Connect with us

ព័ត៌មានជាតិ

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

បានផុស

នៅ

ត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាយកដ្ឋានសិល្បៈទស្សនីយភាព ប្រកាសពីការអស់សំបុត្រទស្សនាសិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿង កុលាបប៉ៃលិន ថ្ងៃទី២៣ និង ២៥ មុននេះ កម្ពុជាថ្មី ទទួលបានដំណឹងថា សំបុត្រទស្សនាសិល្បៈទស្សនីយភាពនេះ គឺអស់ទាំង ៤ថ្ងៃតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពនៃការគាំទ្រនេះ បានបង្ហាញយ៉ាងច្បាស់ពីការឱ្យតម្លៃដល់សិល្បៈវប្បធម៌របស់ជាតិ ក៏ដូចជាសិល្បករបុរាណ ខណៈពួកលោកបានខិតខំប្រឹងប្រែងយ៉ាងដុតដៃដុតជើង ហាត់សមសម្តែងប៉ុន្មានខែមកហើយ ដើម្បីតែត្រៀមសម្តែងជូនមហាជនទស្សនាវេលានេះ។

សូមជម្រាបថា «ល្ខោនបាមោជ្ជទ័យ» ជាទម្រង់សិល្បៈបុរាណខ្មែរបែបកម្សាន្ត ដែលបូករួមទាំងការសម្តែង និងការច្រៀង តាមរយៈបទភ្លេងរាប់រយបទ តាមទម្រង់ខ្មែរលាយបច្ចឹមប្រទេស ដែលបាត់វត្តមាន ៣៧ឆ្នាំទៅហើយលើឆាកសម្តែង និងមានបទចម្រៀងសរុបប្រមាណជាជាង ៥០០បទ ។

យ៉ាងណា ក្រោយបាត់វត្តមានជិត ៤០ឆ្នាំ លើឆាកសម្តែង លោកគ្រូអ្នកគ្រូដែលជាសាស្ត្រាចារ្យជំនាញ ក៏បានចងក្រងឱ្យរស់រានឡើងវិញតាមរយៈស្នាដៃរឿង “កុលាបប៉ៃលិន” ដោយមានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ និងសិល្បករសិល្បការិនីទម្រង់សិល្បៈបុរាណជាច្រើនរូបទៀត។

តួយ៉ាង ផ្ទាំងទស្សនីយភាពនៃទម្រង់សិល្បៈបុរាណនេះ បានចាប់ផ្តើមសម្តែងទស្សនាជាលើកដំបូង ចាប់ពីល្ងាចថ្ងៃព្រហស្បតិ៍នេះ វេលាម៉ោង៥:៣០នាទី ដល់ថ្ងៃអាទិត្យទី២៦ ខាងមុខនេះ ពោលគឺមានរយៈពេល ៤ថ្ងៃ ខណៈសំបុត្រទស្សនាទាំង ៤ថ្ងៃ លក់អស់ទៅហើយ។

គួររម្លឹកថា ទម្រាំចេញជារូបរាង «ល្ខោនបាមោជ្ជទ័យ» មួយរឿងនេះឡើងបាន គឺមានការរួមបញ្ចូលអ្នកសិល្បៈបុរាណច្រើនទម្រង់ ទាំងអ្នកល្ខោននិយាយ អ្នកល្ខោនបាសាក់ យីកេ អ្នករបាំ ក៏ដូជាគ្រូភ្លេងជាច្រើនរូប ដើម្បីញុាំងឱ្យទម្រង់សិល្បៈបុរាណមួយនេះ មានភាពរស់រវើក៕ អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១១ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម