Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​៖ ការប្ដេជ្ញាវិនិយោគ​របស់ Apple មានត្រឹម ២០០ លាន​ដុល្លារ ប៉ុណ្ណោះ មិនមែន ១ ប៊ីលាន​ដុល្លារទេ

បានផុស

នៅ

ក្រសួង​ឧស្សាហកម្ម​ឥណ្ឌូណេស៊ី​ បាន​អះអាងថា ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក Apple មាន​គម្រោង​វិនិយោគត្រឹម​តែ​​ប្រមាណ ២០០ លាន​ដុល្លារ ប៉ុណ្ណោះ ​លើ​គម្រោង​សាងសង់​រោងចក្រ​ផលិត​ឧបករណ៍តាមដានសម្ភារៈ AirTag នៅលើ​កោះបាតាំ​។ ចំនួន​នេះ គឺទាបជាង​ឆ្ងាយ​ ធៀប​នឹង​ការសន្យាវិនិយោគ ១ ប៊ីលានដុល្លារ ដែល​គេ​រាយការណ៍កាល​ពី​លើក​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋឥណ្ឌូណេស៊ី Antara បាន​ចុះ​ផ្សាយការណ៍​នេះ​​នៅ​ថ្ងៃព្រហស្បតិ៍​ ដោយ​ស្រង់សម្ដី​អ្នក​នាំពាក្យ​របស់​ក្រសួងដែល​និយាយថា​ ការវាយតម្លៃដំបូងនៃសំណើវិនិយោគរបស់ក្រុមហ៊ុន Apple បានបង្ហាញពី​ការ​កាត់បន្ថយនៃតួលេខ​។

អ្នកនាំពាក្យក្រសួង លោក Febri Hendri Antoni Arif បាននិយាយ​កាលពីថ្ងៃពុធថា៖ «ផ្អែកលើការវាយតម្លៃបច្ចេកទេសរបស់យើង តម្លៃនៃការវិនិយោគសម្រាប់រោងចក្រ AirTag របស់ក្រុមហ៊ុន Apple នៅកោះ​បាតាំ (Batam) មាន​ត្រឹមតែ ២០០ លានដុល្លារប៉ុណ្ណោះ ពោលគឺទាបជាងការប្តេជ្ញាចិត្តចំនួន ១ ប៊ីលាន​ដុល្លារ ដែល​មាន​ចែង​ក្នុងសំណើដាក់ជូនយើង»។ ​

យោងតាម ​​Febri តួលេខ ២០០ លានដុល្លារនេះ រួមបញ្ចូលទាំងការចំណាយដើមទុនដូចជាការទិញដី ថ្លៃសាងសង់ និងថ្លៃលទ្ធកម្មឧបករណ៍សម្រាប់​រោងចក្រ​។

លោកបានពន្យល់ថា ភាពខុសគ្នានេះបានកើតឡើងដោយសារតែការគណនារបស់រដ្ឋាភិបាល មិនមានការប៉ាន់ស្មានតម្លៃនាំចេញ និងការផ្គត់ផ្គង់វត្ថុធាតុដើម ដែល​មាន​ក្នុងសំណើរបស់ Apple នោះទេ ។

Febri បានបន្ថែមថា ការវិនិយោគ 1 ប៊ីលានដុល្លាររបស់ក្រុមហ៊ុន Apple នឹងល្អកាន់តែខ្លាំង ប្រសិនបើវាត្រូវបានចំណាយទាំងស្រុងលើការចំណាយមូលធន (Capital expenditure)។

គួរគូស​បញ្ជាក់ថា​ ក្នុងការរាយការណ៍កាល​ពី​លើក​មុន​ ក្រុមហ៊ុន Apple បាន​ប្ដេជ្ញា​វិនិយោគ​នៅ​ឥណ្ឌូណេស៊ីចំនួន​ ១ ប៊ីលា​នដុល្លារ ដើម្បី​ជាថ្នូរ​ឱ្យរដ្ឋាភិបាល​នេះ​បញ្ឈប់​ការហាមឃាត់​ការ​រឹតត្បឹតការលក់ទូរស័ព្ទម៉ាក iPhone 16 របស់ខ្លួន។ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​លើក​ឡើងថា​ ក្រុមហ៊ុន Apple មិន​បាន​ចំណាយ​តាម​ការ​សន្យាវិនិយោគ ហើយ​ថា​ ក្រុមហ៊ុននេះ​មិន​បាន​ប្រើ​ប្រាស់​សមាធាតុក្នុងស្រុក​ឥណ្ឌូណេស៊ី ដើម្បី​ផលិត iPhone 16 ស្រប​តាម​ច្បាប់​កំណត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ វិនាទី មុន

ឥណ្ឌូណេស៊ី​៖ ការប្ដេជ្ញាវិនិយោគ​របស់ Apple មានត្រឹម ២០០ លាន​ដុល្លារ ប៉ុណ្ណោះ មិនមែន ១ ប៊ីលាន​ដុល្លារទេ

ព័ត៌មានជាតិ៣ នាទីutes មុន

ប្រធានតុលាការភ្នំពេញឱ្យបន្តពន្លឿនចាត់ការរឿងក្ដីគ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង និងអត្រានុកូលដ្ឋាន

ព័ត៌មានជាតិ៣១ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

ព័ត៌មានជាតិ៣៩ នាទីutes មុន

កម្លាំងចម្រុះ នៃស្នងការរាជធានី បន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម