Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ៖ ការវិនិយោគលើកុមារតូច ជាការធានា និងទទួលខុសត្រូវចំពោះអនាគតកុមារកម្ពុជា

បានផុស

នៅ

លោក​បណ្ឌិត​សភា​ចា​រ្យ ហង់​ជួន ណា​រ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាង​ថា ការ​វិនិយោគ​លើ​កុមារ​តូច គឺជា​ការធានា និង​ការទទួលខុសត្រូវ និង​ជា​ប្រយោជន៍​ផ្ទាល់​ចំពោះ​អនាគត​កុមារ​ដែល​ជា​កូនចៅ​របស់​ប្រជាជន​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី “​ការកំណត់​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ការបង្កើត​ទារកដ្ឋាន​នៅ​កម្ពុជា​” កាលពី​ថ្ងៃទី​ ២២​ មករា លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ថា ការវិនិយោគ​លើ​កុមារ​តូច តាមរយៈ​ការយក​កូន​មក​ចុះឈ្មោះ​ចូល​ទារកដ្ឋាន ដែលមាន​អ្នកជំនាញ​ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​ត្រឹមត្រូវ សម្រាប់​មើលថែទាំ​កុមារ​នៅតាម​ទារកដ្ឋាន​ដែលមាន​ស្តង់ដារ​គុណភាព ដូចជា មានការ​ផ្តល់​អាហារ​ប្រកបដោយ​អនាម័យ និង​ល្អ​ចំពោះ​សុខភាព មាន​កន្លែង​គេង មាន​សម្ភារៈ​សម្រាប់​កុមារ​លេង ទីធ្លា​លេង​ក្នុង និង​ក្រៅ​បន្ទប់ ស្របតាម​លក្ខណៈ​បច្ចេកទេស ដែល​បង្កលក្ខណៈ​ឱ្យ​មាតាបិតា អ្នកអាណាព្យាបាល មានឱកាស​ប្រកបមុខរបរ និង​ការងារ​ប្រចាំថ្ងៃ ដោយ​មិនមាន​ការ​បារម្ភ​ពី​កូន​តូច។

តប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ បាន​សហការ​គ្នា​បង្កើត​ទារកដ្ឋាន សហគមន៍​រោងចក្រ​សហគ្រាស សម្រាប់​កូន​កម្មករ-កម្មការិនី​អាយុ​ចាប់ពី ៣​ ខែ ដល់​ក្រោម ៣ ​ឆ្នាំ ដោយ​ទទួលបាន​សេវា​ថែទាំ គាំពារ និង​អភិវឌ្ឍន៍​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ ក្នុង​គោលដៅ​សម្រាល​បន្ទុក​គ្រួសារ បន្ត​លើក​កម្ពស់​សុខុមាលភាព​ទាំង​ឪពុកម្ដាយ និង​កុមារ​តូច ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​ផ្ដល់​នូវ​ការអប់រំ​ពហុ​វិស័យ។ ក្នុងន័យនេះ ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងនាម​ជា​ស្ថាប័ន​ដឹកនាំ បាន​កំណត់​កម្មវិធី​កំណែ​ទម្រង់​ការគ្រប់គ្រង​ការអប់រំ​កុមារ​តូច ដោយ​ផ្តោតជាសំខាន់​លើ​ការបង្កើត​កម្មវិធី​ទារកដ្ឋាន​សហគមន៍​រោងចក្រ​សហគ្រាស​ជា​អាទិភាព​ចំពោះមុខ ក្នុងចំណោម​ការងារ​អាទិភាព​ដទៃ​ទៀត។ ជា​លទ្ធផល ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​ពិភព​កុមារ និង​អភិវឌ្ឍន៍​ (PE&D) ក្រោម​ការ​គាំទ្រ​ថវិកា​ពី​ធនាគារ​ពិភពលោក បានរួម​គ្នា​រៀបចំ​បង្កើត​ទារកដ្ឋាន​ផ្តល់​សេវា​ថែទាំ គាំពារ និង​អភិវឌ្ឍន៍​ប្រកបដោយ​វិជ្ជាជីវៈ​បាន​ចំនួន ១៣ កន្លែង នៅ​ខេត្តកំពង់ស្ពឺ និង​ខេត្ត​កំពង់ចាម។

លោក​បណ្ឌិតសភា​ចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា ដែល​បាន​គាំទ្រ​ថវិកា​ដល់​សកម្មភាព​នានា​ពាក់ព័ន្ធ​ការរៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​ដ៏​មាន​សារៈសំខាន់​នេះ និង​បាន​ផ្ដល់នូវ​អនុសាសន៍​ឱ្យ​យកចិត្តទុកដាក់​ទៅលើ​ចំណុច​សំខាន់ៗ​ចំនួន ៥ រួមមាន ៖ ១) ផ្តល់នូវ​សុខភាព​ល្អ ២) ផ្តល់​អាហារូបត្ថម្ភ ៣) ផ្តល់ឱកាស​សម្រាប់​ការរៀនសូត្រ​តាំងពី​វ័យ​ដំបូង ៤) ផ្តល់​ការថែទាំ​ប្រកបដោយ​ការឆ្លើយតប ៥) ផ្តល់​សន្តិសុខ និង​សុវត្ថិភាព ព្រមទាំង​សូម​ស្នើ​ឱ្យ​មានការ​គាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ជំរុញ​ការផ្ដល់សេវា​ឱ្យបាន​ល្អ និង​មាន​និរន្តរភាព ស្របតាម​ចក្ខុវិស័យ​លើកកម្ពស់​សុខុមាល​ប្រជាជន និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​រាជរដ្ឋាភិបាល។

គួរ​បញ្ជាក់​ថា សិក្ខាសាលា​ពិគ្រោះ​យោបល់​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី “​ការកំណត់​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ការ​បង្កើត​ទារកដ្ឋាន​នៅ​កម្ពុជា​” រៀបចំឡើង​ក្នុង​គោលបំណង​ឆ្លុះបញ្ចាំង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ ប្រកបដោយ​ការ​យកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ចំពោះ​អនាគត​កុមារ​កម្ពុជា ជាពិសេស​ឆ្លុះបញ្ចាំង​ការ​ប្រែក្លាយ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យក្លាយ​ជាការ​អនុវត្ត​ជាក់ស្តែង ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់​ដល់​កុមារ​តូច​ដែលជា​កូនចៅ​បងប្អូន​ប្រជាជន​កម្ពុជា។

សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពី​”​ការកំណត់​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ការបង្កើត​ទារកដ្ឋាន​នៅ​កម្ពុជា​” ដែល​ត្រូវ​លើក​យក​មក​ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ ក្រសួង ស្ថាប័ន និង​តំណាង​ដៃគូ​អភិវឌ្ឍន៍​នាពេលនេះ មាន ៦ ជំពូក និង ២៧ មាត្រា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ វិនាទី មុន

រដ្ឋមន្ត្រីអប់រំ ៖ ការវិនិយោគលើកុមារតូច ជាការធានា និងទទួលខុសត្រូវចំពោះអនាគតកុមារកម្ពុជា

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ជីវិតកម្សាន្ដ៧ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៨ នាទីutes មុន

សាស្រ្តាចារ្យជប៉ុន៖ វិស័យសុខាភិបាលកម្ពុជាមានការរីកចម្រើនគួរឱ្យភ្ញាក់ផ្អើលធៀបនឹងមុនពេលរាតត្បាតជំងឺកូវីដ-១៩”

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ថៃ ប្រកាស​បិទ​សាលារៀន​ជិត​២០០កន្លែង​ចាប់ពី​១ថ្ងៃ​ដល់​១​សប្ដាហ៍ ព្រោះ​ខ្យល់ពុល

Sokha Hotels

ព័ត៌មានពេញនិយម