ព័ត៌មានអន្ដរជាតិ
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
ទីបំផុត សារព័ត៌មាន Fox News បានទម្លាយខ្លឹមសារនៃសំបុត្រដែលលោក ចូ បៃដិន បន្សល់ទុកឲ្យលោក ដូណាល់ ត្រាំ នៅក្នុងការិយាល័យអូវ៉ាល់ហើយ។

តាមការចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៣ខែមករាឆ្នាំ២០២៥, សំបុត្រនោះមានខ្លឹមសារថា «ជូនចំពោះលោកប្រធានាធិបតី ត្រាំ! ពេលដែលខ្ញុំចេញពីតំណែងដ៏ពិសិដ្ឋនេះទៅ ខ្ញុំសូមជូនពរអ្នកនិងគ្រួសារ ឲ្យជួបតែសេចក្តីសុខក្នុងរយៈពេលបួនឆ្នាំខាងមុខ។ ប្រជាជនអាមេរិកនិងប្រជាជនជុំវិញពិភពលោក រំពឹងចង់បានភាពស្ថិតស្ថេរ ហើយខ្ញុំសូមអធិស្ឋានឲ្យប៉ុន្មានឆ្នាំខាងមុខនេះ ក្លាយទៅជាពេលវេលានៃភាពរុងរឿង សន្តិភាព និងកិត្តិយសសម្រាប់ជាតិរបស់យើង។ សូមព្រះប្រទានពរអ្នក និងដឹកនាំអ្នក ដូចដែលទ្រង់បានប្រទានពរនិងដឹកនាំប្រទេសជាទីស្រឡាញ់របស់យើង ចាប់តាំងពីការបង្កើតមក»។
សូមបញ្ជាក់ជាថ្មី អំឡុងពេលចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិក្នុងការិយាល័យអូវ៉ាល់ លោក ត្រាំ បានឆែកមើលថតតុ ហើយក៏ឃើញសំបុត្រមួយច្បាប់ដែលអតីតប្រធានាធិបតី បៃដិន បន្សល់ទុកឲ្យ។

ដំបូងឡើយលោកមិនចាប់អារម្មណ៍ទេ ប៉ុន្តែលោកស្រាប់តែភ្ញាក់ពេលអ្នកសារព័ត៌មានសួរថា តើលោក បៃដិន មានទុកសំបុត្រឲ្យទេ។ លោកត្រាំឆ្លើយថា «ខ្ញុំមិនដឹងដែរ» រួចក៏បើកថតតុឃើញសំបុត្រមួយច្បាប់មានស្រោមសរសេរលេខ៤៧ (សម្គាល់ជាប្រធានាធិបតីទី៤៧របស់អាមេរិក) ហើយក៏លាន់មាត់ថា «wow»។
ការទុកសំបុត្រជាលាយលក្ខណ៍អក្សរ ឲ្យអ្នកស្នងតំណែងនៅក្នុងការិយាល័យអូវ៉ាល់ គឺមិនមែនជារឿងចម្លែកទេសម្រាប់សហរដ្ឋអាមេរិក ព្រោះប្រទេសនេះមានប្រពៃណីដូច្នេះ ជាយូរមកហើយ។
ប្រពៃណីនេះចាប់ផ្តើមតាំងតែពីឆ្នាំ១៩៨៩មកម្ល៉េះ នៅពេលលោក Ronald Reagan ទុកសំបុត្រមួយច្បាប់ឲ្យលោក George H.W. Bush ដែលសរសេរថា «កុំឲ្យតួកគី បំបាក់ទឹកចិត្តអ្នកឲ្យសោះ» លុះក្រោយមកប្រធានាធិបតីអាណត្តិក្រោយៗ ក៏ធ្វើបែបនេះជាបន្តបន្ទាប់៕
អត្ថបទ៖ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ