Connect with us

ព័ត៌មានជាតិ

កម្ពុជា-សិង្ហបុរី សហការគ្នាពង្រឹងលើកម្មសិទ្ធិឧស្សាហកម្ម

បានផុស

នៅ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី (IPOS) បានចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះហត្ថលេខា ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញកាលពី​ទី២៣ ខែមករា ឆ្នាំ២០២៥  ដោយលោក ហែម វណ្ណឌី ដែលជារដ្ឋមន្រ្តី MISTI ដែលបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា (IP) ក្នុងវិស័យឧស្សាហកម្មរបស់ប្រទេសទាំងពីរ ។

បើបយោងតាម MISTI  ការចុះហត្ថលេខាននេះជាការបន្តសុពលភាពលើកទី២ លើអនុស្សរណៈយោគយល់ដំបូង ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ និងបានបន្តសុពលភាពរយៈពេល៥ឆ្នាំម្តង។ អនុស្សរណៈនេះផ្តោតលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងគាំទ្រប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា តាមរយៈការកសាងសមត្ថភាព ការការ​ពារកមុ្មសិទ្ធិបញ្ញា និងការអនុលោមតាមក្របខ័ណ្ឌអន្តរជាតិ។

កិច្ចសហប្រតិបត្តិការសំខាន់ៗក្រោមអនុស្សរណៈនេះរួមមាន ការបន្តចុះបញ្ជីឡើងវិញនូវប្រកាសនីយបត្រតក្កកម្មសិង្ហបុរីក្នុងប្រទេសកម្ពុជា កម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីកម្ពុជា និងការបន្តកិច្ចសហការដើម្បីកែលម្អអភិបាលកិច្ចកម្មសិទ្ធិបញ្ញា។ អនុស្សរណៈនេះក៏សម្រួលដល់ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីជំរុញប្រព័ន្ធចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្មនៅកម្ពុជាផងដែរ។

ពិធីចុះហត្ថលេខានេះបង្ហាញពីភាពជាដៃគូមួយទសវត្សរ៍រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់ភាគីទាំងពីរ សម្រាប់នវានុវត្តន៍ និងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅក្នុងតំបន់។

លោក ហែម វណ្ណឌី បានមានប្រសាសន៍ថា៖« ​តាមរយៈការសហការជាផ្លូវការលើការងារ ដូចជាប្រកាស​នីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម ការបណ្តុះបណ្តាល និងការចែករំលែកឧត្តមានុវត្តន៍ យើងបានពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញា និងជំរុញការការពារកម្មសិទ្ធិឧស្សាហកម្មនៅក្នុងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិនេះ មិនត្រឹមតែជួយសម្រួលដល់ការទទួលស្គាល់កម្មសិទ្ធិបញ្ញាទៅវិញទៅមកប៉ុណ្ណោះទេ តែក៏ជាការបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងបរិបទនៃការវិវត្តជឿនលឿនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា»។

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានសហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងអង្គភាពកម្មសិទ្ធិបញ្ញាជប៉ុន (JPO) ដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញសម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម។

«គំនិតផ្តួចផ្តើមនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ និងជំរុញប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងនវានុវត្តន៍។ កិច្ចសហការជាមួយអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី នឹងរួមចំណែកបន្ថែមដល់ការលើកកម្ពស់សេវានេះ»។ នេះបើយោងតាម MISTI៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ វិនាទី មុន

ផែ​កំពង់​កណ្តាល​​កណ្តាល​ក្រុង​កំពត​ ជា​ទីតាំង​បោះ​ដុំ​និង​ចែកចាយ​គ្រឿង​សមុទ្រ​ដ៏​ធំ​បំផុត​នៅ​ខេត្ត​កំពត

ព័ត៌មានជាតិ២ នាទីutes មុន

ស្ថាប័នហិរញ្ញវត្ថុពីរសហការគ្នា​ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

មេ​ណាតូ៖ បើ​សមាជិក​នៅ​តែ​កំណត់ ២% លើ​វិស័យ​ការពារ ណាតូ​នឹង​មិន​អាច​ការពារខ្លួន​បាន​ទេ

សេដ្ឋកិច្ច៨ នាទីutes មុន

យានយន្តជាង ៣៧ ម៉ឺនគ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការនៅឆ្នាំ ២០២៤

ជីវិតកម្សាន្ដ១១ នាទីutes មុន

អ្នកនាង ស្វែង សុជាតា គាំទ្រឱ្យតារាសម្តែងដែលត្រូវគេកេងចំណេញប្រាក់កម្រៃពីការថត ចេញមកទម្លាយរឿង (មានវីដេអូ)

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម