ព័ត៌មានអន្ដរជាតិ
លោក ម៉ាក រូតេ៖ ណាតូនឹងអាប់ឱន បើអ៊ុយក្រែន ចាញ់រុស្ស៊ី
ថ្លែងនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស នៃប្រទេសស្វីស កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែមករាឆ្នាំ២០២៥ ប្រមុខអង្គការណាតូ លោក ម៉ាក រូតេ (Mark Rutte) ព្រមានថា យើងមិនអាចបណ្តោយឲ្យរុស្ស៊ីឈ្នះសង្គ្រាមលើអ៊ុយក្រែនបានទេ បើមិនដូច្នោះ សម្ព័ន្ធភាពយោធាមួយនេះនឹងអាប់ឱន ហើយត្រូវចាយលុយច្រើនណាស់ ដើម្បីស្តារកម្លាំងនិងទំនុកចិត្តមកវិញ។
លោក រូតេ និយាយថា «បើអ៊ុយក្រែនចាញ់ យើងនឹងអាប់ឱន ហើយយើងត្រូវការស្តារទំនុកចិត្តក្នុងសម្ព័ន្ធភាពនេះឡើងវិញ ជាមួយនឹងការចំណាយលុយយ៉ាងច្រើន។ វាមិនមែនត្រឹមលាន ឬពាន់លានទេ គឺវានឹងលោតដល់ខ្តង់ទ្រីលានឯណោះ ហើយវានឹងអស់ច្រើនជាងទឹកប្រាក់ដែលយើងបានប្តេជ្ញាចិត្តថានឹងចំណាយ ដើម្បីជំរុញវិស័យការពារនាពេលបច្ចុប្បន្នទៅទៀត»។
ស្របពេលជាមួយគ្នានោះដែរ លោក រូតេ ព្រមានថា បណ្ដាប្រទេសជាសមាជិកអាចប្រឈមមុខនឹងបញ្ហាការពារខ្លួនក្នុងរយៈពេលពី ៤ទៅ៥ឆ្នាំខាងមុខ បើការចំណាយលើវិស័យការពារជាតិបច្ចុប្បន្ននៅតែកំណត់ត្រឹម ២% នៃ GDP ដដែល។
លោក Rutte បានលើកសរសើរលោក ត្រាំ កាលពីអាណត្តិដំបូងធ្វើជាប្រធានាធិបតីអាមេរិកនាឆ្នាំ២០១៧ ដែលបានធ្វើឲ្យកញ្ចប់ចំណាយរបស់សម្ព័ន្ធមិត្តណាតូមានការកើនឡើង ខណៈកន្លងមកអឺរ៉ុបផ្ដោតសំខាន់លើសេវាសង្គម និងប្រព័ន្ធសុខភាពខ្លាំងពេកជាងការចំណាយលើវិស័យការពារជាតិដ៏សំខាន់។
ប្រធានអង្គការណាតូក៏បានលើកឡើងពីការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរលើសមត្ថភាពផលិតកម្មឧស្សាហកម្មរបស់សម្ព័ន្ធមិត្តផងដែរ ដោយកត់សម្គាល់ថា ផលិតកម្មឧស្សាហកម្មរបស់ណាតូទាំងមូលក្នុងរយៈពេល១ឆ្នាំ បានត្រឹមស្មើអ្វីដែលរុស្ស៊ីផលិតក្នុងរយៈពេល៣ខែប៉ុណ្ណោះ។ លោកព្រមានថា អាមេរិកកំពុងប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះ ដោយចិនបានវ៉ាសហរដ្ឋអាមេរិកក្នុងទិន្នផលឧស្សាហកម្មដល់ទៅ៦ដង៕
អត្ថបទ៖ សុវណ្ណ
ចុចអាន៖ មេណាតូ៖ បើសមាជិកនៅតែកំណត់ ២% លើវិស័យការពារ ណាតូនឹងមិនអាចការពារខ្លួនបានទេ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់