នយោបាយ
សេចក្ដីព្រាងច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមត្រូវបានដាក់ឆ្លងគណៈរដ្ឋមន្ត្រី
សេចក្ដីព្រាងច្បាប់ស្ដីពីាការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យត្រូវបានដាក់ក្នុងរបៀបវារៈនៃការប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥នេះ។
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងក្នុងបណ្ដាញសង្គមរបស់សម្ដេចថា សេចក្ដីព្រាងច្បាប់នេះត្រូវបានដាក់ចូលក្នុងរបៀបវារៈនៃការប្រជុំជាមួយពង្រាង និងរបាយការណ៍២ទៀតគឺ សេចក្ដីព្រាងច្បាប់ស្ដីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក និងរបាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។
កម្ពុជាបានអនុម័តច្បាប់នេះម្ដងរួចហើយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ហើយបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី២៥ ខែធ្នូ ២០២៤។ ការបង្កើតច្បាប់ខាងលើនេះដោយផ្អែកទៅលើទិដ្ឋភាពរួមផ្នែកប្រវត្ដិសាស្ដ្រ និងឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហមរួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណេវឆ្នាំ១៩៤៩ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្ដរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្ដរជាតិដែលកម្ពុជាទទួលស្គាល់។
យោងតាមមជ្ឈមណ្ឌលឯកសារកម្ពុជាបានអោយដឹងថា នៅក្នុងរបបប៉ុលពត សាលារៀន មន្ទីរពេទ្យ និងវត្តអារ៉ាម ត្រូវប្រែក្លាយទៅជាគុក ដែលសរុបមានចំនួន ១៩៦កន្លែងទីតាំងវាលពិឃាដមាន ៣៤៣ កន្លែងសម្រាប់សម្លាប់ជនរងគ្រោះ និងទីតាំងរណ្តៅសាកសពរួមមាន ១៩៤៤០រណ្តៅ។
ក្នុងរយៈពេលគ្រប់គ្រងប្រទេស ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ប្រជាពលរដ្ឋខ្មែរបានស្លាប់ប្រហែលជាង២លាននាក់ ខណៈមានការប៉ាន់ស្មានថាប្រជាពលរដ្ឋខ្មែរនៅមុនឆ្នាំ១៩៧៥មានប្រមាណតែ៧លាននាក់តែប៉ុណ្ណោះ។ ពោលគឺក្នុងរយៈពេល១ឆ្នាំៗ ប្រជាពលរដ្ឋខ្មែរខ្ទង់បរិមាណកន្លះលាននាក់ត្រូវរបបខ្មែរក្រហមសម្លាប់៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ