Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

បានផុស

នៅ

ប៉ូលិស​វៀតណាម បាន​ចាប់​ខ្លួន​មនុស្ស ៥​នាក់ និង​​​​បំបែក​ក្រុម​លាង​លុយ​កខ្វក់​​ពី​បរទេស ​ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន​ ១,២​ពាន់​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​​ការ​ចុះ​ផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅថ្ងៃ​ទី​២៣​ខែមករា​ឆ្នាំ​២០២៥។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចន្លោះឆ្នាំ២០២២ និង​ឆ្នាំ​២០២៤ សមាជិកក្រុម​នេះ​ ដែលមាន​ទាំង​បុគ្គលិកធនាគារ​ម្នាក់ បាន​ក្លែង​បន្លំ​អត្តសញ្ញាណប័ណ្ណ និងត្រាធនាគារ ដើម្បីបង្កើត​អាជីវកម្ម​ចំនួន​១៨៧ ដោយបើកគណនីធនាគារសម្រាប់​សាជីវកម្មជាង ៦០០​គណនី។

ប៉ូលិស​វៀតណាម បានចេញ​​សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ​ទី​២២​មករា​ថា គណនីទាំងនោះត្រូវបានប្រើប្រាស់ ដើម្បីផ្ទេរ និងធ្វើឲ្យស្របច្បាប់​នូវ​ទឹក​ប្រាក់ដែលទទួលបានតាមរយៈការក្លែងបន្លំ ឬ​ការ​លេងល្បែងនៅក្រៅប្រទេស ដោយបន្ថែមថា ប្រតិបត្តិការសរុបមានចំនួនប្រហែល ១,២​ពាន់លានដុល្លារ។

ការចាប់ខ្លួន ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Danang ជាកន្លែងដែលប៉ូលិសបាននិយាយថា វាជាករណីលាងលុយកខ្វក់ដ៏ធំបំផុតមិនធ្លាប់មាន។

នៅ​ក្នុង​ការ​បង្ក្រាប ប៉ូលិស​បាន​រឹបអូស​ត្រា​ក្លែងក្លាយ​ចំនួន ១២២​ត្រា និង​ច្បាប់​ចម្លង​ដើម​នៃ​វិញ្ញាបនបត្រ​ចុះបញ្ជី​អាជីវកម្ម​ចំនួន ៤០។

គួរ​រំឮកថា កាល​ពី​ខែ​តុលា​ឆ្នាំ​២០២៤ មហាសេដ្ឋី​អចលនទ្រព្យ​វៀតណាម លោកស្រី Truong My Lan ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​លាង​លុយ​កខ្វក់ បើ​ទោះ​ជា​លោកស្រី​កំពុង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សាលក្រម​ក្តី​នេះ​ក៏​ដោយ។ ទន្ទឹម​នោះ សេដ្ឋីនី​រូប​នេះ ​ក៏​ត្រូវបាន​តុលាការ​កាត់ទោសប្រហារជីវិតផង​ដែរ​សម្រាប់ការក្លែងបន្លំ​ប្រាក់​សរុបចំនួន ២៧​ពាន់លានដុល្លារនៅក្នុងករណីដាច់ដោយឡែកមួយ​ផ្សេង​ទៀត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម