន់នាក់ ក្នុងឆ្នាំ២០២៤

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រ៉យទ័រ៖ រុស្ស៊ី​អាចយល់ព្រម​​យក​លុយ​ដែល​បង្កក​ ៣០០​ពាន់​លាន​ដុល្លារ​ទៅ​ដោះស្រាយ​សង្គ្រាម​នៅ​អ៊ុយក្រែន

ហ៊ុន ម៉ាណែត ព្រំដែនឡាវ
នយោបាយ៨ ម៉ោង មុន

សម្ដេចធិបតី៖ ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខទេ

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​មន្ត្រី​យោធាកំពូល​ពីរ​រូប​​របស់​អាមេរិក ត្រូវ​​​បណ្តេញ​ចេញ​ពីតំណែង​​​

Sokha Hotels

ព័ត៌មានពេញនិយម