Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចោទ​អង្គការ​យូនីសេហ្វ ថា​ខ្វល់​ពី​ជីវិត​ក្មេង​នៅ​អ៊ុយក្រែន ជាង​ជីវិត​ក្មេង​នៅ​ហ្គាហ្សា

បានផុស

នៅ

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានស្តីបន្ទោសប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF (យូនីសេហ្វ) ចំពោះការមិនផ្តល់​ការវាយតម្លៃ​នៅ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខស្តីពី​ជីវិត​កុមារនៅតំបន់ហ្គាហ្សា ដូច​​អ្វី​ដែល​​បានស្នើដោយប្រទេសរុស្ស៊ី។

លោក Vassily Nebenzia (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Vassily Nebenzia បាននិយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ខែ​មករា​ឆ្នាំ​២០២៥​ថា នាយកប្រតិបត្តិរបស់អង្គការ UNICEF លោកស្រី Catherine Russell ដែលមកពីសហរដ្ឋអាមេរិក បាន​លើក​ឡើង​​​តែ​ពី​កុមារ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន នៅ​ចំពោះ​មុខ​សមាជិកទាំង​១៥​ប្រទេស​នៃ​​ក្រុមប្រឹក្សា​សន្តិសុខ​​ កាល​ពី​ខែធ្នូ​កន្លង​ទៅ។

លោក Nebenzia បាន​​​​រៀបរាប់​ថា៖ «ដូច្នេះវាហាក់ដូចជាកុមាររបស់ UNICEF នៅតំបន់ហ្គាហ្សា មិនសូវសំខាន់ជាងកុមារនៅអ៊ុយក្រែន»។ លោកបានប្រាប់ក្រុមប្រឹក្សាថា៖ «ការបដិសេធរបស់ប្រធាន UNICEF ក្នុងការសង្ខេប​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខអំពីសោកនាដកម្មដ៏គួរ​ឲ្យ​ភ័យខ្លាចដែលទាក់ទងនឹងការស្លាប់របស់កុមាររាប់ម៉ឺននាក់នៅហ្គាហ្សា គឺជារឿង​ចម្លែក​មួយ ដែលសមនឹងទទួលបានការរិះគន់យ៉ាងធ្ងន់ធ្ងរបំផុតពីយើង»។

ទាក់ទិន​នឹង​ការ​លើក​ឡើង​បែប​នេះ អ្នកនាំពាក្យ​អង្គការ UNICEF បាននិយាយថា៖ «នាយកប្រតិបត្តិនៃអង្គការ UNICEF បានពន្យល់ក្រុមប្រឹក្សាសន្តិសុខជាច្រើនដងអំពីស្ថានភាពរបស់កុមារនៅហ្គាហ្សា និងបានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាលើកុមារដែលរងផលប៉ះពាល់ដោយសង្រ្គាម»។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានគេដឹងថាបានជួបប្រជុំរាប់សិបដងដើម្បីពិភាក្សាអំពីសង្គ្រាមនៅហ្គាហ្សា។ ម៉្យាងវិញទៀត យោធាអ៊ីស្រាអែល ក្រុមសកម្មប្រយុទ្ធហាម៉ាស ជីហាតអ៊ីស្លាម និងយោធារុស្ស៊ី សុទ្ធតែស្ថិតក្នុងបញ្ជីអ្នកបំពានអង្គការសហប្រជាជាតិជាសកលសម្រាប់ការសម្លាប់ និងបង្ករបួសស្នាមលើកុមារ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

គម្រោងវិនិយោគ​ចំនួន ៤២ ទៀត ​ក្រោម​​ទុន​៥៦៤ លានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស​វិនិយោគ​​ក្នុង​ខេត្តព្រះសីហនុ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ក្រុម​ហេសបូឡា ទាមទារឲ្យកងកម្លាំងអ៊ីស្រាអែល ដកខ្លួនចេញពីលីបង់ឲ្យទាន់ពេលវេលា

វប្បធម៌ ជំនឿ៩ នាទីutes មុន

គ្រឿង​តុបតែងផ្ទះ មិនត្រឹម​លម្អ​ តែជួយ​បង្កើន​សំណាង និង​លាភក្នុងថ្ងៃចូល​ឆ្នាំ​ចិន

ព័ត៌មានជាតិ១៣ នាទីutes មុន

ប្រមុខការពារជាតិ ថា ការធ្វើទំនើបកម្មលើគ្រឿងយុទ្ធោបករណ៍ ជាតម្រូវការចាំបាច់របស់ទ័ពជើងទឹក

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​អគ្គរដ្ឋ​អាជ្ញា ICC ស្វែងរកដីកាចាប់ខ្លួនមេដឹកនាំ​តាលីបង់​ពីរនាក់នៅអាហ្វហ្គានីស្ថាន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម